ទើបតែដឹង! តាមពិត ហ៊ីលត្លែ ជាស្ថាបនិកក្រុមហ៊ុនឡានVolkswagen របស់អាល្លឺម៉ង់សោះ

Volkswagen (អក្សរកាត់ VW) ជាក្រុមហ៊ុនឡានដ៏ល្បីល្បាញរបស់អាល្លឺម៉ង់​ដែលបង្កើតឡើងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៣៧ ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុង Wolfsburg នៃប្រទេសអាល្លឺម៉ង់។ ពាក្យថា “Volkswagen” ជាភាសាអាល្លឺម៉ង់ តែជាភាសាអង់គ្លេសមានន័យថា “ឡានរបស់ប្រជាជន”។ ត្រឹមឆ្នាំ២០១៦ ក្រុមហ៊ុនរថយន្ត Volkswagen មានបុគ្គលិកសរុប ៦២៦,៧១៥ នាក់ នៅជុំវិញពិភពលោក ដោយជារថយន្តលក់ដាច់ជាងគេតាំងពីឆ្នាំ២០១៦មកម៉្លេះ។

ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនផលិតរថយន្ត Volkswagen ក្នុងប្រទេសអាល្លឺម៉ង់

អង្គការពលកម្មរណសិរ្សអាល្លឺម៉ង់ (អង្គការណាស៊ី) ជាអ្នកបង្កើតក្រុមហ៊ុនឡាននេះឡើងក្រោមការបញ្ជាផ្ទាល់ពីមេដឹកនាំផ្តាច់ការលោក ហ៊ីលត្លែ។ នៅឆ្នាំ១៩៣៤ មានគម្រោងជាច្រើនក្នុងការអភិវឌ្ឍន៍ផលិតផល ដូចនេះលោក ហ៊ីលត្លែ ស្ថិតនៅក្នុងគម្រោងទាំងអស់នេះ។

ទង់ជាតិអង្គការពលកម្មរណសិរ្សអាល្លឺម៉ង់ (អង្គការណាស៊ី)  និងលោក ហ៊ីលត្លែ

លោក ហ៊ីត្លែរ ចង់ឱ្យពលរដ្ឋអាល្លឺម៉ង់ មានឡានប្រើប្រាស់ផ្ទាល់ខ្លួន ដូចនេះ លោកបានចូលរួមក្នុងការផលិតឡាន ដែលមានសមត្ថភាពដឹកមនុស្សពេញវ័យពីរនាក់ និងកុមារបីនាក់ក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីនេះទៀត លោក ហ៊ីលត្លែ មានយុទ្ធនាការដ៏ធំមហិមាជាច្រើន ដើម្បីបង្កើតបណ្តាញផ្លូវថ្នល់ធំ និងផ្លូវល្បឿនលឿន ដែលត្រូវបានកំណត់នៅទូទាំងប្រទេស។ ក្នុងគម្រោងនេះ គឺជាការអភិវឌ្ឍ និងផលិតរថយន្តដែលមានតំលៃថោក ហើយទាន់សម័យដែលអាចលក់បានក្នុងតម្លៃថោកត្រឹមតែប្រហែល ១៤០ ដុល្លារអាមេរិកនៅពេលនោះ។ ដូចនេះ លោក ហ៊ីលត្លែ បានឱ្យលោក Ferdinand Porsche ដែលជាអ្នកផលិតឡានជនជាតិអូទ្រីស មកច្នៃម៉ូតឡានបន្ថែម។ ផលិតឡានមិនបានប៉ុន្មានផង នៅឆ្នាំ១៩៣៩ ក៏កើតមានសង្គ្រាមលោកលើកទី២ ដូចនេះ ក៏ផ្អាកការផលិតរហូតដល់បញ្ចប់សង្គ្រាមនេះ ទើបក្រុមហ៊ុនមួយនេះដំណើរការធម្មតាវិញ។

លោក Ferdinand Porsche បានបង្ហាញម៉ូដរថយន្ត ទៅដល់លោក ហ៊ីលត្លែ

ក្រោយសង្គ្រាមលោកលើកទី២ ក្រុមហ៊ុន Volkswagen ដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះឧស្សាហកម្មរថយន្តនៅក្នុងប្រទេសអាល្លឺម៉ង់ទាំងមូល។ ការលក់រថយន្តរបស់ក្រុមហ៊ុន Volkswagen នៅក្នុងសហរដ្ឋអាមេរិក ហាក់ដូចជាបានតិចតួចបំផុត ដោយសារក្រុមហ៊ុនរថយន្តកើតចេញពីអង្គការណាស៊ី (អង្គការផ្តាច់ការរបស់ ហ៊ីលត្លែ) ក៏ដូចជាទំហំតូច និងរថយន្តមានរាងមូល។ នៅឆ្នាំ១៩៥៩ ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម លោក Doyle Dane Bernbach បានចាប់ផ្តើមយុទ្ធនាការដ៏សំខាន់មួយដោយដាក់ឈ្មោះរថយន្តថា “Beetle” និងបង្វែពីទំហំតូចរបស់រថយន្ត ទៅជាអត្ថប្រយោជន៍ផ្សេងៗគ្នាដល់អ្នកប្រើប្រាស់។

រថយន្តម៉ាក “Beetle” របស់ក្រុមហ៊ុន Volkswagen នៅឆ្នាំ១៩៥៩

រយៈពេល ៦-៧ឆ្នាំក្រោយមក ក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនលក់ដាច់រថយន្តច្រើនជាងគេបំផុតនៅប្រទេសអាមេរិក។ នៅឆ្នាំ១៩៦០ រដ្ឋាភិបាលអាល្លឺម៉ង់ លក់ដាច់រថយន្តមួយនេះជាង ៦០% នៃរថយន្តក្នុងស្តុក ជាសាធារណ។ ១២ឆ្នាំក្រោយមក ឡានម៉ាក “Beetle” នៃរថយន្តក្នុងក្រុមហ៊ុននេះ លក់ដាច់ជាង ១៥លានគ្រឿង នៅជុំវិញពិភពលោក។ ក្រោយមករថយន្តម៉ាក “Beetle” បានផ្លាស់ប្តូរ និងច្នៃម៉ូដបន្ថែមមកជា “New Beetle”។ ៧០ឆ្នាំក្រោយមក ក្រុមហ៊ុននេះបានលក់រថយន្តសរុបជាង ២១លានគ្រឿងដោយបន្ថែមម៉ាករថយន្ត “Rabbit” និង “the Golf”៕

ឡានម៉ាក Rabbit ដែលជារបស់ក្រុមហ៊ុន Volkswagen

ឡានម៉ាក the Golf ដែលជារបស់ក្រុមហ៊ុន Volkswagen

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, history

error: Content is protected !!