ពិតជាកក្រើកហើយ! នីកូ ក្លាយជាតារាចម្រៀងថ្មីផ្លូវការរបស់ផលិតកម្មហង្សមាសហើយ (វីដេអូ)

កាលពីម្សិលម៉ិញ ផលិតកម្មរស្មីហង្សមាស បានប្រកាសលើេ ផ្លូវការរបស់ខ្លូន ថាតារាចម្រៀង សម្លេងផ្អែម នឹងត្រូវជាប្អូនប្រុសបង្កើត លោក ណុប បាយ៉ារិទ្ធ លោក នីកូ បានក្លាយជាសមាជិកថ្មី ក្នុងគ្រួសារហង្សមាសហើយ។

ដំណឹងមួយនេះ បានធ្វើឲ្យទស្សនិកជន ពិសេសអ្នកលេងបណ្ដាញសង្គម ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា តារាចម្រៀងឯករាជ្យរូបនេះ សម្រេចចិត្ត ចូលទ្រនំរួមជាមួយបងប្រុសឡើយ។

យ៉ាងណាមិញ ខាងផលិតកម្ម ក៏បានចេញជាបទចម្រៀងថ្មីបែបមនោសញ្ចេតនា ដែលមានចំណងជើងថា« ថ្ងៃបែកគ្នា» សម្រាប់ការស្វាគនមន៍ លោក នីកូ ផងដែរ។

ក្នុងនោះដែរគ្រប់គ្នា បានរំពឹងថា ប្អូនប្រុសលោក ណុប បាយ៉ារិទ្ធ រូបនេះ មុខជាទទួលបានប្រជាប្រិយភាព ក៏ដូចជាការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ជាក់ជាមិនខាន៕

នេះជាបទចម្រៀងថ្មីក្នុងផលិតកម្មហង្សមាស៖

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ khmerload