ក្រសួង​បរិស្ថាន ប្រកាសរកឃើញ​សត្វ​កម្រឈ្មោះ “តុកកែ​ហោះ” នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ

ក្រុម​ឧទ្យានុរក្ស ដែល​ការពារ​នៅ​តំបន់​ឧទ្យាន​ជាតិវីរៈជ័យ បាន​រក​ឃើញ​សត្វ​តុកកែ​ម្យ៉ាង ដែល​ពលរដ្ឋ និង​អ្នកស្រាវជ្រាវ​មួយ​ចំនួន​ឲ្យឈ្មោះ​ថា “តុកកែ​ហោះ” ឬ​ឈ្មោះ​បច្ចេកទេស “Ptychozoon Trinotaterra” នៅ​ក្នុង​ឧទ្យាន​នេះ​កាលពី​ពេល​ថ្មីៗ​នេះ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​បរិស្ថាន នៅ​ព្រឹកថ្ងៃ​ទី២៦ ខែ​មករា​នេះ។

វាគឺជា​ប្រភេទ​សត្វ​កម្រ​មួយ​ប្រភេទ ដែល​ត្រូវ​បាន​រក​ឃើញ។ តុកកែ​ហោះ​នេះ មាន​​ប្រវែង​ប្រមាណ ៣០​សង់ទីម៉ែត្រ និង​មាន​រូបរាង​ក្រឡេ​ក្រឡា។

សូម​ជម្រាប​ថា ឧទ្យាន​ជាតិ​វីរៈជ័យ មាន​ទីតាំង​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា លាត​សន្ធឹង​គ្រប​ដណ្តប់​ខេត្ត​រតនគិរី និង​ស្ទឹងត្រែង លើ​ទំហំ​ផ្ទៃដី​ជាង ៣៣​ម៉ឺន​ហិចតា។

កម្ពុជា​គឺជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​សត្វ​កម្រៗ​ជាច្រើន​ប្រភេទ។ ទន្ទឹម​នឹងនេះ ក្រសួង​បរិស្ថាន អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ក្នុងការ​ថែរក្សា​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស​ជា​និរន្ត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay