ឡូយកប់! កូនប្រុសទាំង៣ របស់ ព្រាប សុវត្ថិ ចេញបទថ្មីភ្លាមជាផ្លូវការភ្លែត (មានវីដេអូ)

នាព្រឹកម្សិលមិញនេះផងដែរ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ និងកូនប្រុសរបស់ខ្លួនទាំង៣ ដែលមានឈ្មោះថា សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ បានបើកសន្និសីទកាសែត ដើម្បីបង្ហាញមុខកូនប្រុសទាំង៣ ក្លាយជាតារាចម្រៀងផ្លូវការ និងពេញសិទ្ធ របស់ផលិតកម្ម រស្មីហង្សមាស។

យ៉ាងណាមិញ នៅក្នុងសន្និសីទកាសែតនេះផងដែរ បានប្រកាសថា នាម៉ោង៧យប់នេះ (ល្ងាចម្សិលមិញ) កូនប្រុសទាំង៣របស់លោក ព្រាប សុវត្ថិ នឹងចេញបទចម្រៀងជាផ្លូវការ ក្នុងផលិតកម្មរស្មីហង្សមាស ដែលមានចំណងជើងថា «កែវភ្នែក»។

អ្វីដែលប្រិយមិត្ត ដែលកំពុងទន្ទឹងរង់ចាំ ពេលនេះ បានចេញជារូបរាងហើយ ដោយមុននេះបន្តិច ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះ វីដេអូបទ «កែវភ្នែក »របស់កម្លោះទាំង៣ លើបណ្តាញសង្គម។

គួរបញ្ជាក់ដែលថា នេះគឺជាបទថ្មីលើកដំបូងរបស់កូនប្រុសលោកព្រាប សុវត្ថិ ដែលគ្រប់គ្នាកំពុងរង់ចាំ៕

ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload