ប្រវត្តិសង្ខេបលោក Gianni Infantino ជាប្រធាន FIFA ដែលកំពុងប្រជុំនៅកម្ពុជាថ្ងៃនេះ

លោក Gianni Infantino ជាប្រធាន FIFA សព្វថ្ងៃនេះ

លោក Gianni Infantino (ជនជាតិអ៊ីតាលី) កើតនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩៧០ ដែលមានស្រុកកំណើតក្នុងទីក្រុង Brig នៃប្រទេសស្វីស តែសូមបញ្ជាក់ផងដែរ ថា មានសញ្ជាតិពីរគឺ អ៊ីតាលី និងស្វីស។ លោកបានរៀបការជាមួយលោកស្រី Leena Al Ashqar ដោយមានកូនចំនួន ០៤នាក់ផងដែរ ហើយលោកមានឪពុកម្តាយជាជនអន្តោរប្រវេសន៍ដែលមកពីប្រទេសអ៊ីតាលី។

នេះជាសាកលវិទ្យាល័យ Fribourg ដែលលោក Gianni Infantino បានបញ្ចប់ការសិក្សាផ្នែកច្បាប់

លោក Gianni Infantino បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Fribourg ជំនាញច្បាប់ ហើយលោកចេះស្ទាត់ជំនាញនូវភាសាចំនួន៣ដូចជា អ៊ីតាលី, អាល្លឺម៉ង់ និងបារាំង ជាពិសេសលោកក៏ចេះភាសាដូចជា អង់គ្លេស, ព័រទុយហ្គាល់, អេស្ប៉ាញ និងអារ៉ាប់ផងដែរ។

លោក Gianni Infantino ធ្លាប់ធ្វើជាអគ្គលេខាធិការ នៅមជ្ឈមណ្ឌលសិក្សាកីឡាអន្តរជាតិ (CIES) នៅសាកលវីទ្យាល័យ Neuchâtel។ លោកចាប់ផ្តើមធ្វើការនៅសហព័ន្ធសមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នៅខែសីហា ឆ្នាំ២០០០ ហើយត្រូវបានតែងតាំងជា នាយកផ្នែកកិច្ចព្រមព្រាងច្បាប់ និងអាជ្ញាប័ណក្លិប នៅខែមករា ឆ្នាំ២០០៤។ លោកបានក្លាយជាអនុប្រធាន UEFA នៅឆ្នាំ២០០៧ និងបានក្លាយជាអគ្គលេខាធិការ UEFA នៅខែតុលា ឆ្នាំ២០០៩ ក្រោយមកទៀត លោកបានក្លាយជាសមាជិកគណៈកម្មាធិការកំណែទម្រង់របស់ FIFA។

លោក Gianni Infantino កាលលោកនៅជាអគ្គលេខាធិការ UEFA

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ លោកបានទទួលសំបុត្រពី គណៈកម្មាធិការប្រតិបត្តិរបស់ UEFA ដោយពួកគេចង់ឱ្យលោកដើរតួនាទីជាប្រធាន សមាជវិសាមញ្ញរបស់ FIFA ឆ្នាំ២០១៦ ហើយក្នុងថ្ងៃនោះដែរ លោកបានយល់ព្រមដោយដាក់បេក្ខភាព និងគាំទ្រគំនិតទាំងនេះ។ លោកបានជាប់ជាប្រធាន FIFA នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយកាន់ដំណែងនេះរយៈពេល ០៣ឆ្នាំ។ ថ្វីត្បិតតែ លោកជាប្រធាន FIFA តែលោកជាអ្នកគាំទ្រក្លិបបាល់ទាត់ Inter Milan របស់អ៊ីតាលី៕

លោក Gianni Infantino សព្វថ្ងៃជាប្រធាន FIFA

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ fifa, wikipedia

error: Content is protected !!