១៥ប្រទេសនៅលើពិភពលោក ដែលមានប្រជាជនធ្វើការច្រើនម៉ោងបំផុត

បន្ទាប់​ពី​ការ​សម្រាក​លំហែ​កាយ​នៃ​រដូវ​កាល​ឈប់​សម្រាក​បាន​បញ្ចប់ មនុស្ស​ភាគ​ច្រើន​បាន​ត្រឡប់​ទៅ​ការិយាល័យ និង​ចាប់​ផ្ដើម​ការងារ​របស់​ពួក​គេ​ឡើង​វិញ។ ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ឆ្នាំ ២០១៨ យើង​ឃើញ​ថា អ្នក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ការ​ច្រើន​ម៉ោង​ជាង​ប្រទេស​ដទៃ​ទៀត។

យោង​តាម​គេហទំព័រ Forbes ឲ្យ​ដឹង​ថា ប្រទេស​ម៉ិកស៊ីកូ​ មាន​ប្រជាជន​ធ្វើ​ការ​ច្រើន​ម៉ោង​បំផុត​ក្នុង​ពិភពលោក​រហូត​ដល់ ២ ២៤៦ ម៉ោង​ក្នុង​មួយ​ឆ្នាំ។ ចំណែក​ឯ​ប្រទេស​អាល្លឺម៉ង់​វិញ គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ធ្វើ​ការ​តិច​ម៉ោង​បំផុត​ត្រឹម ១ ៣៧១ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

ខាង​ក្រោម​នេះ គឺ​ជា​​ប្រទេសទាំង១៥ ដែល​ប្រជាជនធ្វើការច្រើនម៉ោងបំផុត នៅលើពិភពលោក ៖

១) ប្រទេសម៉ិកស៊ីកូ៖ មនុស្សម្នាក់ធ្វើការ ២,២៤៦ ម៉ោង​ក្នុង​មួយ​ឆ្នាំ

២) ប្រទេសកូរ៉េខាងត្បូង៖ មនុស្សម្នាក់ធ្វើការ ២,១១៣ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៣) ប្រទេសក្រិក៖ មនុស្សម្នាក់ធ្វើការ ២,០៤២ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៤) ប្រទេសឈីលី៖ មនុស្សម្នាក់ធ្វើការ ១,៩៨៨ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៥) ប្រទេសរុស្ស៊ី៖ មនុស្សម្នាក់ធ្វើការ ១,៩៧៨ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៦) ប្រទេសតួកគី៖ មនុស្សម្នាក់ធ្វើការ ១,៨៣២ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៧) ប្រទេសសហរដ្ឋអាមេរិក៖ មនុស្សម្នាក់ធ្វើការ ១,៧៧៩ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៨) ប្រទេសអ៊ីតាលី៖ មនុស្សម្នាក់ធ្វើការ ១,៧២៥ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៩) ប្រទេសជប៉ុន៖ មនុស្សម្នាក់ធ្វើការ ១,៧១៩ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១០) ប្រទេសកាណាដា៖ មនុស្សម្នាក់ធ្វើការ ១,៦៩១ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១១) ប្រទេសអេស្ប៉ាញ៖ មនុស្សម្នាក់ធ្វើការ ១,៦៧៦ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១២) ប្រទេសចក្រភពអង់គ្លេស៖ មនុស្សម្នាក់ធ្វើការ ១,៦៧៤ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១៣) ប្រទេសអូស្ត្រាលី៖ មនុស្សម្នាក់ធ្វើការ ១,៦៦៥ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១៤) ប្រទេសបារាំង៖ មនុស្សម្នាក់ធ្វើការ ១,៤៨២ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១៥) ប្រទេសអាល្លឺម៉ង់៖ មនុស្សម្នាក់ធ្វើការ ១,៣៧១ ម៉ោង​ក្នុង​មួយ​ឆ្នាំ

 

នេះជាទិន្នន័យទាំងអស់នៃប្រទេសទាំង ១៥ នៅល់ពិភពលោក៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay