នរណាស្គាល់ដើមនេះខ្លះ? តើដឹងដែរឬអត់ថា ស្លឹករបស់វាអាចជួយដល់សុខភាពច្រើនណាស់?

បើនិយាយពីដើម «ល្ហុងខ្វង» ប្រហែលជាមានមនុស្សមិនតិចអ្នកទេដែលស្គាល់ ជាពិសេសអ្នកដែលមានផ្ទះនៅតាមទីស្រុកស្រែចម្ការ ដោយសារតែភាគច្រើន គេដាំដុះវាធ្វើជារបងផ្ទះ ហើយក៏មានចាស់ៗមួយចំនួន និយមយកជ័ររបស់វាលាបផ្សះដំបៅ និងមុខរបួសបានផងដែរ។

ប៉ុន្តែគុណតម្លៃនៃដើមរុក្ខជាតិមួយដើមនេះមានមិនចេះអស់នោះឡើយ បើផ្អែកតាមការសិក្សាស្រាវជ្រាវ នៅតាមបណ្តាប្រទេសជាច្រើន បានទាញប្រយោជន៍ពីរុក្ខជាតិមួយដើមនេះសម្រាប់ការព្យាបាលអាការជំងឺ និងបញ្ហាស្បែកមួយចំនួនបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកតាមដានការទាញប្រយោជន៍ពីដើមល្ហុងខ្វងនេះទាំងអស់គ្នាដូចខាងក្រោម៖ 

១) កោសិកា ឬស្ថានភាពសុខភាពមិនប្រក្រតី

ស្លឹកល្ហុងខ្វង ពោរពេញទៅដោយសារធាតុ Acetogenis ដែលមានសមត្ថភាពអាចបំផ្លាញកោសិកាលូតលាស់មិនប្រក្រតីប៉ះពាល់ដល់សុខភាព និងរាងកាយបាន។

  • ការអនុវត្ត៖ ដាំទឹក២ពែង ជាមួយនឹងស្លឹកល្ហុងខ្វង ១១សន្លេករហូតដល់ពុះហួតសល់ត្រឹមតែ កន្លះពែង។ អ្នកអាចទទួលទានទឹកនេះមុនពេលចូលគេង ជារៀងរាល់ថ្ងៃ ឱ្យបាន៣០ថ្ងៃ។

២) ការពាររោគឆ្លង

ស្លឹកល្ហុងខ្វង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារ និងទប់ស្កាត់រាល់មេរោគបាក់តេរី ដែលអាចចម្លងមេរោគផ្សេងៗមកក្នុងរាងកាយយើងបាន។

  • ការអនុវត្ត៖ ដាំទឹក៥ពែង ឬ៥កែវ ជាមួយនឹងស្លឹកល្ហុងខ្វង ៥សន្លឹក រហូតដល់ពុះ ហួតសល់តែ ១ពែង។ រួចអ្នកអាចទទួលទានវាជាប្រចាំជារៀងរាល់ថ្ងៃ។

៣) កម្ចាត់មុនក្បាលខ្មៅ

  • ការអនុវត្ត៖ គ្រាន់តែអ្នកយកស្លឹកល្ហុងខ្វង ៥សន្លឹក បុក ឬកិនឱ្យហ្មត់ និងល្អិត រួចយកទៅលាបលើផ្ទៃមុខ ឬតំបន់ដែលមានបញ្ហាឡើងមុនក្បាលខ្មៅមុនពេលចូលគេង ពេលព្រឹកសឹមលាងចេញវិញជាការស្រេច។ អនុវត្តជាប្រចាំ មុនក្បាលខ្មៅប្រាកដជាត្រូវបានកម្ចាត់ចោលបន្តិចម្តងៗជាមិនខាន។

៤) ផ្លាស់ប្តូរស្បែកថ្មីឱ្យស្អាត

ស្លឹកល្ហុងខ្វង ក៏ត្រូវបានគេទាញប្រយោជន៍សម្រាប់បង្កើតស្បែកថ្មីដែលស្អាត និងមានសុខភាពល្អផងដែរ។

  • ការអនុវត្ត៖ យកទឹក ៣កែវ ដាំជាមួយនឹងស្លឹកល្ហុងខ្វង ៨សន្លឹករហូតដល់ពុះ ហួតសល់ត្រឹមតែមួយកែវ។ បន្ទាប់មកអ្នកអាចទទួលទានទឹកនេះ ២ដងក្នុងមួយសប្តាហ៍ រហូតដល់ទទួលបានលទ្ធផលដែលចង់បាន។

៥) ព្យាបាលបញ្ហាថ្លើម

ការប្រើថ្នាំពេទ្យច្រើនពេក ការសេពគ្រឿងស្រវឹង និងទម្លាប់រស់នៅមិនល្អអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពថ្លើមរបស់អ្នកបាន ប៉ុន្តែស្លឹកល្ហុងខ្វងអាចជួយបាន។

  • ការអនុវត្ត៖ ដាំទឹក៣ពែង ជាមួយនឹងស្លឹកល្ហុងខ្វង ៧សន្លឹក រហូតដល់ពុះហួតសល់តែ ១ពែង។ រួចទទួលទានទឹកនេះ ២ដងក្នុងមួយថ្ងៃ ដើម្បីព្យាបាលថ្លើម និងធ្វើឱ្យថ្លើមមានសុខភាពល្អ។

៦) អស់បញ្ហាចៃលើក្បាល

  • ការអនុវត្ត៖ គ្រាន់តែយកស្លឹកល្ហុងខ្វង ក្នុងបរិមាណសមល្មមទៅដាំជាមួយនឹងទឹកធម្មតា រហូតដល់ពុះ។ បន្ទាប់មកយកទឹករបស់វាមកលាងឱ្យសព្វសរសៃសក់ជាប្រចាំនោះបញ្ហាចៃលើក្បាលប្រាកដជាអស់បញ្ហាជាមិនខាន។

