អបអរសាទរ! កម្ពុជា ទទួលបានថវិកា ១.២៥លានដុល្លា/ឆ្នាំ ពី FIFA ដើម្បីអភិវឌ្ឍបាល់ទាត់

ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានសម្រេចផ្តល់កញ្ចប់ថវិកាចំនួន ១លាន និង២៥ម៉ឺនដុល្លារក្នុង១ឆ្នាំ សម្រាប់គម្រោងអភិវឌ្ឍបាល់ទាត់នៅកម្ពុជាយូរអង្វែង។

លោក Gianni Infantino ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA

សូមបញ្ជាក់ផងដែរថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្នុងកិច្ចសមាជិកប្រតិបត្តិរបស់ FIFA (FIFA Executive Football Summit 2018) ពេញ១ថ្ងៃនាថ្ងៃសុក្រ ទី០៩ ខែកុម្ភៈនៅសណ្ឋាគារ Sofitel Phnom Penh ខណៈរៀងរាល់ឆ្នាំនាពេលកន្លងមក FIFA អោយតែ ៧៥ម៉ឺនដុល្លារ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ប្រធានដែលទើបឡើងកាន់តំណែង FIFA ថ្មីលោក Infantino បានឲ្យដឹងថា «គម្រោងបន្ថែមថវិកានេះគឺសម្រាប់កម្ពុជា ដើម្បីបន្តអភិវឌ្ឍបាល់នៅទូទាំង ២៥ខេត្ត-ក្រុងនៅកម្ពុជា ស្របពេលក៏ត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ ផងដែរនោះ»

ស្តាតអូឡាំពិក

សូមបញ្ជាក់ថា កិច្ចប្រជុំ FIFA Executive Football Summit 2018 ត្រូវបានបញ្ចប់នៅម៉ោង៦ល្ងាចថ្ងៃសុក្រម្សិលម៉ិញ ក្រោយធ្វើការប្រជុំ១ថ្ងៃពេញ ពីបណ្តា២០ប្រទេសមកពីទាំង ៥ទ្វីបដែលជាសមាជិករបស់ FIFA៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia

error: Content is protected !!