ផ្អើលពេញពិភពលោក! Facebook និង Instagram គាំងមិនដំណើរការរាប់លានគណនីយប់ម៉ិញ

អ្នកប្រើប្រាស់ហ្វេសប៊ុកនៅជុំវិញពិភពលោកបានត្អូញត្អែរថាគេហទំព័រ និងកម្មវិធី App គាំងមិនដំណើរការ។ មនុស្សរាប់លាននាក់នៅលើពិភពលោក មិនអាចបង្ហោះ (post), បញ្ចេញមតិ (comment) ឬចុចLike និងចែករំលែក (share) បានទេ នៅលើ Facebook និង Instagram។

ភ្លាមៗនោះ មនុស្សជាច្រើនបានប្រើប្រាស់បណ្តាញសង្គម twitter ជំនួសវិញ ហើយបង្ហោះពាក្យជាច្រើនពីការគាំងមិនដំណើរពី Facebook និង Instagram ដូចៗគ្នា។ 

តែទោះយ៉ាងណា Facebook និងInstagram ដំណើរការដូចធម្មតាវិញក្រោយពីមួយសន្ទុះក្រោយមក ដោយសារតែមានការ update ចុងក្រោយបង្អស់ ហើយក៏មានការសុំទោសជាសាធារណពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook តាមរយៈអ៊ីលមែលផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ independent