ពីអ្នកធ្វើស្ករកៅស៊ូលក់ តស៊ូក្លាយជាសេដ្ឋីមាន ៩០ក្រុមហ៊ុនក្នុងដៃ តែចុងក្រោយត្រូវជាប់គុក

លោកអ្នកដែលបានតាមដានអានអត្ថបទជាច្រើនលើ គេហទំព័រ Business Cambodia ប្រហែល មិនទាន់ដែលបានស្គាល់នៅទ្បើយទេ នូវស្ថាបនិកក្រុមហ៊ុន Lotte ដែលជាក្រុមហ៊ុនធំបំផុតទី ៥ នៅកូរ៉េខាងត្បូង។ ស្ថាបនិកក្រុមហ៊ុននេះគឺលោក Shin Kyuk-ho ធ្លាប់រកសុីដួលច្រើនដង តែគាត់មិនចុះចាញ់ ហើយចុងក្រោយក្រុមហ៊ុនគាត់ បានរកសុី រហូតដល់ជាង ៩០មុខរបរឯណោះ។

នៅអាយុ ១៨ឆ្នាំ យុវជន Kyuk ho បានភាសខ្លួនទៅរស់នៅប្រទេស ជប៉ុន ក្នុងបំណង ស្វែងរក វាសនាថ្មីលើទឹកដីដែលមានជីវភាពធូរធាជាងទឹកដីកំណើតខ្លួន។ នៅទីនោះ គាត់បានចាប់ផ្តើម ធ្វើឆ្នាំងដាំបាយលក់ តែមិនបានជោគជ័យទ្បើយ ព្រោះរោងចក្ររបស់គាត់ត្រូវឆេះដោយសារ សង្រ្គាម។
អាជីវកម្មទីមួយ ត្រូវភ្លើងឆេះអស់ មិនមែនមានន័យថា ក្តីស្រមៃរកសុី របស់គាត់ត្រូវអស់ដែរ នោះទេ។ គាត់បានខ្ចីលុយគេ ដើម្បីចាប់ផ្តើមអាជីវកម្មទី២ របស់លោកគឺ កន្លែងផលិតសាប៊ូ និង ឡេលាបមុខ ដែលអាជីវកម្មនេះបានផ្តល់ផ្លែផ្កាច្រើនដល់គាត់។

គាត់បានសងបំណុលដែលគាត់បានខ្ចីលុយគេធ្វើដើមទុនកន្លងមក ហើយគាត់បានបង្កើត កន្លែងស្រាវជ្រាវលើម្ហូបអាហារ ហើយចុងក្រោយគាត់ក៏បានចាប់ផ្តើមផលិតស្ករកៅស៊ូដើម្បីលក់។ អាជីវកម្មនេះបានទទួលនូវទុនពីអ្នកវិនិយោគ ហើយគាត់ក៏បានដាក់ឈ្មោះក្រុមហ៊ុនលោក ជាផ្លូវការថា Lotte ដែលជាឈ្មោះយកពីរឿងនិទានមួយ ដែលលោកចង់មានសារមួយគឺ រសជាតិផ្អែម នៅក្នុងមាត់របស់អ្នក។

អាជីវកម្មស្ករកៅស៊ូនេះ ទទូួលបានជោគជ័យខ្លាំង បន្ទាប់មកគាត់ក៏បានមករកសុីនៅកូរ៉េវិញ ដោយបានប្រទ្បូកចូលផ្នែកម្ហូបអាហារ អចលនទ្រព្យ សំណង់ ហរិញ្ញវត្ថុ សណ្ឋាគារ និង វិស័យផ្សេងៗទៀត សរុបទៅមានក្រុមហ៊ុនក្រោមបុត្រសម្ព័ន្ធរហូតដល់ជាង ៩០ក្រុមហ៊ុនឯណោះ។

សណ្ឋាគារ និងរមណីដ្ឋាន Lotte

នៅឆ្នាំ ២០១៧កន្លងទៅនេះ ក្រុមហ៊ុន Lotte Group ដែលបង្កើតទ្បើងលោក Kyuk ho បានកសាងអគារដែលខ្ពស់ជាងគេបំផុតនៅកូរ៉េ និង ខ្ពស់ជាងគេបំផុតទី៥ ផងក្នុងពិភពលោក។ តែអកុសល ស្ថាបនិករូបនេះ ត្រូវតុលាការកាត់ទោសពីបទកេងបន្លំ និងបញ្ហាផ្សេងទៀត ដោយលោកត្រូវជាប់គុករយៈពេល៤ឆ្នាំឯនោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!