កីឡាករបាល់ទាត់ សួន​ នឿត ភ្ជាប់ពាក្យជាមួយប្អូនស្រីរបស់តារាចម្រៀង ឆន សុវណ្ណរាជ

ពិធីភ្ជាប់ពាក្យប្អូនស្រីរបស់ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានធ្វើឡើងទៅយ៉ាងអធិកអធម ជាមួយនឹងភ្ញៀវចូលរួមជាច្រើន។

កូនកំលោះ កូនក្រមុំ និងលោក ឆន សុវណ្ណរាជ

នៅក្នុងនោះដែរ លោកឆន សុវណ្ណរាជ តែងខ្លួនយ៉ាងសង្ហាមែនទែន នៅក្នុងថ្ងៃពិសេសរបស់ប្អូន ដោយការធ្វើការថតរូបជាមួយគ្រួសារ ជាមួយនឹងបងប្អូនយ៉ាងច្រើនរបស់លោក ពោរពេញដោយសុភមង្គល។

តែអ្វីដែលពិសេសនោះ គឺកូនកំលោះដែលភ្ជាប់ពាក្យព្រឹកម៉ិញនេះ គឺកីឡាករ​ សួន​ នឿត របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ U19​ ក្លឹប​ភ្នំពេញ​ក្រោន​ ដែលបាន​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូនស្រី​របស់​តារា​ចម្រៀង​លោក​ ឆន​ សុវណ្ណរាជ​ គឺ​ ឆន ស្រីណា៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង