ពត៌មានក្តៅៗ! កម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀតហើយនៅដើមខែកុម្ភៈ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត នៅចុងសប្តាហ៍ទី១ ខែកុម្ភៈខាងមុខនេះ។

ក្រសួងធនធានទឹកបញ្ជាក់ថា ខ្លួនបាននិងកំពុងតាមដានអំពីបញ្ហាអាកាសធាតុ ហើយនឹងជម្រាបជូនសាធារណជន ឲ្យបានជ្រាបច្បាប់ អំពីកម្រិតសីតុណ្ហភាពអប្បបរមា និងកាលបរិច្ឆេទនៃការចុះត្រជាក់ជាថ្មីនេះ នាពេលខាងមុខ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia