ពីបុគ្គលិកបានប្រាក់ខែត្រឹម១៧៦ដុល្លារ តស៊ូរហូតក្លាយជាសេដ្ឋីមានបំផុតទី១ នៅចិន

លោក Pony Ma ឬឈ្មោះពិត ហៅ Ma Huateng គឺជាសហគ្រិនដែលកំពុងល្បីឈ្មោះខ្លាំង នៅប្រទេសចិនបន្ទាប់ពីលោក មហាសេដ្ឋី Jack Ma។ គាត់ត្រូវបានទស្សនាវដ្តី Forbes ចាត់ទុក ជាមនុស្សមានឥទ្ធិពលបំផុតនៅក្នុងពិភពលោកក្នុងឆ្នាំ ២០១៤។ ទោះគាត់សព្វថ្ងៃទំនងជោគជ័យ ខ្លាំងណាស់ ព្រោះទើបតែវ៉ាដាច់សេដ្ឋីលេខ២របស់ចិនលោក Wang Jinlin តែគាត់ពីមុនក៏ធ្លាប់ធ្វើជាបុគ្គលិកគេ ទទួលបានប្រាក់ខែតែ $176 ប៉ុណ្ណោះ។

លោក Pony Ma ជាសេដ្ឋីចិនលេខ២

ក្រោយពីបានធ្វើការជា អ្នកសរសេរកម្មវិធីឲ្យក្រុមហ៊ុន China Motion Telecom អស់មួយរយៈ ជាមួយប្រាក់ខែតែ១៧៦ដុល្លារ លោក Pony Ma និងមិត្តរបស់លោកពីរបីនាក់ទៀតបាន ចូលប្រទ្បូកក្នុងទីផ្សារភាគហ៊ុន។ ដោយបានចំណេញពីផ្សារហ៊ុននោះ គាត់នឹងមិត្តរបស់គាត់បាន ចាប់ផ្តើមរកសីុអាជីវកម្មទី១ របស់លោកគឺ ក្រុមហ៊ុន Tencent នៅក្នុងឆ្នាំ ១៩៩៨ មួយឆ្នាំមុន Jack Ma បង្កើតក្រុមហ៊ុនអាលីបាបា។

(ពីឆ្វេងមកស្តាំ) លោក Tim Cook, លោក Pony Ma និងលោក Jeff Bezos

មេរៀនអាជីវកម្មមួយដែល យើងគ្រប់គ្នាអាចរៀនពីសេដ្ឋីរូបនេះ ពេលចាប់ផ្តើមរកសីុដំបូងគឺ ដើម្បីឲ្យអាជីវកម្មថ្មីថ្មោងអាចរស់បាន ស្ថាបនិកត្រូវបូជាឈាមស្រស់ សាច់ស្រស់ លើអាជីវកម្ម នោះ។ នេះមានន័យថា សម្រាប់លោក Pony អ្វីក៏គាត់ធ្វើដែរ ដើម្បីឲ្យអាជីវកម្មគាត់អាចរស់បាន។ គាត់ធ្វើតាំងពីការងារជាប្រធានក្រុមហ៊ុន រហូតដល់ ការងារជាអ្នកសរសេរកម្មវិធីកំព្យុទ័រ ពោលគឺធ្វើការសព្វគ្រប់បែបយ៉ាង គ្មានរើសទេ។

អាគាររបស់ក្រុុមហ៊ុន Tencent

ដោយសារការខិតខំប្រឹងប្រែងនេះហើយ រួមផ្សំនឹងទឹកចិត្តស្រទ្បាញ់វិស័យ ដែលខ្លួនកំពុងរកសីុនេះ លោក Pony Ma បានដឹកនាំក្រុមហ៊ុនមួយនេះជោគជ័យជាលំដាប់។ គិតមកត្រឹមឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន Tencent មានផលិតផល WeChat ដែលជាកម្មវិធីផ្ញើរសារតាមទូរស័ព្ទ មានគេប្រើជាង ៤៨% នៃចំនួនអ្នកប្រើទូទាំងពិភពលោក។ ចំណូលមួយភាគធំទៀតរបស់ក្រុមហ៊ុនគាត់គឺ ចំណូលពីហេ្គមដែលបង្កើតដោយក្រុមហ៊ុនលោក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!