អាមេរិកដាក់គេហទំព័រលក់ទំនិញអនឡានរបស់ Jack Ma ចូលក្នុងបញ្ជីស្បែកខ្មៅជាលើកទី២

toaboa.com  ដែលជាគេហទំព័រលក់ទំនិញអនឡាញនៃ ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma ត្រូវបានសហរដ្ឋអាមេរិកកត់ត្រាចូលក្នុង​បញ្ជីស្បែកខ្មៅចំនួន២ឆ្នាំជាប់ៗគ្នា។

កាលពីថ្ងៃសុក្រ សប្ដាហ៍មុនតំណាងសភាពាណិជ្ជកម្មអាមេរិក បានដាក់ទីផ្សារលក់ទំនិញ អនឡាញរបស់ចិនចំនួន៩ទៅក្នុងបញ្ជីស្បែងខ្មៅ ដោយដាក់ការសង្ស័យថា គេហទំព័រទាំងនេះ បានដាក់លក់ផលិតផលក្លែងក្លាយ។ ការដាក់ចូលហទំព័រទាំងនេះចូលទៅក្នុងបញ្ជីខ្មៅ ត្រូវបានអ្នកជំនាញអះអាងថា វាបង្ហាញពីការការពារ ខណៈដែល​ទីផ្សារ​អាមេរិក​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ពី​អាជីវកម្ម​តាម​អ៊ីនធើណែត ​ដែល​កំពុង​លូត​លាស់​ខ្លាំង​របស់​ចិន។

ជាមួយគ្នានេះដែរ គេហទំព័រលក់​ទំនិញ​អនឡាញ​ taobao.com របស់​ក្រុមហ៊ុន Alibaba Group Holding ត្រូវ បាន​ដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​ទីផ្សារ​ឈ្មោះ​មិន​ល្អ​ឆ្នាំ​២០១៧​ របស់​ សភាពាណិជ្ជកម្មអាមេរិក ថា​ជា​​ទីផ្សារ​អនឡាញ​មួយ​ក្នុង​ចំណោម​ទីផ្សារ​​ចំនួន ២៥ ដែល​រួមទាំង​ទីផ្សារ​ចិន ចំនួន បី និង​ទីផ្សារ​រូបវ័ន្ត​ចំនួន១៨ ដែល ក្នុង​នោះ ទីផ្សារ​ចំនួន៦ ជា​ទីផ្សារ​ស្ថិតក្នុង​ប្រទេស​ចិន។

គេហទំព័រលក់​ទំនិញ​អនឡាញ​ taobao.com របស់​ក្រុមហ៊ុន Alibaba Group Holding ត្រូវបានអាមេរិក ដាក់ចូលចំនួន ២ដង គឺឆ្នាំ ២០១៦ និង២០១៧ ដោយចោទប្រកាន់ ក្រុមហ៊ុនធ្វើល្មើសច្បាប់ ព្រោះនៅតែបន្តដាក់ផលិតផលក្លែងក្លាយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia