មកដឹងពីតម្លៃចម្រៀងតារាចម្រៀងវ័យក្មេងទាំង៤រូបនេះ ពេលជួបសម្តេច និងលោកជំទាវ

កាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាព The Voice Kids រដូវកាលទីមួយ១ទាំងបួនរូប ពេជ្រ ថៃ ឡុង លីគ័ង្គ រ៉នចាន់ឌីន និងសុខ សុជាតា បានជួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវ ធ្វើឲ្យពួកគេបញ្ចេញនូវភាពសប្បាយរីករាយ នៅក្នុងបណ្តាញសង្គមយ៉ាងខ្លាំង។

ជាការពិតណាស់ មិនត្រឹមតែពួកគេសប្បាយចិត្តប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រមួយចំនួនក៏សប្បាយចិត្តចំពោះពួកគេខ្លាំងមិនស្ទើរដែរ ដោយសារតែពួកគេនៅក្មេងមានទាំងសមត្ថភាព និងទេពកោល្យ ថែមទាំងបានជួបនឹងអ្នកដឹកនាំប្រទេសដ៏អស្ចារ្យ និងគួរឲ្យគោរពសម្តេច តេជោ ហ៊ុន សែន មិនចាញ់តារាជួរមុខផ្សេងទៀត។

តារាវ័យក្មេងទាំងបួនដួង ពេលបានជួបសម្តេច និងលោកជំទាវ

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់ប្អូនស្រី សុខ សុជាតាបានបង្ហោះរូបភាពជាមួយនឹងសម្តេច និងលោកជំទាវ ជាមួយនឹងសារថ្លែងអំណរគុណ និងបញ្ចេញភាពរីករាយ ក្រោយបានទទួលថវិកា១០០០ដុល្លារពីសម្តេច នៅក្នុងពិធីមង្គលការដែលប្អូនទាំងបួនរូបបានចូលរួមកាលពីយប់មិញ។

សុខ សុជាតា និងលោកជំទាវ

នៅក្នុងនោះដែរ នាងបានរៀបរាប់ថា៖« ចៅសូមអរគុណ លោកតាសម្ដេច និងលោកយាយជំទាវ ដែលបានឧបត្ថម្ភប្រាក់ចំនួន១០០០ដុល្លារដល់ចៅ ក្នុងពីធីជប់លៀងមង្គលការកាលពីយប់មិញ ចៅសូមជូនពរលោកតា សម្ដេច និងលោកយាយជំទាវ មានសុខភាពល្អកំលាំងមាំមួន អាយុយឺនយូរ»៕

សុខ សុជាតា និងសម្តេចតេជោ ហ៊ុន សែន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload