តិចអត់ដឹង “ដើម និងស្លឹកព្រះខ្លប ឬជើងក្រាប” ជួយព្យាបាលជំងឺជាង ២០មុខឯណោះ

នៅតាមស្រុកស្រែចម្ការអ្នកណាដែលមិនថាស្គាល់ដើម «ស្លឹកព្រះខ្លប ឬជើងក្រាប» នោះ សូម្បីតែអ្នកនៅទីក្រុងក៏ប្រហែលជាធ្លាប់បានឃើញ បានស្គាល់វាផងដែរ ដោយសារតែវាមានដុះស្ទើរតែគ្រប់កន្លែងនៅតាមតំបន់ទីជនបទ។ អ្នកអាចសម្គាល់ឃើញថា វាមានកម្ពស់ទាបៗត្រឹមតែស្មងជើង ឬកំភួនជើងមនុស្សតែប៉ុណ្ណោះ ហើយប្រសិនជាយើងប៉ះពាល់ស្លឹករបស់វា វានឹងក្រាប ឬស្លឹករបស់វាក្តោបចូលគ្នាជាមិនខាន ដែលមានមនុស្ស ឬក្មេងៗមិនតិចអ្នកទេដែលចូលចិត្តលេងវាជាការកម្សាន្ត។

ជាការពិតណាស់ ដើមដុះនៅដីដែលគេមើលរំលង ហើយគិតថាអត់ប្រយោជន៍នោះ តាមការស្រាវជ្រាវបានរកឃើញថា វាមានគុណតម្លៃផ្នែកឱសថបុរាណរាប់រយមុខ ជាពិសេសចាស់ៗនៅតាមទីជនបទក៏ប្រហែលជាធ្លាប់បានទាញប្រយោជន៍ពីវាផងដែរ តែអ្នកនៅទីក្រុងប្រហែលជាមិនទាន់បានដឹងច្បាស់នៅឡើយទេ។

ដូច្នេះ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ ថ្ងៃនេះយើងនឹងលើកយកវិធីប្រើប្រាស់ទាំងស្លឹក ទាំងដើម ទាំងឫសព្រះខ្លប ​ឬជើងក្រាប មកជម្រាបជូនមិត្តអ្នកអានក្នុងការព្យាបាលជំងឺជាច្រើនមុខដូចខាងក្រោមនេះ៖

១) ព្យាបាលមុខរបួស

អ្នកអាចយកស្លឹកព្រះខ្លប មកបុកឱ្យល្អិត រួចបិទលើមុខរបួស វានឹងជួយធ្វើឱ្យរបួសឆាប់ជាសះស្បើយ ថែមទាំងធ្វើឱ្យការឈឺចាប់បានធូរស្រាលផងដែរ។

២) ធ្លាក់ឈាមច្រើនពេលមករដូវ

ព្រះខ្លប អាចជួយកាត់បន្ថយការហូរឈាមច្រើនពេកក្នុងអំឡុងពេលមករដូវបានយ៉ាងប្រសើរ ដោយគ្រាន់តែយកទឹកស្លឹក ទាំងដើមព្រះខ្លបកិន ឬបុកយកទឹកប្រមាណជា ៦ស្លាបព្រា លាយជាមួយនឹងទឹកឃ្មុំបន្តិចហើយទទួលទានវាឱ្យបាន ៣ដងក្នុងមួយថ្ងៃជាការស្រេច។

វិធីម្យ៉ាងទៀត គឺយកឫសព្រះខ្លបបុកយកទឹក រួចលាយជាមួយនឹងទឹកឃ្មុំ និងម្រេច។ បន្ទាប់មកទទួលទានវាចំនួន ៥មីលីលីត្ររាល់ ២ម៉ោងម្តង។

៣) ព្យាបាលដុំពក ឬហូរឈាមនៃជំងឺឫសដូងបាត 

ព្រះខ្លប ត្រូវបានគេនិយមប្រើប្រាស់ជាឱសថបុរាណ ព្យាបាលដុំពក ឬហូរឈាមនៃជំងឺឫសដូងបាត ថែមទាំងធ្វើឱ្យសមត្ថភាពផ្លូវភេទកាន់តែប្រសើរឡើងផងដែរ។

  • វិធីទី១៖ យកស្លឹកព្រះខ្លបហាលឱ្យស្ងួតកិនជាម្សៅ។ រួចយកម្សៅស្លឹកព្រះខ្លបលាយជាមួយនឹងទឹកដោះគោ១ស្លាបកាហ្វេ។ ទទួលទានវាមួយថ្ងៃ ២ ទៅ៣ដងជាប្រចាំ។
  • វិធីទី២៖ យកឫសដើមព្រះខ្លបហាលឱ្យស្ងួតកិនជាម្សៅ រួចលាយម្សៅនេះ១ស្លាបព្រា ជាមួយនឹងប័រទឹកដោះគោ ២ ទៅ៤ស្លាបព្រា (ប័រទឹកដោះគោ Curd អាចរកបាននៅផ្សារទំនើប) ។ ទទួលទានវាជារៀងរាល់ព្រឹកជាប្រចាំជាការស្រេច។

៤) ព្យាបាលរលាកសន្លាក់ និងឆ្អឹង

គ្រាន់តែយកស្លឹកព្រះខ្លប កិន ឬបុកឱ្យហ្មត់ បន្ទាប់មកយកមកលាប ឬបិទកន្លែងដែលមានរបួស ទកចោលមួយយប់ ព្រឹកឡើងចាំលាងទឹកចេញ។ អនុវត្តបែបនេះជាប្រចាំ អាការឈឺចាប់ និងហើមដោយសារតែរោគរលាក សន្លាក់ និងឆ្អឹងប្រាកដជាបានប្រសើរជាងមុន។

៥) ព្យាបាលជំងឺទឹកនោមផ្អែម

ព្រះខ្លបមានប្រយោជន៍អាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម ដែលល្អ និងមានប្រយោជន៍បំផុតសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម។

គ្រាន់តែយកទាំងស្លឹក ទាំងដើមព្រះខ្លបមកបុកយកទឹក ទទួលទានមួយថ្ងៃ២ដង ពេលព្រឹកម្តង និងពេលល្ងាចម្តង ហើយក្នុងម្តងចំនួន ៣០មីលីលីត្រ ត្រឹមតែរយៈពេល ៧ថ្ងៃ ទៅ១០ថ្ងៃ អ្នកនឹងឃើញថា ជាតិស្ករក្នុងឈាមរបស់អ្នកប្រាកដជាធ្លាក់ចុះមកកម្រិតធម្មតាជាមិនខាន។

៦) បំបាត់អាការរាគរូស

គ្រាន់តែយកស្លឹកព្រះខ្លបបុក ឬកិនយកទឹកទទួលទានម្តង ៣០មីលីលីត្រ អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ថែមទាំងអាចបំបាត់អាការរាគរូសបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

៧) ព្យាបាលខាន់លឿង

ជំងឺខាន់លឿង អាចជាសះស្បើយបានដោយប្រើដើមព្រះខ្លប។ គ្រាន់តែយកស្លឹកព្រះខ្លបកិន ឬបុកយកទឹក ហើយទទួលទានវាម្តងចំនួន ២០ ទៅ៤០មីលីត្រ ឱ្យបានមួយថ្ងៃ ២ ទៅ៣ដង ក្នុងរយៈពេល ៣សប្តាហ៍ជាការស្រេច។

៨) ព្យាបាលអាការឈឺក្រពះពោះវៀន និងដង្កូវពោះវៀន

គ្រាន់តែអ្នកយកស្លឹកព្រះខ្លប កិន ឬបុកលាយទឹករាងខាប់បន្តិច រួចបន្ថែមទឹកឃ្មុំក្នុងបរិមាណសមល្មម។ បន្ទាប់មកអ្នកអាចទទួលទានល្បាយនេះមួយថ្ងៃម្តង ឱ្យបាន ៣ទៅ៤ថ្ងៃ។ ធ្វើបែបនេះបញ្ហាឈឺចាប់ត្រង់ក្រពះពោះវៀននឹងបានប្រសើរឡើង ហើយថែមទាំងអាចកម្ចាត់ពពួកសត្វល្អិតក្នុងពោះវៀនថែមទៀតផង។

៩) បំបាត់រមាស់

គ្រាន់តែយកឫសដើមព្រះខ្លបមកកិនឱ្យហ្មត់ រួចលាបលើតំបន់ស្បែកដែលរមាស់ជាការស្រេច។ អ្នកក៏អាចប្រើស្លឹក និងដើមព្រះខ្លបមកបុកឱ្យហ្មត់ពូតយកទឹក មកលាប ឬបិទលើកន្លែងរមាស់ក៏បាន។

១០) ឈឺអញ្ចាញ និងធ្មេញ

អ្នកអាចយកឫសដើមព្រះខ្លបមកបុក លាយជាមួយនឹងទឹក រួចយកមកខ្ពុរមាត់ នឹងធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លា ជំនួយសុខភាពមាត់ធ្មេញ ថែមទាំងអាចបំបាត់អាការឈឺអញ្ចាញ និងធ្មេញថែមទៀតផង។

១១) ហើម និងឈឺចាប់ត្រង់ក្រពេញពងស្វាស

គ្រាន់តែយកស្លឹកព្រះខ្លបមកបុកពូតយកតែទឹក មកលាបតំបន់ដែលរងផលប៉ះពាល់ អាការហើម និងឈឺចុកចាប់នឹងបានប្រសើរជាងមុនជាមិនខាន។

១២) ធ្វើឱ្យសុដន់ធំ តឹងណែន

មិនចាំបាច់ប្រើប្រាស់ផលិតផលថ្លៃៗ និងវះកាត់ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ ព្រះខ្លបក៏អាចជយយធ្វើឱ្យសុដន់ស្រ្តីធំតឹងណែនស្រស់ស្អាត និងបំបាត់ភាពយារធ្លាក់បានដែរ។ គ្រាន់តែយកស្លឹក និងដើមព្រះខ្លប បុកលាយជាមួយ ឫសដើមប៉េងប៉ោះស្រោមឱ្យរាងខាប់ៗដោយការបន្ថែមទឹកបន្តិចក៏បាន។ រួចយកមកលាបម៉ាស្សាលើសុដន់ថ្នមៗជាប្រចាំជាការស្រេច។

១៣) ករណីពស់ចឹក

ក្នុងករណីបន្ទាន់ ទៅពេទ្យមិនទាន់ អ្នកអាចយកឫសស្លឹកព្រះខ្លបប្រមាណជា ១០ក្រាម ដាំជាមួយនឹងទឹក ៤០០មីលីលីត្រ ហើយទទួលទានវា ២ ទៅ៣ដងក្នុងមួយថ្ងៃ។ សូមបញ្ជូនអ្នកជំងឺដែលត្រូវពស់ចឹក ទៅពេទ្យឲ្យបានលឿនតាមដែលអាចធ្វើបាន។

១៤) សត្វល្អិតទិច ឬខាំ

គ្រាន់តែយកស្លឹកព្រះខ្លបមកបុក ឬកិនហើយយកមកបិទកន្លែងដែលមានការឈឺចុកចាប់ ឡើងក្រហម ឬហើមដោយសារតែសត្វល្អិតខាំតែប៉ុណ្ណោះជាការស្រេច។ អ្នកអាចឧស្សាហ៍ធ្វើបែបនេះ ដោយការប្តូរស្លឹកព្រះខ្លបមកបិទឱ្យបានញឹកញាប់ ២ ទៅ៣ដង ក្នុងមួយថ្ងៃ អាការសត្វទិច ឬខាំប្រាកដជាបានធូរស្រាល។

១៥) ព្យាបាលជំងឺគេងមិនលក់

យកស្លឹកព្រះខ្លបប្រមាណជា ៥ក្រាម កិន ឬបុកឱ្យហ្មត់ បន្ទាប់មកយកវាដាំជាមួយនឹងទឹកក្នុងបរិមាណសមល្មមរហូតដល់ពុះ ចាំត្រងយកតែទឹកទុកទទួលទាន។ អ្នកអាចទទួលទានទឹកនេះនៅអំឡុងពេលយប់រាល់ពេលមុនចូលគេង ត្រឹមតែរយៈពេល ១៥ថ្ងៃទៅ២០ថ្ងៃ អាការគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ល្អ និងចេះតែភ្ញាក់នឹងបានប្រសើរជាងមុន។

១៦) ព្យាបាលជំងឺហឺត

យកទាំងស្លឹក និងដើមព្រះខ្លបបុក ឬកិនយកតែទឹកក្នុងបរិមាណ ១៥មីលីលីត្រ ទទយលទានវា ២ដងក្នុងមួយថ្ងៃ។ អនុវត្តបែបនេះជាប្រចាំជំងឺហឺតពិតជាបានធូរស្រាលជាងមុន។

១៧) ព្យាបាលជំងឺលើសឈាម

គ្រាន់តែយកស្លឹកខ្លប កិន ឬបុកយកទឹកទទួលទានម្តង ១៥មីលីលីត្រ ក្នុងមួយថ្ងៃឱ្យបាន ២ដង សម្ពាធឈាមដែលឡើងខ្ពស់នឹងត្រលប់មកសភាពប្រក្រតីឡើងវិញ។

១៨) ជំនួយផ្លូវភេទ

ត្រូវយកគ្រាប់ដើមស្លឹកខ្លបមកកិនលាយជាមួយនឹងស្ករសក្នុងបរិមាណស្មើគ្នា បន្ទាប់មកទទួលទានវាម្តង២ស្លាបព្រាកាហ្វេជាមយយនឹងទឹកដោះគោឆៅក្តៅឧណ្ហៗជាការស្រេច។ វិធីនេះជួយធ្វើឱ្យអ្នករួមភេទបានយូរ ថែមទាំងអាចព្យាបាលអាការដែលឆាប់បាញ់ទឹកកាមផងដែរ។

១៩) ព្យាបាលសក់ជ្រុះ

ស្លឹកខ្លបអាចជួយធ្វើឱ្យសក់ដុះលូតលាស់ល្អ បញ្ឈប់ការជ្រុះសក់ ថែមទាំងការពារការទំពែកអស់សក់ពីក្បាលទៀតផង។ អ្នកអាចរកផលិតផលសាប៊ូកក់សក់ឱសថបុរាណដែលមានធាតុផ្សំពីស្លឹកខ្លបយកមកប្រើប្រាស់ដើម្បីជំនួយសរសៃសក់។

២០) ព្យាបាលគ្រេច ឬបាក់ឆ្អឹង

ក្រៅពីគុណប្រយោជន៍យ៉ាងច្រើនដូចដែលរៀបរាប់ខាងលើ ស្លឹកព្រះខ្លបក៏អាចជួយព្យាបាលអាការគ្រេច ថ្លោះ និងបាក់ឆ្អឹងបានផងដែរ។ គ្រាន់តែយកស្លឹកព្រះខ្លបមកបុក ឬកិនឱ្យហ្មត់រួចយកមកលាបតំបន់ដែលមានរបួសជាការស្រេច។

# បម្រាម

  • បើទោះបីជាស្លឹកព្រះខ្លបមានគុណប្រយោជន៍ដ៏ច្រើនលើសលប់យ៉ាងណាក៏ដោយ តែសម្រាប់ស្ត្រីដែលមានផ្ទៃពោះ និងកំពុងតែបំបៅដោះកូនមិនគួរទទួលទានស្លឹកព្រះខ្លបនោះឡើយ ព្រោះវាអាចឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនជាប្រើប្រាស់វាក្នុងបរិមាណច្រើនលើសកម្រិត។
  • សម្រាប់អ្នកដែលមានបញ្ហាទល់លាមក ឬហូរឈាមតិចពេកក្នុងពេលមករដូវ (មានរយៈពេល ១ ទៅ២ថ្ងៃ) ក៏មិនគួរប្រើប្រាស់ស្លឹកព្រះខ្លបដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload