ប្រវត្តិ​រូបពិតរបស់​ Sola Aoi តារា​ជប៉ុន​​ ​ក្នុង​រឿង “I Fine Thank You Love You​”

Sola Aoi ឬ Sora Aoi គឺ​ជា​តារា​ស្រី​ជប៉ុន​ម្នាក់​ដែល​​​សម្ដែង​ជា​តួ​នាង Kaya អតីត​សង្សារ​​តួ​ឯក​ប្រុស ​ក្នុង​ភាពយន្ត​ថៃ “I Fine Thank You Love You” ។ ថ្វី​បើ​ក្នុង​រឿង​នេះ​នាង​សម្ដែង​ជា​តួ​ធម្មតា​ ប៉ុន្តែ​ទស្សនិកជន​ជា​ច្រើន​បាន​ស្គាល់​នាង​យ៉ាង​ច្បាស់​ថា​ ជា​តារា​សម្ដែង​រឿង​ក្ដៅ​សាច់​ដ៏​ល្បីល្បាញ​នៅ​ជប៉ុន។ ទោះ​យ៉ាង​ណា​បច្ចុប្បន្ន​តារា​ស្រី​រូប​នេះ បាន​ដក​ខ្លួន​ឆ្ងាយ​បន្តិច​ហើយ​ពី​ឧស្សាហកម្ម​ភាពយន្ត​ក្ដៅ​សាច់ និង​បាន​វិវត្ត​ខ្លួន​ជា​តារា​សម្ដែង​ធម្មតា ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​របស់​នាង​បាន​សាយភាយ​​ជា​ច្រើន​ប្រទេស​នៅ​ទ្វីប​អាស៊ី។ តើ Sola Aoi មាន​ប្រវត្តិ​បែប​ណា? ហេតុ​អ្វី​បាន​នាង​ចូល​ប្រឡូក​ក្នុង​ការ​សម្ដែង​វីដេអូ​ស្រើបស្រាល​ទាំង​នោះ?

ចង់​ដឹង​កាន់​តែ​ច្បាស់​ សូម​តាមដាន​ជីវប្រវត្តិ​សង្ខេប​របស់​តារា​សម្ដែង Sola Aoi ខាង​ក្រោម​នេះ៖

ជីវិត​មុន​ចូល​សិល្បៈ និង​ការ​ចូល​​សម្ដែង​វីដេអូ​សិច​

Sola Aoi កើត​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៣ (អាយុ ៣១ឆ្នាំ) នៅ​ទីក្រុង​តូក្យូ។ ពេល​រៀន​នៅ​វិទ្យាល័យ​នាង​ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​ជា​ច្រើន​ ដូច​ជា​នៅ​ភោជនីយដ្ឋាន ហាង​លក់​ភីហ្សា តៀម​ស្រា និង​បារ​ជាដើម តែ​បំណង​ប្រាថ្នា​របស់​នាង​កាល​នោះ​គឺ​ចង់​ក្លាយ​ជា​គ្រូ​មត្តេយ្យ។ នៅ​ពេល​ជិត​ចប់​វិទ្យាល័យ Aoi ត្រូវ​បាន​ក្រុមហ៊ុន​ទស្សនាវដ្ដី​សិចស៊ី​មួយ​ជ្រើសរើស​ជា​តារា​ម៉ូដែល។ នាង​បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ការ​ថត​ភាពយន្ត​អាសអាភាស ដោយ​សារ​មាន​បំណង​ចូល​បម្រើ​ការងារ​សិល្បៈ​តាម​ស្ថានីយ​ទូរទស្សន៍ និង​សិល្បៈ​ផ្នែក​ផ្សេង​ៗ​ទៀត។ Aoi និយាយ​ថា “បើ​ខ្ញុំ​មិន​ថត​រឿង​សិច​ទេ ខ្ញុំ​មិន​អាច​ចូល​សិល្បៈ​បាន​ឡើយ”។

Aoi បាន​លេច​មុខ​បង្ហាញ​ម៉ូដ​ក្នុង​ទស្សនាវដ្ដី Bejean នៅ​ឆ្នាំ​២០០២ និង​បាន​ចាប់​ផ្ដើម​ថត​វីដេអូ​សិច​លើក​ដំបូង នៅ​ខែ​កក្កដា ឆ្នាំ​២០០២ នៅ​ពេល​មាន​អាយុ ១៨ឆ្នាំ។ នៅ​ឆ្នាំ​ដំបូង​នោះ Aoi បាន​ទទួល​ពាន​រង្វាន់​លេខ​ពីរ ជា​តារា​សម្ដែង​ស្រី​ថ្មី​ឆ្នើម ក្នុង​កម្មវិធី X City Grand Prix Awards។ Aoi បាន​បន្ត​ថត​វីដេអូ​ឲ្យ​ក្រុមហ៊ុន Alice Japan និង Max-A រហូត​ដល់​ឆ្នាំ​២០០៤។

ចាប់​ផ្ដើម​ប្រឡូក​ខ្លួន​ក្នុង​សិល្បៈ​ធម្មតា

អំឡុង​ពេល​ប្រឡូក​ខ្លាំង​ក្នុង​ភាពយន្ត​ក្ដៅ​សាច់ Aoi ក៏​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​សិល្បៈ​ផ្សេង​ៗ​ផង​ដែរ។ នៅ​ខែ​ឧសភា ឆ្នាំ​២០០៣ នាង​បាន​សម្ដែង​ជា​តួ​អង្គ​ម្នាក់​ក្នុង​រឿង ” Gun Crazy 4: Requiem for a Bodyguard” ហើយ​ចាប់​ខែ​កក្កដា ដល់​ខែ​ធ្នូ ឆ្នាំ២០០៣ នាង​បាន​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ TV Ashai មួយ​មាន​ចំណងជើង ” Tokumei Kakarichō Tadano Hitoshi”។

Aoi បន្ត​ថត​ភាពយន្ត​អាសអាភាស​មួយ​ខែ​មួយ​រឿង រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ២០០៦។ មុន​ដល់​ពេល​នោះ Aoi បាន​ក្លាយ​ជា​តារា​សិច​ជប៉ុន​ពេញ​និយម​ម្នាក់ នៅ​ជប៉ុន ហើយ​នៅ​ឆ្នាំ​២០០៥ ឈ្មោះ​របស់​នាង​បាន​ក្លាយ​ជា​ប្រធានបទ​ដែល​គេ​រក​មើល​ច្រើន​បំផុត​លើ​អ៊ីនធឺណិត ប្រៀបធៀប​នឹង​តារា​ស្រី​នៅ​ជប៉ុន​ដទៃ​ទៀត។​

មុន​ដល់​ឆ្នាំ​២០០៦​នេះ​ដែរ Aoi បាន​បង្ហាញ​មុខ​ជា​ហូរហែ​លើ​កញ្ចក់​ទូរទស្សន៍ តាម​រយៈ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ និង​សម្ដែង​រឿង​ភាគ​មួយ​ចំនួន។

ប្រជាប្រិយភាព​នៅ​ប្រទេស​ផ្សេង​ៗ

Aoi បាន​ឈាន​ជើង​ចូល​ទីផ្សារ​សិល្បៈ​នៅ​បណ្ដា​ប្រទេស​អាស៊ី​ជា​ច្រើន​ដូច​ជា​ចិន​ ហុងកុង ថៃ ឥណ្ឌូណេស៊ី និង​កូរ៉េ។ នាង​ចាប់​ផ្ដើម​ថត​ភាពយន្ត​ថៃ​ដំបូង តាម​រយៈ​រឿង​ភាគ​ “Hormones” កាល​ពី​ឆ្នាំ​២០០៨ ហើយ​នៅ​ឆ្នាំ​២០១៤​នេះ នាង​បាន​សម្ដែង​ភាពយន្ត​ “I Fine Thank You Love You”។ នាង​បាន​សម្ដែង​ក្នុង​រឿង​ភាគ​កូរ៉េ “Korean Classroom” នៅ​ខែ​ឧសភា ឆ្នាំ២០០៩ ជាមួយ​តារា​សម្ដែង​ជប៉ុន​ពីរ​រូប​ទៀត​គឺ Mihiro និង Rioដោយ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍​កូរ៉េ មួយ​ចំនួន​ទៀត ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ភាគ​មួយ​នេះ។ នៅ​ឆ្នាំ​២០១០ នាង​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហុងកុង​រឿង “Revenge: A Love Story”។

នៅ​ឆ្នាំ​នោះ នាង​បាន​បង្កើត​គណនី Sina Weibo ដែល​ជា​បណ្ដាញ​សង្គម​ល្បី​នៅ​ប្រទេស​ចិន។ រយៈ​ពេល​ ៦ម៉ោង​ដំបូង គណនី​របស់​នាង​មាន​អ្នក​តាមដាន (Follow) ចំនួន ១៣ម៉ឺន​នាក់ ហើយ​មុន​ចូល​ដល់​ខែ​កញ្ញា ឆ្នាំ​២០១២ ចំនួន​អ្នក​គាំទ្រ​របស់​នាង​កើន​ឡើង​ដល់ ១៣លាន​នាក់។ ដោយ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ចិន Aoi បាន​ចាប់​អាជីព​តារា​ចម្រៀង​មួយ​ទៀត ដោយ​បាន​ចេញ​អាល់ប៊ុម​ជា​ភាសា​ចិន។

ជីវិត​ស្នេហា

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី Friday Sora Aoi មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​កំប្លែង Jiro Hachimitsu និង​បាន​រស់​នៅ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៩។

ស្នាដៃ​សម្ដែង​ក្រៅ​ពី​ភាពយន្ត​សិច៖

ភាពយន្ត​៖

3D Naked Ambition | 3D Hao Qing (2014)
Vacation | Bakangseu (2012) – segment “Phuket Pool Villa”
The Three Points (2011)
Revenge: A Love Story (2010)
Torso | Toruso (2010)
Gekijoban S to M (2010)
Hormones | Pid Term Yai Hua Jai Wah Woon (2008)
Ain’t No Tomorrows | Oretachi ni Asu wa Naissu (2008)
Namida tsubo (2008)
Irokoishi 2: Roaming in Hokkaido (2008)
Man, Woman & The Wall (2007)
Memories of Matsuko (2006)
Erotic Ghost: Siren (2004)
Stop the Bitch Campaign: Hell Version | Enjo-kosai bokumetsu undo: jigoku-hen (2004)
Love Twisted (2004)

 

រឿង​ភាគ​ទូរទស្សន៍៖
Galileo (Fuji TV / 2007) – ep.4
Shimokita GLORY DAYS (TV Tokyo / 2006)
Jyouou (TV Tokyo / 2005)
Itsuki, the Mystery Folklorist | Mystery Minzoku Gakusha Yakumo Itsuki (TV Asahi / 2004) – ep.3,4
Tokumei Kakarichou Tadano Hitoshi (TV Asahi / 2003) – ep.1

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!