ប្រទេសទាំង១៤ ដែលមានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកច្រើនជាងគេបំផុត

មហាសេដ្ឋីពាន់លានទាំងអស់នៅក្នុងពិភពលោកមានចំនួន ១,៥៤២នាក់ ក្នុងនោះជាង ៥៦០ នាក់ រស់នៅក្នុងសហរដ្ឋអាមេរិក ហើយ១៤ប្រទេសមានមហាសេដ្ឋី ច្រើនជាងគេ។ ខាងក្រោមនេះគឺជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេ៖

១៤) ប្រទេសសិង្ហបុរី មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ២១ នាក់

មហាសេដ្ឋីសិង្ហបុរី លោក Wee Cho Yaw ជាម្ចាស់ធនាគារ United Overseas Bankមានទ្រព្យសម្បតិ្ត ៨ ពាន់លានដុល្លារ

១៣) ប្រទេសអេស្ប៉ាញ មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ២៥ នាក់

លោក Amancio Ortega ម្ចាស់ក្រុមហ៊ុន Inditex fashion មានទ្រព្យសម្បតិ្ត ៧៧.៨ ពាន់លានដុល្លារ

១២) ប្រទេសតួកគី មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ២៩ នាក់

លោក Ferit F. Sahenk ម្ចាស់ក្រុមហ៊ុន Doğuş Holding មានទ្រព្យសម្បតិ្ត ២.២ ពាន់លានដុល្លារ

១១) ប្រទេសជប៉ុន មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៣៣ នាក់

លោក Tadashi Yanai ម្ចាស់ក្រុមហ៊ុន Fast Retailing មានទ្រព្យសម្បត្តិ ១៧ ពាន់លានដុល្លារ

១០) ប្រទេសស្វីស មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៣៥ នាក់

លោក Ernesto Bertarelli ម្ចាស់ក្រុមហ៊ុន Serono មានទ្រព្យសម្បតិ្ត ១៥.៧ ពាន់លានដុល្លារ

០៩) ប្រទេសបារាំង មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៣៩ នាក់

លោក Bernard Arnault ម្ចាស់ក្រុមហ៊ុន LVMH Moet Hennessy Louis Vuitton មានទ្រព្យសម្បត្តិ ៥៦.២ ពាន់លានដុល្លារ

០៨) ប្រទេសអ៊ីតាលី មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៤២ នាក់

លោក Giovanni Ferrero ម្ចាស់ក្រុមហ៊ុន Ferrero Group មានទ្រព្យសម្បត្តិ ២៣.៣ ពាន់លានដុល្លារ

០៧) ចក្រភពអង់គ្លេស មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៥៥ នាក់

លោក Jim Ratcliffe ក្រុមហ៊ុន chemicals manufacturer Ineos មានទ្រព្យសម្បត្តិ ៩.៨ ពាន់លានដុល្លារ

០៦) ទីក្រុងហុងកុង មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៦៩ នាក់

លោក Li Ka-Shing ម្ចាស់ក្រុមហ៊ុន CK Hutchison Holdings និង ក្រុមហ៊ុន Cheung Kong Property Holdings មានទ្រព្យសម្បត្តិ ៣៤ ពាន់លានដុល្លារ

០៥) ប្រទេសរុស្ស៊ី មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៩៦ នាក់

លោក Alexey Mordashov ម្ចាស់ក្រុមហ៊ុន Severstal មានទ្រព្យសម្បត្តិ ១៩.១ ពាន់លានដុល្លារ

០៤) ប្រទេសឥណ្ឌា មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ១០០ នាក់

លោក Mukesh Ambani ម្ចាស់ក្រុមហ៊ុន Reliance Industries Limited មានទ្រព្យសម្បត្តិ ៤០ ពាន់លានដុល្លារ

០៣) ប្រទេសអាល្លឺម៉ង់ មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ១១៧ នាក់

លោកស្រី Susanne Klatten ទាយាតក្រុមហ៊ុន BMW មានទ្រព្យសម្បត្តិ ២២.៧ ពាន់លានដុល្លារ

០២) ប្រទេសចិន មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៣១៨ នាក់

លោក Wang Jianlin ម្ចាស់ក្រុមហ៊ុន Dalian Wanda Group មានទ្រព្យសម្បត្តិ ២៨.២ ពាន់លានដុល្លារ

០១) សហរដ្ឋអាមេរិក មានមហាសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៥៦៣ នាក់

លោក Warren Buffett ម្ចាស់ក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិ៨១.៦ពាន់លានដុល្លារ៕

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia