កក្រើកវិស័យសិល្បៈ! ប៊ុត សីហា​ ធ្លាក់​កូដ​ខ្លាំង​ដល់​ថ្នាក់ច្រៀង​តាម​រោងការ​តម្លៃ​១០០​ដុល្លារ​ប៉ុណ្ណោះ

​​មាន​ព័ត៌មាន​ខ្សឹបខ្សៀវថា ​តារា​ចម្រៀង​ប្រុស​លោក​ ប៊ុត សីហា ​ដែល​ជាអ្នក​ចម្រៀង​របស់​ផលិត​កម្ម​ហង្ស​មាស​ម្ចាស់​ពាន​រង្វាន់​The Voice Cambodia រដូវ​កាល​ទី​១​ ហាក់​ធ្លាក់ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​ ដោយ​លោក​បាន​ទៅ​ច្រៀងអក​កាដង់ ​រក​ប្រាក់​តាមរោង​ការ​ទៅ​វិញ។

បើ​តាម​មិត្ត​រួម​អាជីព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ប្រាក់​កម្រៃ​ដែល​លោក​បាន​មក​ពី​ការ​ច្រៀង​នោះ​មាន តម្លៃ​ទាបណាស់ បើ​ប្រៀប​ធៀប​នឹង​តារា​ចម្រៀង​ល្បីឈ្មោះ​ប្រហាក់​ប្រហែល​លោក គឺ​ក្នុង​១​កម្មវិធី​ត្រឹម​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ។

ពាក់​ព័ន្ទនឹង​បញ្ហា​ខាង​លើ​នេះ​ដែរ ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត និង​ចង់​ដឹង​ថា ​តើ​ព័ត៌មាន​នេះ​ពិត​យ៉ាង​តែនៅ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ណា​មួយ​ពី​លោក​ផ្ទាល់​នៅ​ឡើយ​ទេ​ ដោយ​ទាក់​ទង​ទៅ​លោក​មិន​លើក​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!