មាស សុទ្ធមេត្តា ទទួលបានសញ្ញាបត្រច្នៃម៉ូដជាប់លេខ១លំដាប់អន្តរជាតិ ពីចក្រភពអង់គ្លេស

កញ្ញា មាស សុទ្ធមេត្តា បានបញ្ចប់ការសិក្សាដោយជោគជ័យដោយនាំមកជាមួយនូវសញ្ញាប័ត្យច្នៃម៉ូដលំដាប់កត្តិយថ្នាក់លេខ១ជូនគ្រួសារនិងមាតុភូមិ ពីសកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស។

កញ្ញា មាស សុទ្ធមេត្តា (រូបកណ្តាល)

ហើយនាថ្ងៃទៅ ២៨ ខែ តុលា ឆ្នាំ ២០១៧កន្លងទៅ កញ្ញា មាស សុទ្ធមេត្តា បានបញ្ចេញនូវម៉ូដសំលៀកបំពាក់ជាច្រើននៅក្នុងកម្មវិធី Singapore Fashion Week ដោយទទូលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសសារព័ត៍មានរបស់សឹង្ហបុរីផងដែរ នេះជាស្នាដៃរបស់កូនខ្មែរដែលខិតខំសិក្សានឹងទទូលបានការទទួលស្គាល់ដោយបរទេស។

កញ្ញា មាស សុទ្ធមេត្តា ជាកូនស្រីតែមួយគត់របស់ ឯកឧត្តមឧកញ៉ា មាស សុត្ថា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមាសសត្យាគ្រុប និង លោកជំទាវ វង្ស សុភ័ក្រ្ត។ កញ្ញា សុទ្ធមេត្តា បានឲ្យដឹងថាមូលហេតុតែមួយគត់ដែលធ្វើឲ្យកញ្ញាស្រលាញ់វិស័យនេះ គឺជាDNAដែលបន្តមកពីលោកយាយ វ៉ា ភី ដែលជាជីដូនបង្កើតរបស់កញ្ញា លោកយាយគឺជាភរិយារបស់ លោកតា អន អុង ដែលជាអតីត នាយទាហានជាន់ខ្ពស់នាសម័យសង្គមរាស្រ្តនិយម ដែល កាលពីសម័យនោះលោកយាយបានរៀនគ្រប់វិជ្ជាជាមេផ្ទះ ជាពិសេសលោកយាយមានស្នាដៃប្រណិតក្នុងការច្នៃម៉ូដកាត់ដេរសម្លៀកបំពាក់ឲ្យកូនៗ នេះហើយជាកត្តាដែលកញ្ញាមានឈាមជ័រក្នុងវិស័យសំលៀកបំពាក់។

បន្ទាប់ពីរៀនចប់និងបានប្រលងជាប់នៅថ្នាក់ទី១២ កញ្ញាមិនដឹងថានឹងគួររៀនអ្វីទេ កញ្ញា បានទៅចុះឈ្មោះសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងនៃកម្ពុជា ផ្នែកគ្រប់គ្រង តែសិក្សាបានត្រឹមរយៈពេល១ឆ្នាំកញ្ញាបានដឹងថានេះមិនមែនជាជំនាញដែលកញ្ញាចូលចិត្តទេ កញ្ញាបានទទួលការអនុញ្ញាតពីឪពុកម្តាយធ្វើការផ្លាស់ប្តូរមុខវិជ្ជាសិក្សា និង បានទៅសិក្សានៅប្រទេសសឹង្ហបុរីផ្នែកសិល្បៈជំនាញរចនាម៉ូដសំលៀកបំពាក់។ ដោយមានការជំរុញទឹកចិត្តពីសំណាក់គ្រួសារ និងការខិតខំទាំងថ្ងៃទាំងយប់របស់យុវត្តីមួយរូបនេះ កញ្ញាបានទទួលនូវសញ្ញាប័ត្រកម្រឹតកិត្តិយសលំដាប់លេខ១ពីសកលវិទ្យាល័យNottingham ចក្រភពអង់គ្លេស ដែលមិនងាយនឹងមានអ្នកទទួលបានទេ។

កញ្ញាបានផ្តាំទៅប្អូនៗជំនាន់ក្រោយថា បើចង់បញ្ចេញឲ្យអស់សមត្ថភាព យើងត្រូវធ្វើអ្វីដែលយើងចូលចិត្តជាមុនសិន បើយើងធ្វើអ្វីដែលខ្លួនមិនស្រលាញ់ចូលចិត្តទេ យើងនឹងឆាប់អស់កម្លាំង ឆាប់ចុះចាញ់ ហើយមិនងាយនឹងជោគជ័យទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia