តោះមកអានសារ និងស្តាប់កូនកម្លោះ ដែលបានរៀបការជាមួយបុរសជា​ជនជាតិ​បារាំង​ (វីដេអូ)

មានអាពាហ៍ពិពាហ៍មួយបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅគេហដ្ឋានកូនកម្លោះជនជាតិខ្មែរផ្ទាល់តែម្តង។ កូន​ក​ម្លោះ​ជនជាតិ​ខ្មែរ​ដែល​បាន​សម្រេច​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​បុរស​បរទេស​ជា​ជនជាតិ​បារាំង​។ ដោយកូនកម្លោះរូប​នេះ​មានឈ្មោះ លឹ​ក ចន្ទ​រតនា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​រការ​កណ្តាល​ទី​២ សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៣​នាក់ មាន​ឱ​ពុក​ជា​គ្រូបង្រៀន​ចំណែកឯ​ម្តាយ​ជា​អ្នក​លក់ដូរ។

តែកូនកម្លោះម្នាក់នេះហាក់មិនសប្បាយចិត្តទាល់តែសោះ ប្រហែលជាមានរឿងអ្វីនៅពីក្រោយមង្គលការរបស់ពួកគេហើយ បានជាគាត់បានបង្ហោះសារដ៏ក្រៀមក្រំមួយក្នុងហ្វេសប៊ុករបស់គាត់ថា៖ ” គ្រាន់តែរឿងប្រុសស្រលាញ់ប្រុសសោះ ប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ ទាំងដែរខ្ញុំ មិនមែនជាអ្នក សេពគប់គ្រឿងញៀន ក្មេងពាល លួច ឆក់ ប្លន់..” 

កូនកម្លោះម្នាក់នេះបានបន្ថែមទៀតថា៖ “អាពាហ៍ពិពាហ៍ជាការព្រមព្រៀងរវាងមនុស្សពីរនាក់ ជាការសន្យាកាន់ដៃគ្នាដើរលើវិថីជីវិតរួមគ្នា ជាការត្រៀមខ្លួនទទួលយកលទ្ធផលវិជ្ជមានឬអវិជ្ជមាននៃក្តីស្រលាញ់ដែលខ្លួនជ្រើសរើសដូច្នេះ ហ៊ានទទួលនូវអ្វីដែលអ្នមសម្រេចចិត្ត ព្រោះការរស់នៅជីវិតរួមគ្នានេះយូរជាងរយះពេលដែលយើងធ្លាប់រស់នៅម្នាក់ឯង..!

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់កូនកម្លោះម្នាក់នេះ? តើគាត់ធ្វើដូចនេះខុសមែនទេ? តើវាប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនរឺ?

 

តោះស្តាប់វីដេអូ៖ 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kampuchea1979

error: Content is protected !!