ពីគ្រូបង្រៀនអង់គ្លេសទទួលប្រាក់កម្រៃពី៥-១០បាត ក្លាយជាតារាចម្រៀងដ៏ល្បីល្បាញបំផុតនៅថៃ

ប្រជាជនខ្មែរភាគច្រើនស្គាល់កំពូលតារាចម្រៀងថៃម្នាក់នេះជាមិនខាន ពីព្រោះលោកជាកំពូលតារាចម្រៀងដ៏ល្បីល្បាញជាច្រើនទសវត្សន៍មកហើយ។ លោក Thongchai McIntyre កើតនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ១៩៥៨ ដែលស្ថិតនៅទីក្រុងបាងកក នៃប្រទេសថៃ។ លោកមានបងប្អូនចំនួន ៩ នាក់ (លោកជាកូនទី ៩ នៅក្នុងគ្រួសារ) ហើយស្ថិតនៅក្នុងគ្រួសារដ៏ក្រីក្រមួយ ហើយឪពុកម្តាយរបស់លោកជាតន្ត្រីករ (ឪពុករបស់លោកជាកូនកាត់ស្កុតឡេន)។

កាលនៅកុមារបានបង្រៀនភាសាអង់គ្លេសដល់ក្មេងៗដោយទទួលបានប្រាក់កម្រៃពី ៥ ទៅ ១០ បាត ក្នុងតំបន់អនាធិបតេយ្យមួយកន្លែង។ កាលនៅតូច លោកចូលចិត្ត និងដុងតាំងពីកំណើតដោយចេះច្រៀង-រាំផងដែរ។ ឪពុករបស់លោកបានស្លាប់ តាំងពីរូបលោកនៅវ័យកុមារ  ដូចនេះលោកចាប់ផ្តើមធ្វើការជាមន្ត្រីធនាគារមួយរូប។ 

ខណៈពេលលោកកំពុងធ្វើការជាមន្ត្រីធនាគារ លោកបានជួបជាមួយផលិតករទូរទស្សន៍គឺលោក Kai Varayuth ដែលជាអ្នកដឹងពីទេព្យកោសលរបស់លោកតាំងពីនៅជាកុមារ។ នៅឆ្នាំ១៩៨៣ លោកបានចូលច្រៀងនៅក្នុងកម្មវិធី “តន្ត្រីមនុស្សធម៌ Siam Kolkarn” ហើយលោកទទួលបានពានរង្វាន់ពីកម្មវិធីមួយនេះ។ ខណៈកម្មវិធីនោះ លោកបានជួបតារាចម្រៀងលោក Ter Rewat មកសំដែងនៅកម្មវិធីនោះដែរ។ ពេលឃើញទេព្យកោសល្យរបស់លោក Thongchai McIntyre ដូចនេះលោក Ter Rewat បានហៅលោក​ Thongchai មកផលិតអាល់ប៊ុមចម្រៀងជាមួយគ្នា។ លោកចាប់ផ្តើមក្លាយជាតារាចម្រៀងប៉ុបនៅឆ្នាំ១៩៨៥ ដែលល្បីល្បាញនៅក្នុងវិស័យសិល្បៈផ្នែកតន្ត្រី។

ក្រៅពីអាជីបចម្រៀងលោកក៏បានចូលសម្តែងខ្សែភាពន្តនៅក្នុងកញ្ចក់ទូរទស្សន៍ និងវិទ្យុផងដែរ។ លោកចាប់ផ្តើមសំដែងរឿងប្រលោមលោក “Khu Kam” ដែលពិពណ៌នាពីរឿងស្នេហារវាងទាហានជប៉ុន និងនារីថៃម្នាក់នៅក្នុងសង្គ្រាមលោកលើកទី ២ ហើយលោកចាប់ផ្តើមសំដែងឡើងវិញនៅឆ្នាំ១៩៩៦ក្នុងរឿង “ថ្ងៃលិចនៅ Chaophraya”។ លោកចាប់ផ្តើមល្បីល្បាញខ្លាំង និងជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។

រឿង ថ្ងៃលិចនៅ Chaophraya ដែលជាការសម្តែងរបស់លោក Thongchai McIntyre

លោកក៏ធ្លាប់កាសែត CNN និងទស្សនាវដ្តីជាច្រើនចុះផ្សាយពីភាពល្បីល្បាញរបស់លោកផងដែរ។ នៅឆ្នាំ២០១០ លោកបានប្រគំតន្រ្តីទេសចរណ៍អន្តរជាតិនៅរដ្ឋឡូសអាំងជើឡេស និងខួបលើកទី៥០នៃមជ្ឈមណ្ឌល Lincoln នៃប្រទេសសហរដ្ឋអាមេរិក។

សព្វថ្ងៃនេះ លោក Thongchai McIntyre គឺជាកំពូលតារាចម្រៀងចំណាត់ថ្នាក់លេខ១ និងជោគជ័យជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ថៃ ដែលបានលក់បទចម្រៀងជាង ២៥០ លានអាល់ប៊ុម៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ last, wikipedia

error: Content is protected !!