មុនចូលបរមនិព្វានព្រះ​សម្មាសម្ពុទ្ធ​ បានផ្តាំ ២ចំណុចគត់ សម្រាប់មនុស្សនៅលើពិភពលោក

មុនពេលព្រះជិន​ស្រី យាង​ចូលបរមនិព្វាន ​ព្រះអង្គ​បាន​ត្រាស់​សង្ខេប​នូវ​ធម្ម​ទេសនាចំនួន​ពីរចំណុច​សំខាន់ ដើម្បី​ទុក​ជាបណ្ដាំ​ដល់​សព្វសត្វលោក​ទាំង​ពួង។

ខាងក្រោម​នេះ គឺជាបណ្ដាំ ដែល​ព្រះ​សម្មាសម្ពុទ្ធ​នៃយើង​បាន​សម្ដែង​ទុក​សម្រាប់​ពិភពលោក​៖

១- កុំប្រើជីវិតក្នុងក្តីប្រមាទ៖ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយចូរកុំមានក្តីប្រមាទឡើយ ចូរ​ប្រើជីវិតប្រកបដោយប្រយោជន៍។

២- សេចក្តីសង្ស័យ៖ អ្នកទាំងឡាយ បើនៅមានសេចក្តីសង្ស័យចំពោះកិច្ច​ការងារ​ណាមួយ ចូរ​កុំធ្វើអ្វី ទាំងនៅមានការសង្ស័យ មិនដាច់ស្រេច ចូរសួរឲ្យ​ដឹង​ច្បាស់​អស់​សង្ស័យ​ជា​មុន​សិន​។

ព្រះ​អង្គ​បាន​ត្រាស់​សម្ដែង​ទៀតថា «ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះ​ទេ ​នៅ​មានគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀតផង»

សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាង ដូច្នេះ​ឯង គឺការ​រស់​នៅ​ត្រូវ​ប្រកប​ដោយ​សតិ​ប្រុង​ស្មារ​តីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាច​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ និងដល់អ្នកដទៃមិនខាន។​ នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និង​ជា​អគ្គ​បុគ្គល​ក្នុង​លោក​មុន​ពេលព្រះអង្គយាងចូលបរមនិព្វាន។

ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែល​សីល​នោះ​ជា​បទដ្ឋាន​នៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា។

យើងមិនគួរមានការធ្វេសប្រហែស ដោយ​មិនមានការគ្រប់គ្រងសតិស្មារតី ឲ្យបានល្អនោះទេ។​ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ឬត្រកូល! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសល សេចក្ដី​អាក្រក់​ គ្រប់វិនាទីពីក្នុងចិត្តរបស់យើង​ឲ្យ​បាន​​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!