ភាពយន្តចិនទាំង២៣រឿង ដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិន

Den-sharing ធ្លាប់បានផ្សាយរួចពីភាពយន្តហូលីវូដដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក តែលើកនេះក្រុមការងារយើងខ្ញុំនឹងបង្ហាញអ្នកទាំងអស់នូវភាពយន្តចិនដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសចិន។ តើអ្នកទាំងអស់គ្នាដឹងទេថា តើភាពយន្តចិនណាដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ប្រទេសចិន? តើចំណាយអស់ប៉ុន្មាន? តើចំណូលបានប៉ុន្មានពីភាពយន្តទាំងនេះ? ដូចនេះ សូមអ្នកទាំងអស់គ្នាតាមដានជាមួយ den-sharing ដូចខាងក្រោមនេះទាំងអស់គ្នា៖

២៣) ភាពយន្តរឿង “Time Raiders” រកចំណូលបានសរុប ១៥០ លានដុល្លារអាមេរិក

លោក Jing Boran ជាតួសម្តែង

ភាពយន្តរឿង “Time Raiders” ជាប្រភេទរឿងវាយតប់បែបផ្សងព្រេង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៦ ដោយថតក្នុងប្រទេសចិន។

២២) ភាពយន្តរឿង “Duckweed” រកចំណូលបានសរុប ១៥១.៥ លានដុល្លារអាមេរិក

លោក Eddie Peng ជាតួសម្តែង

ភាពយន្តរឿង “Duckweed” ជាប្រភេទរឿងមនោសញ្ចេតនា ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៧ ដោយថតក្នុងប្រទេសចិន។

២១) ភាពយន្តរឿង “From Vegas to Macau III” រកចំណូលបានសរុប ១៦៦ លានដុល្លារអាមេរិក

លោក ចូងយ៉ុនហ្វាត ជាតួសម្តែង

ភាពយន្តរឿង “From Vegas to Macau III” ជាប្រភេទរឿងវាយតប់បែបកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៦ ដោយចំណាយអស់ថវិកាចំនួន ៤០ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

២០) ភាពយន្តរឿង “Operation Mekong” រកចំណូលបានសរុប ១៧៣ លានដុល្លារអាមេរិក

លោក Eddie Peng ជាតួសម្តែង

ភាពយន្តរឿង “Operation Mekong” ជាប្រភេទរឿងឧក្រិតកម្ម និងវាយតប់ ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៦ ដោយថតក្នុងប្រទេសចិន និងប្រទេសថៃ។

១៩) ភាពយន្តរឿង “The Monkey King” រកចំណូលបានសរុប ១៨១ លានដុល្លារអាមេរិក

លោក ចូងយ៉ុនហ្វាត ជាតួសម្តែង

ភាពយន្តរឿង “The Monkey King” ជាប្រភេទរឿងវាយតប់ ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៤ ដោយចំណាយអស់ថវិកាចំនួន ៨២ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន និងទីក្រុងហុងកុង។

១៨) ភាពយន្តរឿង “Jian Bing Man” រកចំណូលបានសរុប ១៨៧ លានដុល្លារអាមេរិក

កញ្ញា Liu Yan ជាតួសម្តែង

ភាពយន្តរឿង “Jian Bing Man” ជាប្រភេទរឿងវីរបុរស ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៥ ដោយចំណាយអស់ថវិកាចំនួន ១២.៨៨ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

១៧) ភាពយន្តរឿង “The Monkey King 2” រកចំណូលបានសរុប ១៩៣.៧ លានដុល្លារអាមេរិក

លោក Aaron Kwok ជាតួសម្តែង

ភាពយន្តរឿង “The Monkey King 2” ជាប្រភេទរឿងបែបវាយតប់ ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៦ ដោយចំណាយអស់ថវិកាចំនួន ៦០.៥ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន និងទីក្រុងហុងកុង។

១៦) ភាពយន្តរឿង “Breakup Buddies” រកចំណូលបានសរុប ១៩៥.៣ លានដុល្លារអាមេរិក

លោក Xu Zheng ជាតួសម្តែង

ភាពយន្តរឿង “Breakup Buddies” ជាប្រភេទរឿងមនោសញ្ចេតនាបែបកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៤ ដោយថតក្នុងប្រទេសចិន។

១៥) ភាពយន្តរឿង “Journey to the West” រកចំណូលបានសរុប ២១៥ លានដុល្លារអាមេរិក

លោក ទិនហ្វី ជាអ្នកដឹកនាំរឿង, និពន្ធ និងផលិត

ភាពយន្តរឿង “Journey to the West” ជាប្រភេទរឿងបែបកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៣ ដោយចំណាយអស់ថវិកាចំនួន ៦៤ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

១៤) ភាពយន្តរឿង “Lost in Thailand” រកចំណូលបានសរុប ២០៨ លានដុល្លារអាមេរិក

លោក Xu Zheng ជាអ្នកដឹកនាំរឿង, តួសម្តែង, និពន្ធ និងផលិត

ភាពយន្តរឿង “Lost in Thailand” ជាប្រភេទរឿងបែបកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១២ ដោយចំណាយអស់ថវិកាចំនួន ៤.៦ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

១៣) ភាពយន្តរឿង “Youth” រកចំណូលបានសរុប ២១៧ លានដុល្លារអាមេរិក

លោក Huang Xuan​ ជាតួសម្តែង

ភាពយន្តរឿង “Youth” ជាប្រភេទរឿងបែបមនោសញ្ចេតនា ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៧ ដោយថតក្នុងប្រទេសចិន។

១២) ភាពយន្តរឿង “Goodbye Mr. Loser” រកចំណូលបានសរុប ២២៨.៥ លានដុល្លារអាមេរិក

លោក Shen Teng ជាតួសម្តែង

ភាពយន្តរឿង “Goodbye Mr. Loser” ជាប្រភេទរឿងបែបកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៧ ដោយចំណាយអស់ថវិកាចំនួន ១២ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

១១) ភាពយន្តរឿង “Journey to the West: The Demons Strike Back” រកចំណូលបានសរុប ២៤៨.៨ លានដុល្លារអាមេរិក

លោក ទិនហ្វី ជាអ្នកនិពន្ធ និងផលិត

ភាពយន្តរឿង “Journey to the West: The Demons Strike Back” ជាប្រភេទរឿងផ្សងព្រេងបែបកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៧ ដោយចំណាយអស់ថវិកាចំនួន ៦៣.៩ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

១០) ភាពយន្តរឿង “Kung Fu Yoga” រកចំណូលបានសរុប ២៥៤ លានដុល្លារអាមេរិក

លោក ឈិន ឡុង ជាតួសម្តែង និងផលិត

ភាពយន្តរឿង “Kung Fu Yoga” ជាប្រភេទរឿងវាយតប់កំប្លែងបែបផ្សងព្រេង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៧ ដោយចំណាយអស់ថវិកាចំនួន ៦៥ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន និងប្រទេសឥណ្ឌា។

៩) ភាពយន្តរឿង “Lost in Hong Kong” រកចំណូលបានសរុប ២៥៥ លានដុល្លារអាមេរិក

លោក Xu Zheng ជាអ្នកដឹកនាំរឿង, តួសម្តែង និងផលិត

ភាពយន្តរឿង “Lost in Hong Kong” ជាប្រភេទរឿងបែបកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៥ ដោយចំណាយអស់ថវិកាចំនួន ១៥.៦ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

៨) ភាពយន្តរឿង “The Ex-File 3: Return of the Exes” រកចំណូលបានសរុប ២៧៤ លានដុល្លារអាមេរិក

លោក Ryan Zheng ជាតួសម្តែង

ភាពយន្តរឿង “The Ex-File 3: Return of the Exes” ជាប្រភេទរឿងកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៧ ដោយថតក្នុងប្រទេសចិន។

៧) ភាពយន្តរឿង “Mojin – The Lost Legend” រកចំណូលបានសរុប ២៧៨.៣ លានដុល្លារអាមេរិក

លោក Chen Kun ជាតួសម្តែង

ភាពយន្តរឿង “Mojin – The Lost Legend” ជាប្រភេទរឿងបែបវាយតប់ បាញ់គ្នានិងផ្សងព្រេង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៥ ដោយចំណាយអស់ថវិកាចំនួន ៣៧ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

៦) ភាពយន្តរឿង “Never Say Die” រកចំណូលបានសរុប ៣៣០ លានដុល្លារអាមេរិក

លោក​ Shen Teng ជាតួសម្តែង

ភាពយន្តរឿង “Never Say Die” ជាប្រភេទរឿងកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៧ ដោយថតក្នុងប្រទេសចិន។

៥) ភាពយន្តរឿង “The Great Wall” រកចំណូលបានសរុប ៣៣៤.៩ លានដុល្លារអាមេរិក

ភាពយន្តរឿង “The Great Wall” ជាប្រភេទរឿងសត្វចម្លែក ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៦ ដោយចំណាយអស់ថវិកាចំនួន ១៥០ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន និងប្រទេសអាមេរិក។

៤) ភាពយន្តរឿង “Monster Hunt” រកចំណូលបានសរុប ៣៨៥.២៨ លានដុល្លារអាមេរិក

ភាពយន្តរឿង “Monster Hunt” ជាប្រភេទរឿងវាយតប់កំប្លែងបែបផ្សងព្រេង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៥ ដោយចំណាយអស់ថវិកាចំនួន ៥៦ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន និងទីក្រុងហុងកុង។

៣) ភាពយន្តរឿង “Kung Fu Panda 3” រកចំណូលបានសរុប ៥២១.២ លានដុល្លារអាមេរិក

លោក ឈិន ឡុង ជាតួសម្តែង

ភាពយន្តរឿង “Kung Fu Panda 3” ជាប្រភេទរឿងតុក្កតាបែបវៃតប់ ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៦ ដោយចំណាយអស់ថវិកាចំនួន ១៤៥ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន និងប្រទេសអាមេរិក។

២) ភាពយន្តរឿង “The Mermaid” រកចំណូលបានសរុប ៥៥៣.៨១ លានដុល្លារអាមេរិក

លោក ទិនហ្វី ជាអ្នកដឹកនាំរឿង, និពន្ធ និងផលិត

ភាពយន្តរឿង “The Mermaid” ជាប្រភេទរឿងមនាសញ្ចេតនាបែបកំប្លែង ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៦ ដោយចំណាយអស់ថវិកាចំនួន ៦០.៧២ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន និងទីក្រុងហុងកុង។

១) ភាពយន្តរឿង “Wolf Warrior 2” រកចំណូលបានសរុប ៨៧៤ លានដុល្លារអាមេរិក

លោក Wu Jing ជាអ្នកផលិត, និពន្ធ និងសម្តែង

ភាពយន្តរឿង “Wolf Warrior 2” ជាប្រភេទរឿងបែបវាយតប់ ហើយត្រូវបានផលិតឡើងនៅឆ្នាំ២០១៧ ដោយចំណាយអស់ថវិកាចំនួន ៣០.១ លានដុល្លារអាមេរិក ដោយថតក្នុងប្រទេសចិន។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ imdb, wikipedia