ភ្ញាក់ផ្អើល! ថ្មីៗនេះ ដូ​ណា​ល់ ត្រាំ ចង់ផ្តល់សញ្ជាតិអាមេរិកដល់មនុស្សដល់ទៅ ១.៨ លាននាក់

បណ្តា​អ្នក​ទទួលខុសត្រូវ​សេត​វិមាន​ថ្លែង​នា​ថ្ងៃ​ទី​២៥ មក​រា ថា ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ត្រៀម​ចុះហត្ថលេខា​លើ​ផែនការ​មួយ​ដែល​នឹង​អាច​ឱ្យ​ពួក DREAMERS ជា​យុវជន​ចូល​ក្នុង​ដែនដី​អា​មេ​រិ​ក​ជាមួយ​ឪពុក​ម្តាយ​ពួក​គេ​ដោយ​ខុសច្បាប់​ដល់​ទៅ​ ១.៨​ លាន​នាក់ ទទួល​បាន​សញ្ជាតិ​អា​មេ​រិ​ក ។

គម្រោង​របស់​លោក​ត្រាំ ដែល​សេត​វិមាន​សង្ឃឹម​ទទួល​បានការ​អនុម័ត​របស់​ព្រឹទ្ធសភា​នា​ដើមខែ​កុម្ភៈ គ្រោង​ថា សភា​បង្កើត​មូលនិធិ​មួយ​មាន​ទឹកប្រាក់​២៥​ ពាន់​លាន​ដុ​​ល្លារ​ សម្រាប់​ចំណាយ​លើ​ការ​សាងសង់​ជញ្ជាំង​មួយ​នៅ​តាម​ព្រំដែន​ជាមួយ​ម៉ិចស៊ិក ហើយ​អនុវត្ត​ការ​វិនិយោគ​ដើម្បី​អាច​ការពារ​ព្រំដែន​បាន​ល្អជា​មួយ​ប្រទេស​កា​ណា​ដា។

យោង​តាម​កម្មវិធី​មួយ​ឈ្មោះ DACA (DEFERRED ACTION FOR CHILDHOOD ARRIVAL) បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២ ថា ពួក DREAMERS ចំនួន​ជិត​ ៧០០,០០០​ នាក់​ ត្រូវ​ការពារ​មិន​ឱ្យ​បណ្តេញ​ចេញពី​សហរដ្ឋ​អា​មេ​រិ​ក ហើយ​អនុញ្ញាត​ឱ្យធ្វើ​ការ​ដោយ​ស្របច្បាប់។

កាលពី​ខែកញ្ញា​កន្លង​ទៅ លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​ពី​ការ​លុប​ចោល​កម្មវិធី​នេះ​ចាប់ពីខែមីនា​ទៅ ។ រួច​កាលពី​ជិត​២​ស​ប្តា​ហ៍​កន្លង​ទៅ ចៅក្រម​មួយ​រូប​នៃ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ បានរាំង​ខ្ទប់​បណ្តោះអាសន្ន​ការ​លុប​ចោល​កម្មវិធី DACA៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily