កក្រើកទៀតហើយ! តួឯករឿង “អ្នកប្រដាល់មិនដែលឈ្នះ” បួស​ជា​ភិក្ខុ​សង្ឃហើយ

តារា​សម្តែង​ និង​ជា​អ្នក​ចម្រៀង​ប្រុស​ល្បី​ល្បាញ​ជើង​ចាស់ ​រូប​សង្ហាដែល​បាន​ប្រឡូកវិ​ស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ លោក ​Dan Worrawech ​បាន​សម្រេច​ចិត្ត​ដើរ​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ បួស​ជា​ភិក្ខុ​សង្ឃ មួយ​រយៈ។​

ការ​បួស​របស់តារាវ័យ៣៣ឆ្នាំលើក​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​នាម​ជា​កូន​ប្រុស​ម្នាក់​ដើរ​តាម​គន្លង​ប្រពៃ​ណី​សាសនា​ បួស​ដើ​ម្បី​សង​គុណ​ដល់​ឪពុក​ម្តាយ និង​បញ្ជូន​កុសល​ផល​បុណ្យ​រំដោះ​កម្មពៀរ​ដល់​បុព្វ​ការីជន​ដែល​បាន​ចែក​ឋាន​ទៅហើយ។

លោក ​Dan Worrawech សម្តែងក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះ

ក្នុងពិធីបំបួសនោះដែរមានការចូលរួមពីលោកឪពុកអ្នកម្តាយ និងមិត្តជិតស្និទ្ធមួយចំនួន។ ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​ថ្ងៃ​បំបួស​របស់​តារា​ប្រុស Dan ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay