ទ្រព្យសម្បត្តិអ្នកបង្កើតកម្មវិធីល្បីៗចំនួន ៣១ នាក់ ប្រចាំឆ្នាំ ២០១៧ (Updated)

ឈានជើងចូលមកដល់សេដ្ឋីលំដាប់រយលាន ឬពាន់លានដុល្លារអាមេរិក គឺជារឿងមិនងាយទេសម្រាប់មនុស្សទូទៅ ហើយជាពិសេសនោះ ការតស៊ូដោយបាតដៃទទេទៀត រិតតែជាការលំបាកបំផុតផងដែរ។ បើទោះជាលំបាកយ៉ាងណាក្តី ក៏មនុស្សមួយចំនួននៅតែអាចក្លាយជាសេដ្ឋីលំដាប់រាប់រយលាន ឬពាន់លានដុល្លារអាមេរិកដោយសារតែបង្កើតកម្មវិធីល្បីៗ ដែលភាគច្រើននៃអ្នកទាំងអស់គ្នាកំពុងតែប្រើប្រាស់កម្មវិធីនោះជារៀងរាល់ថ្ងៃ។ ចង់ដឹងថា តើអ្នកបង្កើតកម្មវិធី ឬក្រុមហ៊ុនដោយខ្លួនឯងមានទ្រព្យសម្បត្តិប៉ុន្មានសូមអានដូចខាងក្រោម៖

៣១) លោក Jawed Karim មានទ្រព្យសម្បត្តិសរុប ១៤០ លានដុល្លារអាមេរិក

លោក Jawed Karim ជាជនជាតិអាមេរិក និងជាអ្នកបង្កើតគេហទំព័រវីដេអូ Youtube នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០០៥។

៣០) លោក David Karp មានទ្រព្យសម្បត្តិសរុប ២០០ លានដុល្លារអាមេរិក

លោក David Karp ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Tumblr នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៧។

២៩) លោក Sabeer Bhatia មានទ្រព្យសម្បត្តិសរុប ២០០ លានដុល្លារអាមេរិក

លោក Sabeer Bhatia ជាជនជាតិឥណ្ឌា និងជាអ្នកបង្កើតអ៊ីម៉ែល Hotmail នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ១៩៩៦។

 

២៨) លោក Steve Chen មានទ្រព្យសម្បត្តិសរុប ៣៥០ លានដុល្លារអាមេរិក

លោក Steve Chen ជាសញ្ជាតិអាមេរិក (កំណើតតៃវ៉ាន់) និងជាអ្នកបង្កើតគេហទំព័រវីដេអូ Youtube នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០០៥។

២៧) លោក Chad Hurley មានទ្រព្យសម្បត្តិសរុប ៣៥៥ លានដុល្លារអាមេរិក

លោក Chad Hurley ជាជនជាតិអាមេរិក និងជាអ្នកបង្កើតគេហទំព័រវីដេអូ Youtube នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០០៥។

២៦) លោក Mike Krieger​ មានទ្រព្យសម្បត្តិសរុប ៥០០ លានដុល្លារអាមេរិក

លោក Kevin Systrom ជាជនជាតិប្រេស៊ីល និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Instagram នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១០។

២៥) លោក Paul Buchheit មានទ្រព្យសម្បត្តិសរុប ៦០០ លានដុល្លារអាមេរិក

លោក Paul Buchheit ជាជនជាតិអាមេរិក និងជាអ្នកបង្កើតអ៊ីម៉ែល Gmail នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០៤។

២៤) លោក Evan Sharp មានទ្រព្យសម្បត្តិសរុប ១.០៤ ពាន់លានដុល្លារអាមេរិក

លោក Evan Sharp ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Pinterest នៅខែធ្នូ ឆ្នាំ២០០៩។

២៣) លោក Janus Friis មានទ្រព្យសម្បត្តិសរុប ១.៣ ពាន់លានដុល្លារអាមេរិក

លោក Janus Friis ជាជនជាតិដាណឺម៉ាក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Skype នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០០៣។

២២) លោក Niklas Zennström មានទ្រព្យសម្បត្តិសរុប ១.៣ ពាន់លានដុល្លារអាមេរិក

លោក Niklas Zennström ជាជនជាតិស្វីស និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Skype នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០០៣។

២១) លោក Steve Case មានទ្រព្យសម្បត្តិសរុប ១.៣៤ ពាន់លានដុល្លារអាមេរិក

លោក Steve Case ជាជនជាតិអាមេរិក និងជាអ្នកបង្កើតអ៊ីម៉ែល Aol នៅឆ្នាំ ១៩៨៣។

២០) លោក​ Kevin Systrom មានទ្រព្យសម្បត្តិសរុប ១.៥ ពាន់លានដុល្លារអាមេរិក

លោក Mike Krieger ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Instagram នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១០។

១៩) លោក Ben Silbermann មានទ្រព្យសម្បត្តិសរុប ១.៥៧ ពាន់លានដុល្លារអាមេរិក

លោក Ben Silbermann ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Pinterest នៅខែធ្នូ ឆ្នាំ២០០៩។

១៨) លោក Jack Dorsey មានទ្រព្យសម្បត្តិសរុប ២.៨ ពាន់លានដុល្លារអាមេរិក

លោក Jack Dorsey ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Twitter នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៦។

១៧) លោក Jerry Yang មានទ្រព្យសម្បត្តិសរុប ២.៦ ពាន់លានដុល្លារអាមេរិក

លោក Jerry Yang ជាសញ្ជាតិអាមេរិក (កំណើតនៅតៃវ៉ាន់) និងជាអ្នកបង្កើតគេហទំព័រស្រាវជ្រាវឯកសារ, អ៊ីម៉ែល និងវីដេអូ Yahoo! នៅថ្ងៃទី ២ ខែមីនា ឆ្នាំ១៩៩៥។

១៦) លោក Reid Hoffman មានទ្រព្យសម្បត្តិសរុប ៣.៣ ពាន់លានដុល្លារអាមេរិក

លោក Reid Hoffman ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម LinkedIn នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០០២។

 

១៥) លោក Evan Spiegel មានទ្រព្យសម្បត្តិសរុប ៣.៥ ពាន់លានដុល្លារអាមេរិក

លោក Evan Spiegel ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Snapchat នៅខែកញ្ញា ឆ្នាំ២០១១។

១៤) លោក Bobby Murphy មានទ្រព្យសម្បត្តិសរុប ៣.៦ ពាន់លានដុល្លារអាមេរិក

លោក Bobby Murphy ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Snapchat នៅខែកញ្ញា ឆ្នាំ២០១១។

១៣) លោក David Filo មានទ្រព្យសម្បត្តិសរុប ៥.១ ពាន់លានដុល្លារអាមេរិក

លោក David Filo ជាជនជាតិអាមេរិក និងជាអ្នកបង្កើតគេហទំព័រស្រាវជ្រាវឯកសារ, អ៊ីម៉ែល និងវីដេអូ Yahoo! នៅថ្ងៃទី ២ ខែមីនា ឆ្នាំ១៩៩៥។

១២) លោក Brian Acton មានទ្រព្យសម្បត្តិសរុប ៦.៧ ពាន់លានដុល្លារអាមេរិក

លោក Brian Acton ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម WhatsApp នៅថ្ងៃទី ខែមករា ឆ្នាំ២០០៩។

១១) លោក Jan Koum មានទ្រព្យសម្បត្តិសរុប ៩.៧ ពាន់លានដុល្លារអាមេរិក

លោក Jan Koum ជាជនជាតិអ៊ុយក្រែន-អាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម WhatsApp នៅថ្ងៃទី ខែមករា ឆ្នាំ២០០៩។

១០) លោក Pierre Omidyar មានទ្រព្យសម្បត្តិសរុប ១០.២ ពាន់លានដុល្លារអាមេរិក

លោក Pierre Omidyar ជាសញ្ជាតិបារាំង-អាមេរិក និងជាអ្នកបង្កើតគេហទំព័រលក់ផលិតផលតាមអនឡាញ Ebay នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៩៥។

៩) លោក Elon Musk មានទ្រព្យសម្បត្តិសរុប ២០.៦ ពាន់លានដុល្លារអាមេរិក

លោក Elon Musk ជាសញ្ជាតិអាមេរិក និងជាអ្នកបង្កើតក្រុមហ៊ុនវេរលុយតាមអនឡាញ PayPal នៅខែធ្នូ ឆ្នាំ ១៩៩៨។

៨) លោក Paul Allen មានទ្រព្យសម្បត្តិសរុប ២៤ ពាន់លានដុល្លារអាមេរិក

លោក Paul Allen ជាជនជាតិអាមេរិក និងជាអ្នកបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ១៩៧៥។

៦) លោក Ma Huateng មានទ្រព្យសម្បត្តិសរុប ៤៤.៣ ពាន់លានដុល្លារអាមេរិក

លោក Ma Huateng ជាជនជាតិចិន និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម WeChat នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ១៩៩៨។

៦) លោក Jack Ma មានទ្រព្យសម្បត្តិសរុប ៤៥.៤ ពាន់លានដុល្លារអាមេរិក

លោក Jack Ma ជាជនជាតិចិន និងជាអ្នកបង្កើតគេហទំព័រលក់ផលិតផលតាមអនឡាញ Alibaba Group នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ១៩៩៩។

៥) លោក Sergey Brin មានទ្រព្យសម្បត្តិសរុប ៥១.៥ ពាន់លានដុល្លារអាមេរិក

លោក Sergey Brin ជាជនជាតិអាមេរិក និងជាអ្នកបង្កើតគេហទំព័រស្រាវជ្រាវ Google នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ១៩៩៨។

៤) លោក Larry Page មានទ្រព្យសម្បត្តិសរុប ៥២.៩ លានដុល្លារអាមេរិក

លោក Larry Page ជាជនជាតិអាមេរិក និងជាអ្នកបង្កើតគេហទំព័រស្រាវជ្រាវ Google នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ១៩៩៨។

៣) លោក Mark Zuckerberg មានទ្រព្យសម្បត្តិសរុប ៧២.៦ ពាន់លានដុល្លារអាមេរិក

លោក Mark Zuckerberg ជាជនជាតិអាមេរិក និងជាអ្នកបង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម Facebook នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៤។

២) លោក Bill Gates មានទ្រព្យសម្បត្តិសរុប ៩១.៣ ពាន់លានដុល្លារអាមេរិក

លោក Bill Gates ជាជនជាតិអាមេរិក និងជាអ្នកបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ១៩៧៥។

១) លោក Jeff Bezos មានទ្រព្យសម្បត្តិសរុប ៩៩.៦ ពាន់លានដុល្លារអាមេរិក

លោក Jeff Bezos ជាជនជាតិអាមេរិក និងជាអ្នកបង្កើតគេហទំព័រលក់ផលិតផលតាមអនឡាញ Amazon.com នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ១៩៩៤៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Forbes, therichest, wikipedia

error: Content is protected !!