តើមានអ្នកសារព័ត៌មានប៉ុន្មាននាក់បានស្លាប់នៅលើពិភពលោកសម្រាប់ពេញមួយឆ្នាំ២០១៧?

អ្នក​សារព័ត៌មាន​​ទូទាំង​ពិភព​លោក​សរុប​ចំនួន ​៨១នាក់ ត្រូវ​បាន​​គេ​សម្លាប់​ក្នុង​ឆ្នាំ២០១៧នេះ ក្នុង​ពេល​កំពុង​​បំពេញ​ការងារ​​របស់​ខ្លួន ស្រប​ពេល​ដែល​ការ​​ធ្វើ​ទុក្ខ​បុកម្នេញ និង​​វាយ​ប្រហារ​​ទៅលើ​អ្នក​​សារព័ត៌មាន កំពុង​មាន​​ការ​កើន​ឡើង។ នេះ​បើ​យោង​តាម​ប្រភព​ពី​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ (IFJ) ដកស្រង់​ដោយ​សារព័ត៌មាន Aljazeera នាថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០១៨។

បើ​ទោះ​បី​ជា​ចំនួន​​នៃ​ការ​ស្លាប់​របស់​​អ្នក​សារព័ត៌មាន ត្រូវ​បាន​​ថយ​ចុះ​បន្តិច​​ក្ដី​បើ​ធៀប​នឹង​​ឆ្នាំ​២០១៦ ដែល​កាល​នោះ​​សរុប​មាន​ចំនួន ​៩៣នាក់នោះ IFJ​ បាន​​ព្រមាន​ថា អ្នក​សារព័ត៌មាន​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​ចំនួន​​ច្រើន​បំផុត​មិន​ធ្លាប់​មាន​​ពី​មុន​មក ដោយ​ក្នុង​​នោះ​មាន​អ្នក​សារព័ត៌មាន​​ចំនួន ​​២៥០​នាក់ កំពុង​ជាប់​​ក្នុង​ពន្ធ​ធនាគារ​​នៅឡើយ។

សូម​ជម្រាប​ថា ​អ្នកសារព័ត៌មាន​ទូទាំង​ពិភព​លោក​​ ភាគ​ច្រើន​បាន​​បាត់បង់​ជីវិត​​ដោយ​ការ​បាញ់សម្លាប់ និងការ​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​រថយន្តជាដើម បើ​ទោះបី​ការ​ប៉ះ​ទង្គិច​ទៅ​លើ​អ្នក​សារព័ត៌មាន​​នៅ​​ទីតាំង​ប្រឈម​មុខ​​ដាក់​គ្នា​​មួយ​ចំនួន​ ត្រូវ​បាន​កាត់​បន្ថយ​ក្ដី៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia