អ្នកគួរដឹង! តើរួមភេទកំឡុងពេលមានផ្ទៃពោះមានគុណសម្បតិ្ត និងគុណវិបត្តិអ្វីខ្លះ?

ការមានផ្ទៃពោះគឺជាពេលមួយដែលស្រ្តីគ្រប់រូបចាំបាច់ស្វែងយល់ទាំងមុនពេលមានផ្ទៃពោះ  អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលមានផ្ទៃពោះ ពីព្រោះការមានផ្ទៃពោះជារឿងដ៏សំខាន់ និងអាចឆក់យកជីវិតស្រ្តីបានប្រសិនបើពុំមានការយកចិត្តទុកដាក់ឲ្យបានល្អ។

ដោយឡែកក៏មានមនុស្សភាគច្រើនមានចម្ងល់ ហើយតែងតែលើកឡើងនូវសំណួរមួយថា តើការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះអាចផ្តល់ផលប៉ះពាល់ដល់ម្តាយ និងកូនដែរឬទេ?

ជាការពិតណាស់អ្នកស្រាវជ្រាវជាច្រើនបានបកស្រាយថា ការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះគឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិដែលចំណេះដឹងទូទៅសម្រាប់មនុស្សគ្រប់គ្នាត្រូវតែដឹងជាចាំបាច់ មិនថាចំពោះបុរស ឬស្រ្តីនោះឡើយ។

ដូច្នេះក្រោយពេលអានអត្ថបទនេះចប់ អ្នកនឹងអាចស្វែងយល់ពីសំណួរដែលបានចោទសួរខាងលើ៖

១) គុណសម្បត្តិនៃការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ

  • ជួយឲ្យមានការដុតកាល់ឡូរី៖ ការរួមភេទក្នុងអំឡុងពេលរួមភេទគឺជាវិធីដ៏ល្អដែលអាចដុត ៥០កាល់ឡូរី ឬច្រើនជាងនេះក្នុងរយៈពេល ៣០នាទី។
  • ជួយកាត់បន្ថយសម្ពាធឈាម៖ ការរួមភេទត្រូវបានរកឃើញថាអាចជួយកាត់បន្ថយសម្ពាធឈាមដែលល្អចំពោះស្រ្តីមានផ្ទៃពោះ។
  • ជួយបង្កើនដំណេក៖ អាចធ្វើឲ្យម្តាយ និងទារកក្នុងផ្ទៃគេងលក់ស្កប់ស្កល់
  • ជួយបង្កើនប្រព័ន្ធភាពស៊ាំ៖ ការស្រាវជ្រាវមួយបានរកឃើញថាការរួមភេទអាចបង្កើនកម្រិតនៃ IgA ដែលជាអង់ទីករក្នុងការជួយឲ្យចៀសវាងពីជំងឺផ្តាសាយ និងការឆ្លងរោគផ្សេងៗទៀត។
  • បង្កើនសុភមង្គល និងបង្កើនភាពស្និទ្ធស្នាល៖ ជួយធ្វើឱ្យម្តាយ និងកូនមានភាពរីករាយ ហើយថែមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុក ម្តាយ រួមទាំងកូនក្នុងផ្ទៃផងដែរ។
  • ជួយបង្កើនល្បឿននៃការសម្រាលកូន៖ ការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះនឹងរៀបចំឲ្យឆ្អឹងត្រគាកបានយ៉ាងល្អ សម្រាប់ត្រៀមនៅពេលសម្រាលកូនដើម្បីឲ្យមានភាពងាយស្រួល។
  • ចៀសវាងពីភាពតានតឹង៖ ជាការពិតការរួមភេទអំឡុងពេលមានផ្ទៃពោះអាចនាំមកនូវអារម្មណ៍ល្អ និងបំបាត់ភាពតានតឹងទាំងឡាយបាន។
  • ការជម្រុញឲ្យមានការផលិតទឹកដោះ៖ អត្ថប្រយោជន៍សុខភាពមួយផ្សេងទៀតនៃការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ គឺដើម្បីជម្រុញការផលិតទឹកដោះដោយការជួយរៀបចំលំហូរទឹកដោះម្តាយ និងការស្តុកទុកនៅពេលសម្រាល។
  • ជួយផ្គត់ផ្គង់អ័រម៉ូនល្អ៖ ការរួមភេទគឺជាការដោះស្រាយភាពតានតឹង និងធ្វើឲ្យមានអារម្មណ៍ល្អ ដូច្នេះវានឹងជួយផ្គត់ផ្គង់អ័រម៉ូនដ៏ល្អសម្រាប់ការអភិវឌ្ឍន៍រាងកាយដែលអាចជួយថែរក្សាសុខភាពរបស់ស្រ្តីអំឡុងពេលមានផ្ទៃពោះ។
  • បង្កើនមេតាប៉ូលីស៖ នៅក្នុងករណីនេះវាអាចបំប្លែងសារធាតុចិញ្ចឹម តាមរយៈការផ្លាស់ប្តូរចំណីអាហារទៅជាថាមពល។ មួយវិញទៀតដោយសារតែការរំលាយអាហាររបស់ស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះភាគច្រើនគឺមានបញ្ហា ហើយការរក្សាតុល្យភាពមេតាបូលីសគឺមានអត្ថប្រយោជន៍ជួយដល់ការរំលាយអាហារឲ្យត្រឡប់មកវិញតាមធម្មតាបានផងដែរ។
  • ការធ្វើលំហាត់ប្រាណ៖ ការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះគឺអាចជាការជំនួសឲ្យការហាត់ប្រាណប៉ុន្តែវាទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

បើទោះបីជាយ៉ាងណាក៏ដោយក៏មានការណែនាំពីគ្រូពេទ្យចំពោះស្រ្តីមានផ្ទៃពោះពីការចៀសវាងការរួមភេទនៅក្នុងអំឡុងពេលមានផ្ទៃពោះផងដែរ។

២) គុណវិបត្តិនៃការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ

  • ក្នុងអំឡុងពេលរួមភេទអាចបណ្តាលឱ្យកន្រ្តាក់ស្បូនខ្លាំងពេក ដែលអាចបណ្តាលឱ្យកើតកូនមិនគ្រប់ខែ។
  • ម្យ៉ាងទៀតក្រុមអ្នកជំនាញជឿថា ស្ត្រីមួយចំនួនគឺពុំមានចំណង់ផ្លូវភេទនៅអំឡុងពេលមានផ្ទៃពោះនោះទេ។
  • ការសិក្សាជាច្រើនបានបង្ហាញថាការរួមភេទក្នុងអំឡុងពេលខែចុងក្រោយនៃការមានផ្ទៃពោះគឺអាចនាំឲ្យមានគ្រោះថ្នាក់ដល់ម្តាយ និងកូន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload