ដំណឹងបន្ទាន់! កម្ពុជា ទទួលរងភ្លៀង និងចុះត្រជាក់ទៀតហើយ ចាប់ពីថ្ងៃស្អែកនេះទៅ (១០ថ្ងៃ)

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ឲ្យ​ដឹង​ចាប់​ពី​ថ្ងៃ​ទី ០៣-១០ សម្ពាធ​មួយ បានកើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន និងសម្ពាធនឹងរំកិលខ្លួនចូលក្នុងប្រទេសចិនខាងត្បូង រួចបន្តដំណើរមកកាន់តំបន់ដីសណ្តរទន្លេមេគង្គ។ ដូចនេះធ្វើឲ្យប្រទេសកម្ពុជាមានស្ថានភាពដូចខាងក្រោមនេះ៖

១) ចាប់ពីថ្ងៃទី ០៥-៩ ខែមករា ឆ្នាំ២០១៨ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរក្នុងក្របខណ្ឌ័ស្ទើរទូទាំងប្រទេស ពិសេសបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។

២) ស្ថានភាពសីតុណ្ហភាព ចាប់ពីថ្ងៃទី ០៣-១០ ខែមករា ឆ្នាំ២០១៨៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៤ អង្សារសេ
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣០ អង្សារសេ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម