កក្រើក! ឧទ្ធម្ភាគចក្រពីរ​គ្រឿង​បានបុកគ្នា បណ្តាលឱ្យស្លាប់មនុស្ស ០៥នាក់ស្លាប់ នៅបារាំង

ឧទ្ធម្ភាគចក្រពីរ​គ្រឿង​បានបុកគ្នា បណ្តាលឲ្យធ្លាក់​ឆេះខ្ទេចខ្ទី នៅក្បែរបឹងមួយ នៃតំបន់ Var ស្ថិតនៅជិតទីក្រុង សាំងត្រូប៉ែស (Saint-Tropez) ភាគអាគ្នេយ៍​​​ប្រទេសបារាំង នៅព្រឹកថ្ងៃសុក្រ (ម៉ោងនៅទីក្រុងប៉ារីស) និងបានបង្កឲ្យ​​មនុស្សជិះទាំងអស់ ០៥នាក់ នៅលើឧទ្ធម្ភាគចក្រទាំងនោះ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ​ដោយ សារព័ត៌មាន ស៊ីនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។

មន្ត្រីប៉ូលិស​ក្នុងតំបន់ បានអះអាងថា «ឧទ្ធម្ភាគចក្រពីរ​គ្រឿងបានបុកគ្នា។ មួយគ្រឿង​មានផ្ទុកមនុស្ស ០៣នាក់ និងមួយគ្រឿងទៀតផ្ទុក ០២នាក់។ ពួកគេទាំងអស់​បាត់បង់ជីវិត ប៉ុន្តែនៅមានសាកសពមួយ ដែលមិនទាន់អាចទាញចេញពី​​បំណែក​ឧទ្ធម្ភាគចក្រ​ទាំងនោះបាន»

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រ​ពីរគ្រឿង​បានដឹកនាំយោធា ធ្វើការហ្វឹកហ្វឺន​ជំនាញ ដែលគ្រប់​គ្រងដោយ​សាលាយោធាមួយកន្លែង ប៉ុន្តែដោយ​សារការហោះខុសបច្ចេកទេស ទើបបណ្តាល​ឲ្យបុកគ្នា ធ្លាក់នៅតំបន់​ក្បែរបឹងមួយនៅទីក្រុង​ខាងលើនេះតែម្តង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia