ក្រុមហ៊ុនទាំង១១ ដែលមានបុគ្គលិកធ្វើការច្រើនជាងគេបំផុតនៅលើពិភពលោក

តើក្រុមហ៊ុនលំដាប់ពិភពលោកណាដែលមានបុគ្គលិកធ្វើការច្រើនជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១៧? តើមានចំនួនប៉ុន្មានដែរ? តើក្រុមហ៊ុននោះផ្តោតទៅលើអ្វីដែរ? ដូចនេះ den-sharing នឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នានូវក្រុមហ៊ុនចំនួន ១១ ដែលមានបុគ្គលិកច្រើនជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោមនេះ៖

១១) ក្រុមហ៊ុន​ Compass Group មានបុគ្គលិកសរុបចំនួន ៥២៧,១៨០ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន Compass Group ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤១ ដែលក្រុមហ៊ុននេះផ្តោតលើចំនីអាហារ, អនាម័យ, អចលនទ្រព្យ និងសេវាកម្មផ្សេងៗ ហើយមានទីស្នាក់ការកណ្តាលនៅប្រទេសអង់គ្លេស ហើយសព្វថ្ងៃនេះ ក្រុមហ៊ុននេះមានជាង ៥០ ប្រទេសនៅលើពិភពលោក។

១០) ក្រុមហ៊ុន Amazon មានបុគ្គលិកសរុបចំនួន ៥៤១,៩០០ នៅជុំវិញពិភពលោក

ក្រុមហ៊ុន Amazon ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ១៩៩៤ ដែលក្រុមហ៊ុននេះផ្តោតលើលក់ទំនិញអនឡាញដែលកំពុងល្បីល្បាញនៅលើពិភពលោក ហើយមានទីស្នាក់ការកណ្តាលនៅរដ្ឋវ៉ាស៊ីនតោន ក្នុងប្រទេសសហរដ្ឋអាមេរិក។

៩) ក្រុមហ៊ុន United States Postal Service មានបុគ្គលិកសរុបចំនួន ៥៧៤,៣៤៩ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន United States Postal Service ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ១៩៧១ ដែលក្រុមហ៊ុនមួយរបស់រដ្ឋាភិបាលអាមេរិកផ្តោតលើសេវាកម្មប្រៃសណីយ៍ ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្នុងប្រទេសសហរដ្ឋអាមេរិក។

៨) ក្រុមហ៊ុន Volkswagen មានបុគ្គលិកសរុបចំនួន ៦២៦,៧១៥ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន Volkswagen ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៣៧ ដែលជាក្រុមហ៊ុនផលិតឡានដ៏ល្បីល្បាញនៅលើពិភពលោក ហើយមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Wolfsburg នៃប្រទេសអាល្លឺម៉ង់។

៧) ក្រុមហ៊ុន Tata Group មានបុគ្គលិកសរុបចំនួន ៦៦០,០០០ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន Tata Group ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៨ ដែលជាក្រុមហ៊ុនវិនិយោគ ហើយមានទីស្នាក់ការកណ្តាលនៅប្រទេសឥណ្ឌា។

៦) ក្រុមហ៊ុន Sinopec Group មានបុគ្គលិកសរុបចំនួន ៧១៣,២៨៨ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន Sinopec Group ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដែលជាក្រុមហ៊ុនចំរ៉ាញ់ប្រេងកាត និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃប្រទេសចិន។

៥) ក្រុមហ៊ុន Foxconn មានបុគ្គលិកសរុបចំនួន ៧២៦,៧៧២ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន Foxconn ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ១៩៧៤ ដែលជាក្រុមហ៊ុនអេឡិចត្រូនិក ហើយមានទីស្នាក់ការកណ្តាលទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នៃប្រទេសចិន។

៤) ក្រុមហ៊ុន State Grid មានបុគ្គលិកសរុបចំនួន ៩២៦,០៦៧ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន State Grid ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដែលជាក្រុមហ៊ុនអេឡិចត្រូនិក ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃប្រទេសចិន។

៣) ក្រុមហ៊ុន China Post Group មានបុគ្គលិកសរុបចំនួន ៩៤១,២១១ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន China Post Group ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដែលជាក្រុមហ៊ុនបម្រើសេវាប្រៃសណីយ៍ ដោយគ្រប់គ្រងដោយរដ្ឋាភិបាលចិន ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង​ នៃប្រទេសចិន។

២) ក្រុមហ៊ុន China National Petroleum មានបុគ្គលិកសរុបចំនួន ១,៥១២,០៤៨ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន China National Petroleum ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៨ ដែលជាក្រុមហ៊ុនប្រេង និងហ្គាស ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃប្រទេសចិន។

១) ក្រុមហ៊ុន Walmart មានបុគ្គលិកសរុបចំនួន ២,៣០០,០០២ នាក់ នៅជុំវិញពិភពលោក

ក្រុមហ៊ុន Walmart ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ១៩៦២ ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំជាងគេបំផុតនៅលើពិភពលោក ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុង Rogers ក្នុងរដ្ឋ Arkansas នៃប្រទេសសហរដ្ឋអាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ fortune, wikipedia

error: Content is protected !!