ប្រវត្តិរូបនាយករដ្ឋមន្ត្រីចិន Li Keqiang ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃនេះ

នាយករដ្ឋមន្ត្រីចិន និងជាមេដឹកនាំជាន់ខ្ពស់លំដាប់ទី២ ក្នុងជួររដ្ឋាភិបាលក្រុងប៉េកាំង លោក លី ខឺឈាង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជានៅថ្ងៃនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់ចិននេះ លោក លី ខឺឈាង នឹងអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ហើយក៏នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ក្រៅពីការពីបំពេញទស្សនកិច្ចផ្លូវការហើយនោះ លោក លី ខឺឈាង ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាងលើកទី០២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ផងដែរ ជាមួយមេដឹកនាំប្រទេសជាប់ទន្លេមេគង្គ៤ផ្សេងទៀតរួមមាន៖ ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។

មកដល់ពេលបច្ចុប្បន្ននេះ លោក លី ខឺឈាង មានអាយុ ៦៣ឆ្នាំ កើតនៅក្នុងខេត្តអានហួយ ប្រទេសចិន។ លោក លី ខឺឈាង ត្រូវបានបក្សកុម្មុយនិស្តចិន បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៧របស់ចិន បន្ទាប់ពីលោក វេន ជាប៉ាវ នៅឆ្នាំ២០១៣។

ខាងក្រោមគឺជាប្រវត្តិសង្ខេបរបស់លោក លី ខឺឈាង៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia