ឡូយម៉្លេះ! ឪធម៌នាយចឺម ប្រកាសចែកទ្រព្យ និងជួយថវិកាចូលស្តីដណ្តឹងប្រពន្ធឱ្យនាយចឺម បើនាយចឺមនៅ​​រក្សា​ចិត្ត​ស្មោះ​​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន​

ឪពុក​ធម៌​​ធានា​ចែក​ទ្រព្យសម្បត្តិ​ និង​ជួយ​ជា​ថវិកា​​​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម ​ប្រសិន​បើ​​​​​​នាយនៅ​​រក្សា​ចិត្ត​ស្មោះ​​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន​ដោយ​គ្មាន​ផ្លាស់​ប្ដូរ​​។

លោក ឈុន ឡាត់ ដែលត្រូវជាឪពុកធម៌នាយចឺម

លោក ឈុន ឡាត់ ដែលត្រូវជាឪពុកធម៌នាយចឺម បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ខ្លួន និង​ភរិយា​​​មិន​ទាន់​ហ៊ាន​ធានា​ថា​នឹង​​ចែក​ទ្រព្យ​សម្បត្តិ​ ព្រម​ទាំង​ថវិកា​មួយ​ចំនួនដើម្បី​ចូល​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម នោះ​ទេ​ ​ព្រោះ​បារម្ភ​ខ្លាច​​ក្រែង​ទៅ​ថ្ងៃ​ខាង​មុខ​នាយ ​មាន​ការ​ប្រែ​ប្រួល​ចិត្ត​ឈប់​ស្រលាញ់​ក្រុម​គ្រួសារ​លោក​ ដូច​ឥឡូវ​នេះ​។

លោក​ថា​៖​” ទៅ​ថ្ងៃ​ខាង​មុខ​​ស៊ី​សង​លើ​ចិត្ត​គំនិត​របស់​គាត់(នាយ​ ចឺម​) ថា​ តើ​គាត់​ស្រលាញ់​​យើង​ស្មោះ​​ឬ​អត់?​​ គោរព​យើង​ក្នុង​នាម​ជា​ប៉ា​ធម៌​ម្នាក់​ដែរ​អត់?​ ​បើ​គាត់​នៅ​តែ​ស្រលាញ់​គោរព​ក្រុម​គ្រួសារ​ខ្ញុំ​ដូច​សព្វ​ថ្ងៃ​នេះ​ រឿង​អី​ខ្ញុំ​ទៅ​ខ្លាច​ ចែក​ទ្រព្យ​ឲ្យ​គាត់​នោះ​”។

នាយ ចឺម និងនាយ ក្តី

ការ​លើក​ឡើង​របស់​ឪពុក​ធម៌​ខាង​លើ​នេះ​ នាយ ចឺម​ ជា​ភាគី​ពាក់​ព័ន្ធ​បាន​​និយាយ​ថា​ ខ្លួន​ស្រលាញ់​​រាប់​អាន​ និង​ហៅ​ប៉ា​ម៉ាក់​ធម៌​ពេញ​ៗ​មាត់​ មិន​បាន​ន័យ​ថា​នាយសម្លឹង​មើល​ឃើញ​ទ្រព្យ​សម្បត្តិ​​អ្វី​នោះ​ទេ​ គឺ​ជា​ក្ដី​ស្រលាញ់​ពិត​ដែល​ចេញ​​ពី​ចិត្ត​ទាំង​អស់​ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​នៅ​តែ​ស្រលាញ់​ និង​គោរព​ដូច​ឪពុក​ម្ដាយ​បង្កើត​មិន​ប្រែ​ប្រួល​ចិត្ត​ឡើយ​។

នាយ​ ចឺម ថា៖​”ខ្ញុំ​ស្រលាញ់​ប៉ា​ម៉ាក់​ភក្ដី​ ដូច​ឪពុក​ម្ដាយ​ខ្ញុំ​បង្កើត​ដែរ​បង ទោះ​បី​ជា​ថ្ងៃ​ខាង​មុខ​គាត់​មិន​ចែក​ទ្រព្យ​ឲ្យ​ខ្ញុំ​ក៏​រូប​ខ្ញុំ​នៅ​តែ​ស្រលាញ់​គាត់​ និង​នៅ​តែ​គោរព​គាត់​ដដែល​ ព្រោះ​ខ្ញុំ​ និង​ភក្ដី​ បាន​ស្បថ​ជាមួយ​គ្នា​ហើយ​ថា​​ពួក​យើង​នឹង​ស្រឡាញ់​គ្នា​ដូច​បង​ប្អូន​បង្កើត​ និង​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​”។

កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៧កន្លងទៅ ឪពុកធម៌​នាយ ចឺម ត្រូវ​ជា​ឪពុក​បង្កើត​លោក ឈុន សុវណ្ណ​ភក្ដី បានផ្តល់កាដូរថយន្ត​Toyota Tundra ស៊េរី០០៧ មួយ​គ្រឿង​ដល់​នាយ ចឺម៕

លោក ឈុន សុវណ្ណ​ភក្ដី បានផ្តល់កាដូរថយន្ត​Toyota Tundra ស៊េរី០០៧ មួយ​គ្រឿង​ដល់​នាយ ចឺម

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay