ចង់ទិញផ្ទះដែរឬទេ? ឧកញ៉ា សៀ ឬទ្ធី កំពុងលក់ផ្ទះតម្លៃទាបសម្រាប់អ្នកមានប្រាក់ខែទាប និងមធ្យម

ដោយមានការទន្ទឹងរងចាំទិញ ពីប្រជាជនចំណូលមធ្យម ព្រមទាំងមន្ត្រីរាជការជាច្រើនគ្រួសារ ពេល​​នេះ គម្រោង​​លំនៅឋាន​សម្រាប់​អ្នក​ចំណូល​ទាប​និង​មធ្យម​របស់​ក្រុមហ៊ុនWorldBridge​ Group បានប្រកាស ដាក់ថ្ងៃលក់ជាផ្លូវការហើយ គឺរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ២៨ ២៩ ឆ្នាំ២០១៨នេះ។

លោកឧកញ៉ា សៀ ឬទ្ធី ដែលជាស្ថាបនិកនិង ប្រធានក្រុមហ៊ុន World bridge Group

World Bridge Group បានបញ្ជាក់ថា  ខាងក្រុមហ៊ុន នឹងបិទផ្សាយ​ឈ្មោះអតិថិជន ដែលមានលក្ខណៈសម្បត្តិអាចទទួលបានសិទ្ធទិញលំនៅឋានតម្លៃសមរម្យរបស់គម្រោង ដែលមានទីតាំងនៅភូមិ កោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃអង្គារ ទី ២៣ ខែមករា ឆ្នាំ ២០១៨ នៅការិយាល័យលក់របស់ក្រុមហ៊ុន។

ដូចនេះ អតិថិជនដែលបានចុះឈ្មោះ និង ត្រូវកត់ចំណាំលេខរៀងឈ្មោះរបស់ខ្លួនក្នុងបញ្ជីឲ្យបានមុនថ្ងៃបើកលក់ជាផ្លូវការ។

នៅថ្ងៃបើកលក់នេះ សូមអតិថិជន ដែលមានលក្ខណៈសម្បត្តិអាចទទួលបានសិទ្ធិទិញលំនៅឋានតម្លៃសមរម្យរបស់គម្រោងអញ្ជើញមកការិយាល័យលក់របស់ក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ ហើយអតិថិជនទាំងអស់ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ដើម្បីផ្ទៀងផ្ទាត់

  1. ពាក្យស្នើសុំទិញលំនៅឋានតម្លៃសមរម្យជាមួយក្រុមហ៊ុន
  2. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់មន្ត្រីរាជការ( សម្រាប់មន្ត្រីរាជការ)
  3. សំបុត្រអាពាហ៍ពិពាហ៍ ឬ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ(បើមាន)

គួរជម្រាបផងដែរថា  ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​ផ្ទះ​តម្លៃ​សមរម្យ​នេះ ពលរដ្ឋ​ខ្មែរ ពិសេស មន្រ្តី​រាជការ​ត្រូវ​តែ​បំពេញ​លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន ដូចជា៖

  1. ជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​និង​មធ្យម ក្រោម ៥០០​ដុល្លារ ជា​បុគ្គល​ដែល​រៀបការ​ហើយ ទិញ​ហើយ​មិន​នៅ​មិន​អាច​យក​ទៅ​ជួល​និង​លក់​បន្ដ លុះត្រា​តែ​៥​ឆ្នាំ​ក្រោយ ទើប​អាច​ជួល​និង​លក់​បន្ដ​បាន។
  2. មិន​អនុញ្ញាត​ឲ្យ​អ្នក​មាន​លុយ​ទិញ​ទុក​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ។
  3. រាល់ការ​ទទួល​ទិញ​លក់​និង​កក់ ក្រុមហ៊ុន​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ពិនិត្យ​ដោយ​ផ្ទាល់។
  4. តម្លៃ​ផ្ទះ​ចាប់​ពី ២​ម៉ឺន ៥​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ អាស័្រយ​ទៅ​តាម​ប្រភេទ​ផ្ទះ​និង​ទំហំ។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia