ពុទ្ធោ! តើហេតុអ្វីបានជា CEO របស់ Apple មិនចង់ឱ្យសាច់ញាតិប្រើប្រាស់បណ្តាញសង្គម?

នៅក្នុងពេលបច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងសង្គមគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យ ដោយសារតែវាអាចផ្តល់ភាពងាយស្រួលយ៉ាងច្រើន នៅក្នុងការទាក់ទងគ្នា ក៏ដូចជាការកម្សាន្តផងដែរ។

លោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple

យ៉ាងណាមិញ មានមនុស្សជាច្រើនបានបង្ហាញពីក្តីបារម្ភរបស់ខ្លួន ចំពោះបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ដោយសារគេជឿថាបណ្តាញទំនាក់ទំនងសង្គម មានគុណវិបត្តិ ច្រើនជាងគុណសម្បត្តិ។  ទន្ទឹមគ្នានឹងនេះដែរ លោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple បានបង្ហើបពីការព្រួយបារម្ភរបស់ខ្លួន ទាក់ទងទៅនឹងការប្រើប្រាស់បណ្តាញសង្គមផងដែរ។

យោងតាមសារព័ត៌មាន Guardian កាលពីថ្ងៃសុក្រ លោក Cook បានថ្លែងទៅកាន់និស្សិតនៃសាកលវិទ្យាល័យ Harlow ថា «ខ្ញុំមិនជឿលើរឿងប្រើប្រាស់បច្ចេកវិទ្យាច្រើនហួសហេតុនោះឡើយ ប៉ុន្តែខ្ញុំក៏មិនមែនជាមនុស្សម្នាក់ ដែលគិតថាមនុស្សយើងត្រូវការប្រើប្រាស់វាគ្រប់ពេល ដើម្បីបានទទួលភាពជោគជ័យនោះដែរ»។

ទីស្នាក់ការរបស់ក្រុមហ៊ុន Apple

ប្រធានក្រុមហ៊ុន Apple រូបនេះបានបន្តទៀតថា ខ្ញុំគ្មានកូននោះទេ ប៉ុន្តែខ្ញុំមានក្មួយប្រុសម្នាក់ ដែលខ្ញុំបានដាក់បម្រាមមួយចំនួនដល់គេ។ មានរឿងជាច្រើនដែលខ្ញុំមិនអនុញ្ញាតិឲ្យគេធ្វើ។ ហើយក្នុងនោះក៏មានរឿងមួយដ៏សំខាន់គឺ ខ្ញុំមិនចង់ឲ្យគេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload