បើចង់ឱ្យគ្រួសារ​មាន​សេចក្ដី​សុខ ត្រជាក់ត្រជំ ដាច់ខាតត្រូវសែនរបស់ ៣យ៉ាងនេះ ក្នុងថ្ងៃ​​ចូល​ឆ្នាំ​ចិន

នៅ​ពេល​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ជំនឿ​ប្រជាជន​ជាប់​សែស្រឡាយ​ចិន មាន​ការ​គោរព​ប្រណិប័តន៍​នូវ​ជំនឿ​ផ្សេងៗ​ជា​ច្រើន​ក្នុង​នោះ មាន ការ​បិទ​យ័ន្ត​ផ្ទះ ដុត​ផាវ លោត​ម៉ុង​សាយ ការ​សែន​ព្រេន ដុត​ក្រដាស ដុត​ធូប​នៅ​ព្រះវិហារ ការ​នាំ​យក​អំពៅ​ខ្មៅ និង​ស្លឹក​មៀន និង​ការ​តាំង​ផ្កា​អង្គារ៍សីល​ក្នុង​ផ្ទះ​ជាដើម។

ទន្ទឹម​គ្នា​នោះ​ លោកតា ស៊ុយ ទ្រី ជា​អ្នក​ជាប់​សែស្រឡាយ​ចិន​ច្រើន​ជំនាន់ និង​ដឹង​ច្បាស់​អំពី​ទំនៀមទម្លាប់​ជន​ជាតិ​ចិន​ ប្រាប់​ថា ខ្មែរ​កាត់​ចិន​តិចៗ​មួយ​ចំនួន​មិន​សូវ​ដឹង​ច្បាស់​រឿង​សែន​ព្រេន ​គួរ​កុំ​ភ្លេច​ដាច់​ខាត​របស់ ៣យ៉ាងនេះ ទើប​គ្រួសារ​មាន​សេចក្ដី​សុខ ត្រជាក់ត្រជំ។

​១) គោមក្រហម១គូ សម្រាប់​បណ្ដេញ​រឿង​ឧបទ្រុប​ចង្រៃ

២) ក្រដាស​បិត​ផ្ទះ​ទុយ​លាង និង​ហឹប ១គូ ឬ​ច្រើន​ជាងនេះ សម្រាប់​ហៅ​លាភ​សំណាង​ចូល​ផ្ទះ

៣) អាំង​ប៉ាវ សម្រាប់​ដាក់​សារ​ជូន​ពរ​នៅ​ខាង​ក្រៅ និង​លុយ​នាំ​សំណាង​នៅ​ខាង​ក្នុង

លោកតា ស៊ុយ ទ្រី ក៏​ប្រាប់​ទៀត​ថា ការ​ឲ្យ​អាំង​ប៉ាវ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​ សប្បាយ ប៉ុន្តែ​គេ​មិន​មែន​ឲ្យ​សម្រាប់​តែ​ក្មេងៗ​ទេ។ ​ឧទាហរណ៍ ​អ្នក​ដែល​មាន​គ្រួសារ​ ពេល​ដល់​ចូល​ឆ្នាំ​ ​ត្រូវ​ជូន​អាំង​ប៉ាវ​ជូន​ចាស់​ព្រឹទ្ធាចារ្យ ដើម្បី​ជូន​ពរ​បាន​សុខភាព​ល្អ និង​អាយុ​វែង សុខ​សប្បាយ។ នៅ​តាម​ក្រុមហ៊ុន​ក៏​ដូចគ្នា​ដែរ នៅ​ពេល​ជូន​កាដូ​ដល់​បុគ្គលិក គេ​ជូន​ជា​អាំង​ប៉ាវ​ដើម្បី​ឲ្យ​មាន​លាភ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!