ហេតុអ្វីបានជាក្រុមហ៊ុន Google ទិញក្រុមហ៊ុន Youtube កាលពីឆ្នាំ២០០៦?

ក្រុមហ៊ុន Youtube ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយស្ថាបនិកចំនួន៣នាក់គឺ គឺលោក Steve Chen (អាមេរិក-តៃវ៉ាន់), លោក Chad Hurley (អាមេរិក) និង លោក Jawed Karim (អាឡឺម៉ង់-អាមេរិក)។ តែគួរឱ្យសោកស្តាយដែលក្រុមហ៊ុនមួយនេះ បានលក់ទៅឱ្យក្រុមហ៊ុន Google ជាអ្នកគ្រប់គ្រងវិញក្នុងតម្លៃ ១.៦ ពាន់លានដុល្លារអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០០៦។

តើមូលហេតុអ្វីបានជាក្រុមហ៊ុន Google បោះទុនរាប់ពាន់លានដុល្លារហ៊ានទិញក្រុមហ៊ុនមួយនេះដូច្នេះ?។ Den-sharing នឹងធ្វើការបង្ហាញពីហេតុផលទាំង៥ដូចខាងក្រោមនេះ៖

១) Youtube ជាក្រុមហ៊ុនមួយដែលពេញនិយម

Youtube ជាក្រុមហ៊ុនមួយដែលពេញនិយមជាប់ចំណាត់ថ្នាក់លេខ១០នៅលើពិភពលោកក្នុងពេលនោះ នេះបើតាមការចេញផ្សាយរបស់គេហទំព័រដ៏ល្បីល្បាញ Alexa ខណៈពេលនោះក្រុមហ៊ុន Google ក៏មានវីដេអូរបស់ខ្លួនផងដែរ តែមិនសូវពេញនិយម។ បើតាមគេហទំព័រ Hitwise ចេញផ្សាយពីភាគរយនៃគេហទំព័រវីដេអូដែលពេញនិយមបំផុតក្នុងពេលនោះដូចខាងក្រោម៖

  • វីដេអូរបស់ក្រុមហ៊ុន Youtube មានអ្នកចូលមើលចំនួន ៤៥.៤៦%
  • វីដេអូរបស់ក្រុមហ៊ុន MySpace មានអ្នកចូលមើលចំនួន ២២.៩៩%
  • វីដេអូរបស់ក្រុមហ៊ុន Google មានអ្នកចូលមើលចំនួន ១០.២៥%
  • វីដេអូរបស់ក្រុមហ៊ុន Yahoo! មានអ្នកចូលមើលចំនួន ៦.០៦%
  • វីដេអូរបស់ក្រុមហ៊ុន MSN មានអ្នកចូលមើលចំនួន ៥.៩២

២) Google បាត់បង់ឳកាសទិញក្រុមហ៊ុនវីដេអូ MySpace ចំនួនពីរលើក

ក្នុងឆ្នាំនោះ ក្រុមហ៊ុនវីដេអូ MySpace ចង់លក់ក្រុមហ៊ុនរបស់ខ្លួនឱ្យទៅក្រុមហ៊ុន Google ក្នុងតម្លៃ ៦១០ លានដុល្លារអាមេរិក តែក្រុមហ៊ុន Google បដិសេដមិនទិញ។ ភ្លាមៗនោះ ក្រុមហ៊ុន News Corp’s Fox Interactive បានចចារទិញក្រុមហ៊ុនវីដេអូ MySpace ក្នុងតម្លៃ ៥៨០ លានដុល្លារអាមេរិក ក្នុងឋានៈជាក្រុមហ៊ុនគ្រប់គ្រងពីលើ។

៣) Youtube ជាសង្គមមួយដែលផ្តុំទៅដោយអ្នកប្រើប្រាស់ទូលំទូលាយជាងគេហទំព័រវីដេអូផ្សេងៗ

(រូបតំណាង)

Youtube ជាគេហទំព័រដែលសកម្ម, កម្សាន្ត និងពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ ជាពិសេសមានអ្នកប្រើប្រាស់ចែករំលែក និងបញ្ចេញមតិច្រើនជាងគេហទំព័រវីដេអូផ្សេងទៀត។ ក្នុងពេលនោះ Youtube មានអ្នកប្រើប្រាស់នៅប្រទេសអាមេរិកចំនួន ៣៥ លានគណនី ដែលពួកគេអាចកម្សាន្ត, ចែករំលែក, សំណូមពរ និងផ្តល់ជាមតិទៅវិញទៅមក។ ជាក់ស្តែងមានវីដេអូដែលពេញនិយមមួយ បានបង្ហោះចូលទៅក្នុង Youtube និង Google ក្នុងពេលតែមួយ លទ្ធផលឃើញថា Youtube មានអ្នកចុចមើលចំនួន ៥១៩,០២៣ ដង និងមានអ្នក commentចំនួន ៩៣១ សារ ខណៈ Google មានអ្នកចុចមើលត្រឹមតែ ៣៦៣,០៥៨ ដង និងមានអ្នក commentចំនួន ៤០ សារ។

៤) អាចប្រើប្រាស់បានយ៉ាងល្អ និងពេលវេលាវែងជាង

បើប្រៀបធៀបពីវីដេអូដែលបង្ហោះនៅក្នុង Youtube និង Google គឺមានការខុសគ្នាទ្វេដង។ វីដេអូបង្ហោះក្នុង Youtube មានពេលវេលាវែង និងក្តាចុចច្រើនជាង Google ឧទាហរណ៍ដូចជា ក្នុងខែកញ្ញា ក្រុមហ៊ុន Youtube អាចបង្ហោះវីដេអូមានចំនួនរហូតដល់ ១៨ នាទី និង៣៣ វិនាទី ខណៈ Google អាចបង្ហោះវីដេអូត្រឹមតែ ៩ នាទី និង៩ វិនាទីប៉ុណ្ណោះ។

៥) អាចផ្សព្វផ្សាយពាណិជ្ជកម្ម និងរកចំណូលបាន

បើទោះបីជា Google ទិញក្រុមហ៊ុន Youtube ក្នុងតម្លៃ ១.៦ ពាន់លានដុល្លារអាមេរិក តែនេះមិនមែនមានន័យថា Google វិនិយោគមិនល្អឡើយ។ Youtube បានទទួល ១០០ លានវីដេអូក្នុងមួយថ្ងៃពីអ្នកប្រើប្រាស់ ដូចនេះ Youtube ទទួលបាន ៣៦៥,០០០,០០០,០០០ វីដេអូក្នុងមួយឆ្នាំ ហើយ Youtube ទទួលបានចំណួល ៣.៦៥ សេន/វីដេអូ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ searchenginejournal