តើអ្នកស្គាល់ Master Card និង Credit Card ដែរឬទេ? តើខុសគ្នាដូចម្តេចខ្លះ?

Master Card និង Visa Card ជាប្រភេទកាត ត្រូវបានគេយកមកប្រើប្រាស់ ក្នុងវិស័យ ហិរញ្ញវត្ថុ សម្រាប់បម្រើសេវាផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃនិងផ្ដល់ភាពងាយស្រួល។ មានមនុស្សមួយចំនួន ប្រហែលជា មានចម្ងល់ហើយថា តើ ប្រភេទកាតទាំង២នេះ ខុសគ្នាដូចម្ដេច។

តាមពិតទៅ ប្រភេទកាត ទាំង២នេះ គ្មានតួនាទីខុសគ្នានោះទេ ពោលគឺខុសគ្នាត្រង់ ថាវាជាប្រភេទកាតមកពីក្រុមហ៊ុនខុសគ្នាតែប៉ុណ្ណោះ។ Master Card និង Visa Card ជាកាតប្រភេទកាតគណនីធការ ដែលគេប្រើប្រាស់សម្រាប់ដកសាច់ប្រាក់ពី ទូរ ម៉ាស៊ីន ​ATM ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក។

Master Card និង Visa Card អាចចែកចេញជា បណ្ណឥណ្ណពន្ធ(Debit Card) និង កាតឥណទាន(Credit Card) ដែល Debit Card គឺជាកាតនៃគណនីធនគារ ដែលអតិថិជនប្រើប្រាស់ សម្រាប់ការទិញដូរទំនិញ តាមអនឡាញ តាមផ្សារទំនើប នានា ដោយមិនចាំបាច់ប្រើក្រដាសប្រាក់ក្នុងការ ទិញទំនិញឡើយ។ នៅពេល ប្រើប្រាស់កាតនេះ ក្នុងការទិញទំនិញ តាមអនឡាញ ឬតាមផ្សារទំនើបនានា នោះលុយរបស់អ្នកដែលមាន គណនីធនាគាររបស់អ្នកនឹងត្រូវដកយកទៅបង់ថ្លៃទំនិញ ដែលអ្នកបានទិញតាម ហាងអនឡាញ ឬ ផ្សារទំនើបណាមួយ ដែលជាបើកប្រតិបតិ្តការទូទាត់ថ្លៃទំនិញជាមួយធនាគារ​ ដែលអ្នកកំពុងប្រើប្រាស់សេវា Debit Card នេះ តាមរយៈការឆូតកាត ដើម្បីទូទាត់ថ្លៃទំនិញ។

ចំណែក កាតឥណទាន(Credit Card) វិញ គឺជា កាតនៃគណនីធនគារ ដែលអតិថិជនប្រើប្រាស់ សម្រាប់ការទិញដូរទំនិញ តាមអនឡាញ តាមផ្សារទំនើប នានា ដោយមិនចាំបាច់ប្រើក្រដាសប្រាក់ក្នុងការ ទិញទំនិញឡើយ។ តាមពិតទៅ កាតឥណទាន នេះគឺត្រូវបានគេប្រើប្រាស់ ក្នុងន័យជា លក្ខណៈខ្ចីលុយពីធនាគារដើម្បីយកប្រើប្រាស់ក្នុងការចាយវាយប្រចាំថ្ងៃ រួចហើយពួកគេ បង់លុយទៅខាងធនាគារនៅពេលណាមួយ​នៅពេលក្រោយដោយសងទាំង ដើម និង ការប្រាក់ផងដែរ។

បើយោងតាម គេហទំព័រ statista  បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់ Master Card ជាប្រភេទ Credit Card ជាអន្តរជាតិ ដោយមិនរាប់បញ្ជូល អាមេរិក មានចំនួន ៥៨៣លាននាក់ ហើយ អ្នកប្រើប្រាស់ Visa Card ជាលក្ខណៈ Credit Card មានចំនួន ៧២៦លាននាក់ បើគិតត្រឹមត្រីមាសទី ២ នៃ ឆ្នាំ ២០១៧នេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia