សើ្ទរស្រក់ទឹកភ្នែក! នាយកុយ “កុំភ្លេចរូបលោកបើកម្មវិធីផ្សេងៗមិនត្រូវការរូបលោកតទៅទៀត”

តារាកំប្លែងដ៏ល្បីឈ្មោះ នាយកុយ ដែលកំពុងតែមានប្រជាប្រិយសុខៗ ស្រាប់តែពេលនេះ ក៏ ពោលពាក្យថា កុំភ្លេចរូបលោកបើកម្មវិធីផ្សេងៗ មិនត្រូវការរូបលោកតទៅទៀត ធ្វើឲ្យអ្នកគាំទ្រមានការក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង។

តាមរយៈគណនីហ្វេសប៊ុករបស់តារាកំប្លែងរូបនេះ ក៏បានបង្ហោះសារមួយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានអារម្មណ៍ថាក្តុកក្តួលយ៉ាងខ្លាំង ដោយក្នុងនោះលោកបាននិយាយថា៖ «កម្មវិធីកំប្លែងតិចទៀតចប់ហើយបងប្អូន នៅសល់តែតន្រ្តីស្រុកស្រែមួយទេ តាមគេខ្សឹបដាក់ត្រចៀកខ្ញុំថា មន្តស្នេហ៍សំនៀង ជិតបិទទៀត សូមបងប្អូនកុំភ្លេចមុខ ខ្ញុំចង់បម្រើបងប្អូនកូនក្មួយរហូតបើបងប្អូនស្រឡាញ់អាណិតសិល្បៈកំប្លែងមេត្តាជួយស៊ែឲ្យ ខ្ញុំផងអរគុណ»។

ជាការពិតណាស់ សម្រាប់ជីវភាពរបស់តារារូបនេះ គឺឃើញថាលោកមានភាពល្អប្រសើរជាងគេនៅក្នុងក្រុម ក៏ប៉ុន្តែ ដោយសារតែកម្មវិធីទូរទស្សន៍ដែលមានជាកម្មវិធីបែបបុរាណ មន្តស្នេហ៍សំនៀង នឹងត្រូវបិទ រួចដាក់កម្មវិធីបែបយុវវ័យវិញ ធ្វើឲ្យលោកគ្មានឱកាសនៅក្នុងការសម្តែង បម្រើអារម្មណ៍ជូនអ្នកគាំទ្របន្តទៀត ជាពិសេសនោះកូនក្រុមរបស់លោក នឹងលែងមានមុខ និងទទួលបានថវិកានៅក្នុងការសម្តែងតទៅទៀត។

តែទោះជាយ៉ាងណាក្តី អ្នកគាំទ្រនៅតែឲ្យកម្លាំងចិត្តទៅដល់រូបលោក ថានឹងនៅតែគាំទ្រ និងចងចាំលោកជានិច្ច៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload