គួរឲ្យអាសូរ! ឪពុកស្រែកទ្រហូរយំអោបកូន ពេលឃើញកូនគាបនឹងជណ្តើរយន្ត (មានវីដេអូ)

ក្មេងស្រីដែលមិនត្រូវបានគេស្គាល់ឈ្មោះម្នាក់បានធ្វើឲ្យឪពុករបស់នាងយំអាណិតនាងជាខ្លាំងក្រោយពេលដែលនាងត្រូវបានគាបដោយជណ្តើរយន្តនៅក្នុងផ្សារទំនើបមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងប្រទេសហ្វីលីពីន។

បើតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា សក់របស់ក្មេងស្រីរងគ្រោះនោះត្រូវបានគាបយ៉ាងជាប់ដោយជណ្តើរយន្ត។ ម្យ៉ាងវិញទៀត គេក៏សង្ស័យថា ដៃខាងឈ្វេងរបស់ក្មេងស្រីរងគ្រោះក៏ត្រូវបានគាបដែរ ព្រោះផ្នែកខាងឈ្វេងរបស់នាងហាក់ដូចជាមិនកម្រើកអ្វីសោះ។

នៅពេលដែលឃើញកូនស្ថិតក្នុងស្ថានភាពបែបនេះ ឪពុកបានត្រឹមតែយំអោបកូន ហើយសម្តែងនូវអាការភ័យស្លន់ស្លោរស្វែងរកគេឲ្យជួយតែប៉ុណ្ណោះ ព្រោះគាត់មិនអាចធ្វើអ្វីបានឡើយ។

ប្រភពដដែលបានបន្តរៀបរាប់ឲ្យដឹងទៀតថា នៅខណៈពេលនេះ គេមិនដឹងទេថា តើវាសនាក្មេងស្រីដ៏អភ័ព្វរូបនោះនឹងក្លាយទៅជាយ៉ាងណា ព្រោះនៅក្នុងហេតុការណ៍នោះ គេមិនទាន់ឃើញមានក្រុមបច្ចេកទេសជំនាញណាមកជួយដោះស្រាយបញ្ហាជណ្តើរយន្តដើម្បីជួយសង្គ្រោះក្មេងស្រីរងគ្រោះទេ៕

ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ តោះតាមដានទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload