ប្រាក់ខែCEOទាំង២៤រូប នៅក្នុងក្រុមហ៊ុនល្បីល្បាញជាច្រើននៅលើពិភពលោក

តើ CEO កំពូលរូបណាដែលមានប្រាក់ខែច្រើនជាងគេបំផុតនៅក្នុងក្រុមហ៊ុនល្បីល្បាញលើពិភពលោកប្រចាំឆ្នាំ២០១៧? តើប្រាក់ខែបានប៉ុន្មាន? តើពួកគេជា CEO ក្នុងក្រុមហ៊ុនអ្វីដែរ? (បញ្ជាក់៖ ប្រាក់ខែទាំងនេះ មិនបញ្ចូលអត្ថប្រយោជន៍ផ្សេងៗទៀតទេ)។ Den-sharing នឹងធ្វើការបង្ហាញអ្នកទាំងអស់នូវប្រាក់ខែ CEO កំពូលទាំង២៤រូប ដែលមានប្រាក់ខែច្រើនជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១៧ដូចខាងក្រោមនេះ៖

២៤) លោក Mark Zuckerberg ទទួលបានប្រាក់ប្រចាំឆ្នាំ ១ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Facebook)

២៣) លោក Jack Dorsey ទទួលបានប្រាក់ខែ ១២៥ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Twitter)

២២) លោក Jeff Bezos ទទួលបានប្រាក់ខែ ៦,៨២០ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Amazon)

២០) លោក Warren E. Buffett ទទួលបានប្រាក់ខែ ៨,៣៣៣ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway)

២០) លោក Devin Wenig ទទួលបានប្រាក់ខែ ៨,៣៣៣ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន eBay)

១៩) លោក David Karp ទទួលបានប្រាក់ខែ ៤០,៧៧១ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Tumblr)

១៨) លោក Sundar Pichai ទទួលបានប្រាក់ខែ ៥៤,៣៧៥ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Google)

១៧) លោក James Quincey ទទួលបានប្រាក់ខែ ៧៦,៩៦៩ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola)

១៥) លោក Michael Dell ទទួលបានប្រាក់ខែ ៧៩,១៦៦ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Dell)

១៥) លោក Mark Hurd ទទួលបានប្រាក់ខែ ៧៩,១៦៦ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Oracle)

១៤) លោក Jeff Weiner ទទួលបានប្រាក់ខែ ៨០,៥៤៥ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន LinkedIn)

១៣) លោក Satya Nadella ទទួលបានប្រាក់ខែ ១០០,០០០ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Microsoft)

១២) លោក Doug McMillon ទទួលបានប្រាក់ខែ ១០៦,៥៨២ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Wal-mart)

១១) លោក Rajeev Suri ទទួលបានប្រាក់ខែ ១០៨,៣៣៣ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Nokia)

១០) លោក Kevin Johnson ទទួលបានប្រាក់ខែ ១១២,៣៨១ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Starbucks)

៩) លោក Mark Parker ទទួលបានប្រាក់ខែ ១២៩,១៦៦ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Nike)

៨) លោកស្រី Chua Sock Koong ទទួលបានប្រាក់ខែ ១៣៧,៥០០ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Singtel)

៧) លោកស្រី Indra Nooyi ទទួលបានប្រាក់ខែ ១៤៣,៧៥០ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន PepsiCo)

៦) លោក Jim Hackett ទទួលបានប្រាក់ខែ ១៥០,០០០ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor Company)

៥) លោក Akio Toyoda ទទួលបានប្រាក់ខែ ១៥៥,០០០ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Toyota)

៤) លោកស្រី Mary T. Barra ទទួលបានប្រាក់ខែ ១៦៦,៦៦៦ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន General Motors)

៣) លោក Bob Iger ទទួលបានប្រាក់ខែ ២០៨,៣៣៣ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Walt Disney)

២) លោក Tim Cook ទទួលបានប្រាក់ខែ ២៥០,០០០ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Apple)

១) លោក Patrick Pouyanné ទទួលបានប្រាក់ខែ ៣៤១,៦៦៦ ដុល្លារអាមេរិក (នាយកប្រតិបត្តិក្រុមហ៊ុន Total)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ time, geekwire, straitstimes, texanscap, salary