កក្រើកនៅអាមេរិក! អគ្គីភ័យឆាបឆេះអគារកប់ពពក Trump Tower របស់លោក ដូណាល់​ ត្រាំ (វីដេអូ)

ប៉ូលិសអាមេរិក នៅថ្ងៃចន្ទនេះ បានរាយការណ៍ថាមានអគ្គីភ័យឆាបឆេះចេញពីអគារ Trump Tower របស់លោក ដូណាល់​ ត្រាំ ក្នុងទីក្រុងញូយ៉ក។ នេះបើ តាមការចេញដោយសារព័ត៌មាន Fox News​ នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមក្រុមអាជ្ញាធរក្នុងតំបន់ អគី្គភ័យនេះត្រូវបានគេរាយការណ៍​បានឆាបឆេះដំបូង នៅលើជាន់ទី០៥ នៃអគារកប់ពពក Trump Tower នៅម៉ោង ប្រមាណជា០៧ព្រឹក (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ ចំណែកឯក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ១២៦នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ បើតាមការផ្សាយឃើញថា មានអ្នករងគ្រោះចំនួន ០៣នាក់៕

សូមទស្សនាវីដេអូខាងក្នុងនៃការឆេះអាគារនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia, theguardian