ពីអ្នកលាងចាន១ម៉ោង ទទួលកម្រៃ ១.២ដុល្លារ/ម៉ោង តស៊ូរហូតក្លាយជាសេដ្ឋីប៉ាគីស្ថានពាន់លានដុល្លារ

កំពូលមហាសេដ្ឋីដែលមានដើមកំណើតពីប្រទេសប៉ាគីស្ថានឈ្មោះ Shahid Khan តស៊ូប្រឹងប្រែងពីបាតដៃទទេ រហូតក្លាយជាកំពូលមហាសេដ្ឋីនៅលើពិភពលោក។ កំពូលមហាសេដ្ឋីពាន់លានដុល្លាររូបនេះ មានសញ្ជាតិពីរ គឺអាមេរិក និងប៉ាគីស្ថាន ហើយជាបុគ្គលដែលមានឥទ្ធិពលមួយរូបផងដែរនៅលើពិភពលោក។

លោក Shahid Khan ជាកំពូលមហាសេដ្ឋីលេខ១ ជនជាតិប៉ាគីស្ថាន

លោក Shahid Khan កើតនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ១៩៥០ ដែលមានស្រុកកំណើតនៅទីក្រុង Lahore ក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថាន។ លោកបានរៀបការជាមួយលោកស្រី Ann Carlson Khan ដោយទទួលបានចំនួន ០២នាក់។

លោក Shahid Khan និងប្រពន្ធរបស់លោកឈ្មោះ Ann Carlson Khan

លោក Shahid Khan កើតក្នុងត្រកូលមានជីវភាពមធ្យម ដែលធ្វើនៅឧស្សាហកម្មសំណង់ ហើយមានម្តាយជាសាស្រ្តាចារ្យគណិតវិទ្យា។ នៅឆ្នាំ១៩៦៧ លោក Shahid Khan បានផ្លាស់ទៅរស់នៅប្រទេសអាមេរិក កាលលោកមានអាយុ ១៦ឆ្នាំ ដើម្បីទៅសិក្សាផ្នែកស្រាវជ្រាវសាធារណនៅសាកលវិទ្យាល័យ Illinois។

នេះជាសាកលវិទ្យា Illinois ដែលលោក ធ្លាប់បានរៀន Shahid Khan

នៅអាមេរិកជាលើកដំបូង លោកបានជួលបន្ទប់គេងតម្លៃ២ដុល្លារក្នុងមួយយប់ នៅសាកលវិទ្យាល័យ Y-YMCA ហើយការងារដំបូងរបស់លោកជា អ្នកលាងចាន ដោយទទួលបានប្រាក់កម្រៃ ១.២ ដុល្លារក្នុងមួយម៉ោង។ នៅអាមេរិក លោកបានចូលរួមជាមួយសមាគមបុរស Beta Theta Pi នៅសាលារៀនផងដែរ ហើយនៅឆ្នាំ១៩៧១ លោកបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវិស័្វករ UIUC។​ ជាពិសេសជាងនេះទៅទៀត លោកបានចូលជាសញ្ជាតិអាមេរិកនៅឆ្នាំ១៩៩១ ហើយលោកបានទទួលបានពានរង្វាន់វិទ្យាសាស្រ្តវិស្វ័ករនៅឆ្នាំ១៩៩៩។

នេះជាទីស្នាក់ការក្រុមហ៊ុន Flex-N-Gate

ខណៈពេលលោកកំពុងធ្វើការនៅសាកលវិទ្យាល័យ Illinois លោកបានធ្វើការនៅក្រុមហ៊ុនផលិតរថយន្ត Flex-N-Gate ហើយលោកត្រូវបានទទួលដំណែងជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនមួយនេះ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះ។  នៅឆ្នាំ១៩៧៨ លោកបានខ្ចីលុយពីភ្នាក់ងារជំនួញខ្នាតតូចចំនួន ៥០,០០០ដុល្លារ ដើម្បីចាប់ផ្តើមបង្កើតកាងឡានខាងមុខ ហើយលោកក៏ធ្វើជាអ្នកជួសជុលឡានផងដែរ ដោយលោកសន្សំបានទឹកប្រាក់ចំនួន ១៦,០០០ដុល្លារ។

នេះជាកាងខាងមុខដែលក្រុមហ៊ុន Flex-N-Gate ផលិតសម្រាប់ការពាររថយន្ត Ford

នៅឆ្នាំ១៩៨០ លោកបានទិញក្រុមហ៊ុនដែលលោកកំពុងធ្វើការពីថៅកែរបស់លោកឈ្មោះ Charles Gleason Butzow ដោយដាក់បញ្ចូលកាងឡានខាងមុខផងដែរ។ បន្ទាប់មក លោកក៏បានផ្គត់ផ្គង់កាងឡានខាងមុខទៅក្រុមហ៊ុនចំនួន ០៣ផ្សេងទៀតដូចជា ក្រុមហ៊ុន General Motors, ក្រុមហ៊ុន Ford, និងក្រុមហ៊ុន Fiat Chrysler ហើយនៅឆ្នាំ១៩៨៤ លោកបានលក់កាងឡានទៅឱ្យក្រុមហ៊ុន Toyota ភីកអាប់នូវចំនួនតិចតួច។ នៅឆ្នាំ១៩៨៩ ក្រុមហ៊ុនរបស់លោកបានផ្គត់ផ្គង់កាងឡានទាំងអស់នៅក្នុងក្រុមហ៊ុន Toyota ទាំងអស់នៅប្រទេសអាមេរិក។

នេះជាកាងខាងមុខដែលក្រុមហ៊ុន Flex-N-Gate ផលិតសម្រាប់ការពារក្រុមហ៊ុន Toyota

តាំងពីពេលនោះមកក្រុមហ៊ុនរបស់លោកមានតម្លៃត្រឹមតែ ១៧លានដុល្លារ ហើយរហូតដល់មានតម្លៃ ២ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០១០។ នៅត្រឹមឆ្នាំ២០១១ ក្រុមហ៊ុនរបស់លោកមានបុគ្គលិកចំនួន ១២,៤៥០នាក់ ដោយមានរោងចក្រចំនួនផលិតចំនួន ៤៨ នៅអាមេរិក និងប្រទេសមួយចំនួន ហើយរកចំណូលសរុប ៣ពាន់លានដុល្លារ។

លោក Shahid Khan កំពុងថ្លែងសុន្តរកថា នៃការបើកដំណើរការសាងសង់ក្រុមហ៊ុន Flex-N-Gate ក្នុងទីក្រុង Detroit ប្រទេសអាមេរិក 

ក្រៅពីការងារនៅក្នុងក្រុមហ៊ុនមួយនេះ លោកបានទិញក្លិបបាល់ទាត់ជាតិអាមេរិក​ដែលមានឈ្មោះថា St. Louis Rams នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១០ ដែលមានភាគហ៊ុនចំនួន ៦០%។ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០១២ លោកបានទិញក្លិបបាល់ទាត់ Jacksonville Jaguars ពីលោក Wayne Weaver ដែលមានភាគហ៊ុន ១០០% ក្នុងតម្លៃសរុប ៧៦០លានដុល្លារអាមេរិក។ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៣ លោកបានទិញក្លិបបាល់ទាត់អង់គ្លេស Fulham ពីមហាសេដ្ឋី Mohamed Al Fayed ក្នុងតម្លៃប្រហែល ១៥០-២០០លានផោន។

នេះជាស្តាតកីឡារបស់ក្លិបបាល់ទាត់ Fulham របស់លោក Shahid Khan

បន្ថែមពីនេះទៀត លោក Shahid Khan បានសាងសង់អាគារខុនដូ និងសណ្ឋាគារឈ្មោះ Toronto Four Seasons នៅប្រទេសកាណាដាដែលមានកម្ពស់ ២០៤ ម៉ែត្រ ដោយមានចំនួ ៥៥ជាន់ ហើយដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១២

នេះជាអាគារ Toronto Four Seasons នៅក្នុងប្រទេសកាណាដា របស់លោក Shahid Khan

បើតាមការផ្សាយរបស់គេហទំព័រ Forbes បានបង្ហាញថា សព្វថ្ងៃនេះ លោក Shahid Khan មានទ្រព្យសម្បត្តិសរុប ៧.២ ពាន់លានដុល្លារអាមេរិក ដែលជាកំពូលមហាសេដ្ឋីចំណាត់ថ្នាក់លេខ១ដែលជាជនជាតិប៉ាគីស្ថាន៕

លោក Shahid Khan បានលេចឡើងនៅក្នុងគេហទំព័រ Forbes ដែលមានចំណងជើងថា “American Dream”

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ successstory, wikipedia

error: Content is protected !!