តើ​ឪពុក​ធម៌​ប្រកាសថានឹងចែកទ្រព្យ និងរកប្រពន្ធឱ្យនាយ​ ចឺម ជានរណា ហើយប្រកប​មុខរបរ​អ្វី​​?

រឿង​រ៉ាវ​ឪពុក​ធម៌​​ប្រកាស​ចែក​ទ្រព្យ​ឲ្យ​នាយ ចឺម កំពុង​តែ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​​​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ រហូត​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា “តើ​ឪពុក​ធម៌​នាយ​ ចឺម ប្រកប​មុខរបរ​អ្វី​​? ហេតុ​អ្វី​បាន​មាន​ទ្រព្យ​សម្បត្តិ​​​ទុក​ចែក​ឲ្យ​នាយ ចឺម​ ទៀត?​”។

ប៉ាធម៌​នាយ ចឺម និង​ភរិយា​( រូប​ថត​ពី​ហ្វេស​ប៊ុក​ ឈុន សុវណ្ណភក្ដី)

ដើម្បី​ជម្រះ​មន្ទិល​ខាង​លើ​​ថ្ងៃ​នេះ Sabay ​សូម​លើក​យក​រឿង​រ៉ាវ​ខ្លះ​ៗ​ទាក់​ទង​ក្រុម​គ្រួសារ​ឪពុក​ធម៌​នាយ​មក​បកស្រាយ​​​ដូច​តទៅ​​នេះ​៖​

ឪពុក​ធម៌​នាយ ចឺម ​មាន​ឈ្មោះ​​ ឈុន ឡាត់ ​ជា​អ្នក​ជំនួញ​ដ៏​​ល្បី​​​មួយ​រូប​​ ដែលនាំ​ចេញ​-នាំ​ចូល​​ទំនិញ​ពី​​​ក្រៅ​ប្រទេស​មក​ចែក​ចាយ​នៅ​កម្ពុជា​។ លោក​មាន​​ស្រុក​កំណើតនៅខេត្ត​ស្វាយរៀង ​​ជា​កូន​ទី​៥ ក្នុង​ចំណោម​បង​ប្អូន​ ១០ នាក់​ និង​មាន​ឪពុកម្តាយជា​អ្នក​​ជំនួញ​ផង​ដែរ​។

នាយ ចឺម និងនាយ ក្តី

រស់​នៅ​​ជួប​ជុំ​ឪពុក​ម្ដាយ​បាន​មួយ​រយៈ​​ប៉ុណ្ណោះ​​លោក ឈុន​ ឡាត់ ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ មក​រស់​នៅ​ និង​ស្វែង​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ឆ្នាំ​ ១៩៧៩។ មក​រស់​​នៅ​ភ្នំពេញ​​បាន​ ៩ ឆ្នាំ​​ លោក​ក៏​បាន​រៀប​ការ​ជាមួយ​អ្នក​ស្រី ប៉ែន យ៉ារឿន ​ក្នុង​ឆ្នាំ ១៩៨៨ ដែលបច្ចុប្បន្ន​លោក​ និងភរិយាទទួល​បាន​​កូន​ប្រុស​ស្រី​​ចំនួន​ ៤ នាក់​ជា​ចំណង​ដៃ​ ប្រុស​២ និង​ ស្រី​ ២​។

ប៉ាធម៌​នាយ ចឺម និង​ភរិយា​( រូប​ថត​ពី​ហ្វេស​ប៊ុក​ ឈុន សុវណ្ណភក្ដី)

បច្ចុប្បន្ន​ក្រៅ​នាំ​ទំនិញ​​ចែក​ចាយ​តាម​ខេត្ត​មួយ​ចំនួន​ហើយ​នោះ​ លោក ឈុន ឡាត់ ក៏​បាន​បើក​​ផលិតកម្ម​​ BKS ​ឲ្យ​កូន​ប្រុស​ពៅ​ឈ្មោះ​ ឈុន សុវណ្ណភក្ដី ត្រូវ​ជា​បង​ធម៌​នាយ ចឺម ​ជា​អ្នក​កាន់​កាប់​ និង​មើល​ខុស​ត្រូវ​ផលិតកម្ម​ទាំង​មូល​ ដោយ​ចំណាយ​ដើម​ទុន​អស់​រាប់​ម៉ឺន​ដុល្លារ​​ចំពោះ​អាជីវកម្ម​មួយ​នេះ​។

លោក ឈុន ឡាត់ បានទទួលនាយ ចឺម ធ្វើជាកូនធម៌កាលពីដើមឆ្នាំ២០១៧ កន្លងទៅ ស្របពេលដែលកូនប្រុសរបស់ខ្លួន និងនាយ ចឺម ស្បថស្បែរធ្វើជាបងប្អូនធម៌នឹងគ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!