ទ្រព្យសម្បត្តិអ្នកបង្កើតកម្មវិធីកម្សាន្តល្បីៗទាំង៧រូប នៅលើពិភពលោកប្រចាំឆ្នាំ២០១៨

សព្វថ្ងៃនេះ មានកម្មវិធីតាមកញ្ចក់ទូរទស្សន៍ជាច្រើនដែលកំពុងល្បីល្បាញដូចជា The voice, Idol និងកម្មវិធីល្បីល្បាញជាច្រើននៅលើពិភពលោក។ កាលពីលើកមុន Den-sharing បានផ្សាយពី ប្រភព និងប្រវត្តិខ្លះៗនៃកម្មវិធីល្បីៗ ទាំងនេះ តែលើកនេះយើងខ្ញុំនឹងបង្ហាញពីទ្រព្យសម្បត្តិកំពូលអ្នកបង្កើតកម្មវិធីកម្សាន្តល្បីៗលំដាប់ពិភពលោកទាំងនេះ។

តើអ្នកទាំងអស់គ្នាដឹងទេថា តើសេដ្ឋីរូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតពីការបង្កើតកម្មវិធី និងជំនួញផ្ទាល់ខ្លួន? មានទ្រព្យសម្បត្តិចំនួនប៉ុន្មានដែរ? ជនជាតិអ្វីដែរ? តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

៧) លោក Steve-O មានទ្រព្យសម្បត្តិសរុប ២.៥ លានដុល្លារអាមេរិក

លោក Steve-O (អាមេរិក-អង់គ្លេស-កាណាដា) ជាតារាភាពយន្ត និងអ្នកបង្កើតកម្មវិធី “Killer Karaoke“។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣​ ខែវិច្ឆិកា ឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងនៅប្រទេសអាមេរិក។

៦) លោក Yoon Jong-shin មានទ្រព្យសម្បត្តិសរុប ៣ លានដុល្លារអាមេរិក

លោក Yoon Jong-shin (កូរ៉េខាងត្បូង) ជាតារាចម្រៀង-អ្នកនិពន្ធចម្រៀង និងជាអ្នកបង្កើតកម្មវិធី “I Am a Singer“។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងគេនៅប្រទេសកូរ៉េខាងត្បូង។

៤) លោក Dee Snider មានទ្រព្យសម្បត្តិសរុប ១០ លានដុល្លារអាមេរិក

លោក Dee Snider (អាមេរិក) ជាអ្នកចម្រៀង-អ្នកនិពន្ធចម្រៀង និងជាអ្នកបង្កើតកម្មវិធី “Killer Karaoke“។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣​ ខែវិច្ឆិកា ឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងនៅប្រទេសអាមេរិក។

៤) លោក Roel van Velzen មានទ្រព្យសម្បត្តិសរុប ១០ លានដុល្លារអាមេរិក

លោក Roel van Velzen (ហូឡង់) ជាតារាចម្រៀង-អ្នកនិពន្ធចម្រៀង និងជាអ្នកបង្កើតកម្មវិធី “The Voice“។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១០ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងគេនៅប្រទេសហូឡង់។

៣) លោក Simon Cowell មានទ្រព្យសម្បត្តិសរុប ៥៥០ លានដុល្លារអាមេរិក

លោក Simon Cowell (អង់គ្លេស) ជាផលិតករកម្មវិធី និងជាអ្នកបង្កើតកម្មវិធី “Got Talent” និង “The X Factor”។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងបំផុតនៅប្រទេសអង់គ្លេស។

២) លោក Simon Fuller មានទ្រព្យសម្បត្តិសរុប ៥៨០ លានដុល្លារអាមេរិក

លោក Simon Fuller (អង់គ្លេស) ជាអ្នកផលិតកម្មវិធីទូរទស្សន៍ និងជាអ្នកបង្កើតកម្មវិធី “Idols“។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០០១ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងគេនៅប្រទេសអង់គ្លេស។

១) លោក John de Mol Jr. មានទ្រព្យសម្បត្តិសរុប ១.៦៦ ពាន់លានដុល្លារអាមេរិក

លោក John de Mol Jr. (ហូឡង់) ជាសេដ្ឋីពាន់លានដុល្លារ និងជាអ្នកបង្កើតកម្មវិធី “The Voice“។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១០ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងគេនៅប្រទេសហូឡង់។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikinetworth, celebritynetworth, therichest, forbes, muzul

error: Content is protected !!