ស្ត្រីម្នាក់ ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ពេលទទួល​វិក្កយបត្រ​ថ្លៃភ្លើង​អស់​ ២៨៤ ​ពាន់​លាន​ដុល្លារ

លោក​ស្រី Mary Horomanski ដែល​រស់នៅ​ក្នុង​រដ្ឋ Pennsylvania បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ទទួល​បាន​វិក្កយបត្រ​ថ្លៃ​អគ្គិសនី បញ្ជាក់​ថា លោក​ស្រី​ប្រើ​ភ្លើង​អស់​ចំនួន ២៨៤​ពាន់​លាន​ដុល្លារ។

ស្ត្រី​សញ្ជាតិ​អាមេរិក​រូប​នេះ អះអាង​ថា លោក​ស្រី​ទទួល​បាន​វិក្កយបត្រ​ថ្មី​សម្រាប់​ខែ​ធ្នូ​នេះ ដោយ​ក្នុង​នោះ​ថ្ងៃ​ផុត​កំណត់​គឺ​នៅ​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ក្រោយ។ អ្វី​ដែល​ហួស​ចិត្ត​នោះ​គឺ​ថា ថ្លៃ​ភ្លើង​អស់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​រាប់រាយ​ពាន់​លាន​ដុល្លារ​ឯណោះ (រូប​ខាង​លើ)។ “ភ្នែក​របស់​ខ្ញុំ​ទាំង​គូ​បើក​ធំ សឹង​តែ​លាន​ចេញ​មក​ខាង​ក្រៅ​ទៅ​ហើយ” លោក​ស្រី Mary ថ្លែង​ប្រាប់​សារព័ត៌មាន Erie Times-News។

យ៉ាង​ណា​មិញ កូន​ប្រុស​របស់​លោក​ស្រី បាន​ទំនាក់​ទំនង​ទៅ​ក្រុមហ៊ុន​អគ្គិសនី ហើយ​ក៏​រក​ឃើញ​ថា នេះ​គ្រាន់​តែ​ជា​កំហុស​ឆ្គង​តែ​ប៉ុណ្ណោះ។ បើ​តាម​ពិត​ទៅ ថ្លៃ​ទូទាត់​អគ្គិសនី​នៅ​ខែ​ធ្នូ​នេះ​អស់​តែ ២៨៤​ដុល្លារ​នោះ​ទេ៕

 

ដកស្រង់ដោយ៖ លោក ​ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!