ទ្រព្យសម្បត្តិម្ចាស់ក្លិបបាល់ទាត់ទាំង១៧រូប ដែលមានទ្រព្យច្រើនជាងគេបំផុតនៅលើពិភពលោក

បាល់ទាត់ ជាកីឡាមួយប្រភេទដែលកំពុងពេញពាសពេញពិភពលោក ហើយមានកីឡាករល្បីល្បាញលំដាប់ពិភពលោកជាច្រើនបានក្លាយជាសេដ្ឋីពីអាជីពមួយនេះផងដែរ។ កាលពីវគ្គមុន den-sharing បានធ្វើផ្សាយពីទ្រព្យសម្បត្តិកំពូលគ្រូបង្វឹក និងកីឡាករបាល់ទាត់លំដាប់ពិភពលោករួចមកហើយ តែវគ្គនេះ ក្រុមការងារយើងខ្ញុំនឹងធ្វើការបង្ហាញពីទ្រព្យសម្បត្តិនៃម្ចាស់ក្លិបបាល់ទាត់ល្បីៗទាំងនោះដូចខាងក្រោមនេះ៖

១៧) លោក Tony Bloom មានទ្រព្យសម្បត្តិសរុប ១ ពាន់លានដុល្លារអាមេរិក

លោក Tony Bloom ជាជនជាតិអង់គ្លេស (អាយុ ៤៧ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Brighton & Hove Albion។

១៦) លោក Stephen Lansdown មានទ្រព្យសម្បត្តិសរុប ១.៤៨ ពាន់លានដុល្លារអាមេរិក

លោក Stephen Lansdown ជាជនជាតិអង់គ្លេស (អាយុ ៦៥ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Bristol City។

១៥) លោក Shahid Khan មានទ្រព្យសម្បត្តិសរុប ១.៨៥ ពាន់លានដុល្លារអាមេរិក

លោក Shahid Khan ជាជនជាតិអាមេរិក-ប៉ាគីស្ថាន (អាយុ ៦៧ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Fulham។

១៤) លោក John W Henry មានទ្រព្យសម្បត្តិសរុប ១.៩៤ ពាន់លានដុល្លារអាមេរិក

លោក John W Henry ជាជនជាតិអាមេរិក (អាយុ ៦៨ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Liverpool។

១៣) លោក Mike Ashley មានទ្រព្យសម្បត្តិសរុប ២.១ ពាន់លានដុល្លារអាមេរិក

លោក Mike Ashley ជាជនជាតិអង់គ្លេស (អាយុ ៥៣ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Newcastle United។

១២) លោក Guochuan Lai មានទ្រព្យសម្បត្តិសរុប ២.៨ ពាន់លានដុល្លារអាមេរិក

លោក Guochuan Lai ជាជនជាតិចិន (អាយុ ៤៥ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ West Bromwich Albion។

១១) លោកស្រី Katharina Liebherr មានទ្រព្យសម្បត្តិសរុប ៣ ពាន់លានដុល្លារអាមេរិក

លោកស្រី Katharina Liebherr ជាជនជាតិអាល្លឺម់ង់ (អាយុ ៤០ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Southampton។

១០) លោក Malcolm Glazer មានទ្រព្យសម្បត្តិសរុប ៣.៣ ពាន់លានដុល្លារអាមេរិក

លោក Malcolm Glazer ជាជនជាតិអាមេរិក (ស្លាប់នៅអាយុ ៨៥ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Manchester United ឥលូវគ្រួសាររបស់លោកជាអ្នកគ្រប់គ្រងវិញបន្ទាប់ពីលោកបានស្លាប់។

៩) លោក Vichai Srivaddhanaprabha មានទ្រព្យសម្បត្តិសរុប ៣.៦៤ ពាន់លានដុល្លារអាមេរិក

លោក Vichai Srivaddhanaprabha ជាជនជាតិថៃ (អាយុ ៥៩ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Leicester City។

 

៨) លោក Guo Guangchang មានទ្រព្យសម្បត្តិសរុប ៤.៧២ ពាន់លានដុល្លារអាមេរិក

លោក Guo Guangchang ជាជនជាតិចិន (អាយុ ៥០ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Wolverhampton Wanderers។

៧) លោក Peter Coates មានទ្រព្យសម្បត្តិសរុប ៥ ពាន់លានដុល្លារអាមេរិក

លោក Peter Coates ជាជនជាតិអង់គ្លេស (អាយុ ៨០ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Stoke City។

៦) លោក Robert Kraft មានទ្រព្យសម្បត្តិសរុប ៥.១ ពាន់លានដុល្លារអាមេរិក

លោក Robert Kraft ជាជនជាតិអាមេរិក (អាយុ ៧៦ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Patriots។

៥) លោក Joe Lewis មានទ្រព្យសម្បត្តិសរុប ៥.៦ ពាន់លានដុល្លារអាមេរិក

លោក Joe Lewis ជាជនជាតិអង់គ្លេស (អាយុ ៨០ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Tottenham Hotspur។

 

៤) លោក Silvio Berlusconi មានទ្រព្យសម្បត្តិសរុប ៧ ពាន់លានដុល្លារអាមេរិក

លោក Silvio Berlusconi ជាជនជាតិអ៊ីតាលី (អាយុ ៨១ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ AC Milan។

៣) លោក Stan Kroenke មានទ្រព្យសម្បត្តិសរុប ៧.៥ ពាន់លានដុល្លារអាមេរិក

លោក Stan Kroenke ជាជនជាតិអាមេរិក (អាយុ ៧០ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Arsenal។

២) លោក Roman Abramovich មានទ្រព្យសម្បត្តិសរុប ៩.១ ពាន់លានដុល្លារអាមេរិក

លោក Roman Abramovich ជាជនជាតិរុស្ស៊ី (អាយុ ៥១ ឆ្នាំ) ហើយសព្វថ្ងៃជាម្ចាស់ក្លិបបាល់ទាត់ Chelsea។

១) លោក Sheikh Mansour មានទ្រព្យសម្បត្តិសរុប ២០ ពាន់លានដុល្លារអាមេរិក

លោក Sheikh Mansour ជាជនជាតិសហព័ន្ធ័អារ៉ាប់រួម (អាយុ ៤៧ ឆ្នាំ) ហើយសព្វថ្ងៃលោកជាម្ចាស់ក្លិបបាល់ទាត់ Manchester City៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ businessinsider, Forbes