កក្រើក! ឧកញ្ញ៉ា ហុង ពីវ មានឡាន Rolls Royce Phantom ស៊េរី ០១៨​ ដំបូងគេបង្អស់នៅកម្ពុជា

ទីបំផុត​រថយន្ត Rolls Royce Phantom ស៊េរី ០១៨​ បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុកខ្មែរ ហើយ​វា​ជា​រថយន្ត​​របស់ឧកញ្ញ៉ា ហុង ពីវ ល្បី​ឈ្នោះបំបូង​បង្អស់​ក្នុង​ប្រទេស​កម្ពុជា។ តម្លៃ​រថយន្ត​នេះ​នៅ​បរទស ថ្លៃ​ដល់ទៅ ៤៥ ម៉ឺន​ដុល្លារ​ទៅ​ហើយ ដូច្នេះ បើ​តាម​ការ​ប៉ាន់ស្មានតម្លៃវា​នៅ​ស្រុក​ខ្មែរ អាច​ដល់​ខ្ទង់​លាន​ដុល្លារ។

ក្រុមហ៊ុន Rolls Royce កាល​ពី​កន្លង​ទៅ​បាន​បញ្ចេញ​រថយន្ត​ថ្មី​ស៊េរី ០១៨ គឺ Rolls Royce Phantom ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប ស័ក្តិសម​សម្រាប់​សេដ្ឋី​មាន​ត្រកូល​ខ្ពស់ ពិសេស​អ្នក​មាន​លំដាប់​ប្រាក់​លាន​ដុល្លារ​នៅ​ស្រុក​ខ្មែរ។ តើរថយន្តនេះមានលក្ខណពិសេសអ្វីខ្លះ?៖

  • Phantom ស៊េរី​ថ្មី​នេះ ត្រូវ​ប្រដូច​ទៅ​នឹង​កំពូល​គ្រឿង​យន្ត​លើ​ដី​ប្រណិត ទំនើប​គ្មាន​ពីរ
  • រូប​រាង​ឡាន​ទាង​ខាង​ក្នុង​និង​ខាង​ក្រៅ ស្ទើរ​តែ​ទាំងអស់ ផលិត​ពី​អាលុយមីញ៉ូម​រលើប​រលោង​បំផុត
  • បំពាក់​ម៉ាស៊ីន​ប្រភេទ V12 ផ្តល់​កម្លាំង​ម៉ាស៊ីន ៥៦៣ សេះ ឯ​ល្បឿន​កុង​ទ័រ​ស្ទុះ​ឡើង​ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងប៉ុណ្ណោះ
  • រូបរាង​វា គឺ​ក្រុមហ៊ុន​យក​លំនាំ​តាម 100EX Concept ដែល​ជា​រថយន្ត​គំរូ​អនាគត​របស់ Rolls Royce
  • តាប្លូ​ខាង​មុខ កន្លែង​ខ្លះ​ធ្វើ​ពី​ឈើ​ប្រណិត និង​បំពាក់​ដោយ​​ស្នាដៃ​សិល្បៈ​ល្បី​ប្រណិត​គ្មាន​ពីរ ដែលធ្វើ​ដោយ​ដៃ។ វា​មាន​ច្រើន​ពណ៌​និង​ការ​រចនា​ផ្សេងៗ​គ្នា​សម្រាប់​ជ្រើស​រើស
  • តាប្លូ​កុងទ័រ​មាន​មុខងារ Night Vision សម្រាប់​សម្រួល​ដល់​អ្នក​បើកបរ​ពេល​យប់ និង​មាន​ប្រព័ន្ធ​កាមេរ៉ា Panoramic សម្រាប់​មើល​បរិវេណ​ខាង​ក្រៅ​បាន​ធំ​ទូលាយ
  • ផ្នែក​ដំបូល​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ពិសេស (Magical Fiber Optic Roof Lighting System) មាន​ភ្លើង​អុចៗ​តូចៗ ប្រៀប​ដូច​ជា​ផ្ទៃ​មេឃ​ពេល​យប់​ពោរពេញ​ដោយ​ផ្កាយ។
  • តម្លៃ ៤៥ម៉ឺន​ដុល្លារ តែ​ពេល​មក​ដល់​ទីផ្សារ​កម្ពុជា​អាច​នឹង​លើស​នេះ​ខ្ទង់​សែន​ដុល្លារ។ Rolls Royce Phantom ០១៨ នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ដើម​ឆ្នាំ ២០១៨៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ srolanhnak, angkorpost