៧) ព្យាបាលឬសដូងបាត

ស្លឹកល្ហុងខ្វង ក៏ត្រូវបានគេដឹងថា ជាឱសថបុរាណអាចព្យាបាលឬសដូងបាតបានផងដែរ។

  • ការអនុវត្ត៖ ដាំទឹក ៣ពែង ជាមួយនឹងស្លឹកល្ហុងខ្វង ១០សន្លឹក រហូតពុះហួតសល់តែទេក១ពែង។ បន្ទាប់មកទទួលទានវា ១ពែងជារៀងរាល់ថ្ងៃ។

៨) ព្យាបាលឈឺសន្លាក់ និងប្រទាលត្រអក

  • ការអនុវត្ត៖ យកស្លឹកល្ហុងខ្វង ៥សន្លឹកទៅបុក ឬកិនឱ្យហ្មត់ រួចយកលាបនៅម្តុំត្រង់បរិវេណដែលមានផលប៉ះពាល់ ឬមានបញ្ហាឈឺចុកចាប់មួយសន្ទុះធំ ចាំលាងទឹកចេញឱ្យបានស្អាតជាការស្រេច។

៩) ព្យាបាលអាការឈឺខ្នង

  • ការអនុវត្ត៖ គ្រាន់តែដាំទឹក ៥កែវ ជាមួយនឹងស្លឹកល្ហុងខ្វង ២០សន្លឹករហូតដល់ពុះសល់តែ ៣កែវ។ បន្ទាប់មក ទទួលទានទឹកនេះមួយថ្ងៃ ៣ភាគ៤ពែងជាការស្រេច។ អាការឈឺខ្នងរបស់អ្នកប្រាកដជាបានធូរស្បើយជាមិនខាន។

១០) ក្អកតិចៗ

  • ការអនុវត្ត៖ គ្រាន់តែយកស្លឹកល្ហុងខ្វង ៧សន្លឹក ច្របាច់យកទឹក បន្ទាប់មកទទួលទានវានៅពេលដែលពោះទទេជារៀងរាល់ព្រឹកជាការស្រេច។

១១) ព្យាបាលមុន

  • ការអនុវត្ត៖ កិន ឬបុកស្លឹកល្ហុងខ្វង រួចលាយជាមួយនឹងទឹកបន្តិចឱ្យរាងខាប់។ បន្ទាប់មក យកវាមកលាបលើផ្ទៃមុខដែលកើតមុខ ទុកចោលរហូតដល់ស្ងួត សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។

១២) ព្យាបាលដំបៅ

  • ការអនុវត្ត៖ កិន ឬបុកស្លឹកល្ហុងខ្វង ៨សន្លឹក លាយជាមួយនឹងទឹកក្តៅឧណ្ហៗ កូរវាឱ្យសព្វ សឹមយកមកលាបត្រង់បរិវេណស្បែកដែលមានដំបៅ។ ទុកចោលប្រមាណជា ៣ ទៅ៥នាទី ចាំលាងចេញ។

១៣) ជួយបន្ថយសម្ពាធឈាម

  • ការអនុវត្ត៖ គ្រាន់តែដាំស្លឹកល្ហុងខ្វងជាមួយនឹងទឹកធម្មតារហូតដល់ពុះ និងឆ្អិនល្អ រួចទទួលទានវាជាប្រចាំ នឹងអាចជួយធ្វើឱ្យសម្ពាធឈាមរបស់អ្នកស្ថិតក្នុងសភាពប្រក្រតី ថែមទាំងអាចជួយបន្ថយសម្ពាធឈាមដែលឡើងខ្ពស់បានផងដែរ។

១៤) ប្រឆាំង និងព្យាបាលជំងឺមហារីក

  • ការអនុវត្ត៖ ដាំទឹក៣ពែង ជាមួយនឹងស្លឹកខ្វង ១០សន្លឹក រហូតដល់វាពុះហួតសល់ត្រឹមតែទឹក ១ពែង។ បន្ទាប់មកទទួលទានវាមួយថ្ងៃ ២ដង រយៈ១៥ថ្ងៃ។

១៥) ព្យាបាលជំងឺទឹកនោមផ្អែម

  • ការអនុវត្ត៖ គ្រាន់តែដាំទឹកជាមួយនឹងស្លឹកល្ហុងខ្វងក្នុ ងបរិមាណសមល្មមរហូតដល់ពុះ និងឆ្អិន ។ បន្ទាប់មកទទួលទានវាជាប្រចាំ ដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមជាការស្រេច។

១៦) ព្យាបាលឡើងជាតិអាស៊ីត(Uric Acid)

  • ការអនុវត្ត៖ ដាំទឹក១ពែង ជាមួយនឹងស្លឹកល្ហុងខ្វង ១០សន្លឹករហូតដល់ពុះ និងឆ្អិនល្អ។ បន្ទាប់មកទទួលទានទាំងនៅក្តៅឧណ្ហៗ មួយថ្ងៃ២ដងជាការស្រេច។

១៧) កាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លក្នុងរាងកាយ

  • ការអនុវត្ត៖ គ្រាន់តែដាំស្លឹកល្ហុងខ្វង ជាមួយនឹងទឹកក្នុងបរិមាណសមល្មម ហើយទទួលទានវាជាប្រចាំ។ ស្លឹកល្ហុងល្វងមានសារធាតុសំខាន់ៗ ដែលអាចជួយកាត់បន្ថយ និងបញ្ចុះជាតិខ្លាញ់មិនល្អពីក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload