ជនដែលធ្វើរឿងទាំង៣ចំណុចនេះ ក្នុងថ្ងៃចូលឆ្នាំចិន នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន

រដ្ឋបាល​រាជធានីភ្នំពេញ នៅ​ថ្ងៃ​ម្សិលម៉ិញបាន​ចេញ​សេចក្ដី​ណែនាំ ស្ដី​ពី​ការ​រៀបចំ​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

នេះជាសាលាក្រុងភ្នំពេញ (រូបភាពពីហ្វេសប៊ុកផ្លូវការរបស់សាលាក្រុងភ្នំពេញ)

យោង​តាម​សេចក្ដី​ណែនាំ​ដដែល មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សាធារណជន មិន​ត្រូវ​ធ្វើ​រឿង ៣​យ៉ាង​ដូច​ខាងក្រោម៖

  • ការ​ដុត​ផាវ កាំជ្រួច ឬ បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ
  • ការ​លេង​ល្បែង​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ស៊ី​សង
  • ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ ប្រពៃណី​ដែល​គ្មាន​ការ​អនុញ្ញាត​។

ប្រភព​ដដែល​បន្ត​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​ចំពោះ​សកម្មភាព​ទាំងឡាយ​ផ្ទុយនឹងការ​រៀងរាប់​ខាងលើ និង​ដកហូត​វត្ថុ​ទាំង​នេះ ដែល​មាន​លក់​នៅ​ទីតាំង​ក្នុង​រាជធានី។ សម្រាប់​ជន​ដែល​បំពាន នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay